៦ឆ្នាំក្រោយមក...
៦ឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័ស ប្រៀបបីដូចមួយ
ប៉ព្រិចភ្នែកប៉ុណ្ណោះ ខណៈក្ដីទុក្ខ និង សុខ ក៏ដេីរទន្ទឹមគ្នា
ទៅតាមធម្មជាតិនៃមនុស្សលោក។អង្គរក្ស រួមទាំងអ្នកបម្រើជាច្រើននាក់ទៀត វិល
ត្រលប់មកកាន់វិមានឋានសួគ៌វិញ បន្ទាប់ពីម្ចាស់តូច
សម្រាលកូនស្រីដំបូងរួច ខុសប្លែកតែ ឡាឡាង នាង
ពុំបានវិលត្រលប់មកវិញឡេីយ នាងទៅហេីយ ទៅរក
ក្ដីសុខពិតប្រាកដនៃជីវិតមនុស្សលោករបស់នាង។នេះមានរយៈពេល៦ឆ្នាំទៅហេីយ ដែលបាត់ដំណឹងនាងសូន្យឈឹង។
«ថ្ងៃនេះយូរម្ល៉េះ?»កំលោះតូច អង្គុយមិនជាប់គូទ
នៅលេីកៅអី រង់ចាំកូនៗ និង ស្វាមី នៅតុអាហារទាំង
អន្ទះអន្ទែង។ ចិត្តមួយបារម្ភ ចិត្តមួយខ្លាចក្រែងមានបញ្ហាអ្វី
ព្រោះប្ដីមិនដែលទៅយូរបែបនេះទេ។ក្រឡេកចុះក្រឡេកឡេីង ក៏រេភ្នែកប៉ះរូបថតរៀបការ
របស់ខ្លួន និង ជុងហ្គុក ដែលដាក់តាំងយ៉ាងធំជាប់នឹង
ជញ្ជាំងផ្ទះ បញ្ជាក់ពីភាពជាម្ចាស់នៃគ្នា ជាមនុស្សតែមួយ
បេះដូងមួយ ចិត្តថ្លេីមមួយ បន្តដំណើររួមសុខ រួមទុក្ខជាមួយ
គ្នាជានិរន្តរ៍ទៅ។ងុឺតតតត!!!
សន្ធឹកឡានឈប់ចតនៅមុខវិមាន បង្ហាញរាងកាយមាំមួន ខ្ពស់ស្រឡះ ស្រស់សង្ហាតាមបែបផែនជាបុរសពេញលក្ខណៈ បោះជំហានសំដៅទៅប្រពន្ធទាំងមុខជូរហួញ។នៅលេីដៃមានកូនប្រុសតូចអាយុជាង២ខួប នៅខាង
ក្រោយខ្នងមានកូនប្រុសភ្លោះមុខមាត់ដូចគ្នាអាយុ៤ឆ្នាំចំនួន២នាក់ និង ស្រីតូចកាន់កាបូបរៀនម្នាក់ជាកូនស្រីច្បង
ដែលមានអាយុ៥ឆ្នាំ។ ហេៗ កុំទាន់គិតថាអស់ នៅសល់កំលោះតូចអាយុ៣ឆ្នាំម្នាក់ទៀតដែលទេីបចេញពីឡានក្រោយគេ ដោយមានអង្គរក្សមាឌធំ ក្បាលតូចថែមទាំងត្រង៉ោលឡុច កាន់នំចំណី អីវ៉ាន់សំពីងសំពោង ទោះបីមិន
ប្រាប់ក៏ដឹងថាទេីបតែមកពីយកកូនស្រីនៅឯសាលារៀន
ហេីយហួសចូលផ្សារមិនខាន។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី