EP35: បោកបងចុះ​ ឲ្យ​តែ​ធ្វើ​ហេីយ​អូន​សប្បាយ​ចិត្ត​

1.7K 188 1
                                    

«នែ៎!លោក​ ខ្ញុំ​ស្អាត​ខ្លាំងណាស់ដឹងទេ? មុខក៏ស្អាត
ស្បែកក៏ស​ រាងក៏​អ៊េម​ ត្រគាក​ក៏- កុំអាលទាន់ទៅ​នៅ
មេីលមុខ​ខ្ញុំ​សិនក្រែងលោលោកប្ដូរចិត្តលែង​ខ្ញុំ​ទៅវិញ​ អេលោក!​ លោកៗ​ អាលោក​ ចន​ ជុងហ្គុក​ ខ្ញុំ​ប្រាប់​ថាឲ្យនៅមេីល​សម្រស់​ខ្ញុំ​សិន​ បេីលោកមិនឈប់​ ខ្ញុំ​ស្រាតខោអាវឲ្យកូនចៅលោកមេីល​ ថេយ៉ុងតូច​ ហេីយ​ណា!»
«ថេយ៉ុង​?»ដំណេីរ​អង់អាច​ឈប់​ង៉ក់​ ស្រប​សំឡេង​
ស្អក​បង្ហេីរ​តិចៗ​ត្រង់​ពាក្យ​ ថេយ៉ុង​ ខណៈ​រាងកាយ​ធំឌាំង​
បង្វែរ​យឺត​ៗទៅរក​ប្រភព​សំឡេង​។

     «នែ៎ៗ​ នេះកុំប្រាប់ថា​ខ្លាច​ខ្ញុំ​ស្រាត​ខោអាវ​ឲ្យ​កូនចៅ
លោកមេីល​ណា»កំលោះតូច​ មិនបាន​ចាប់​អារម្មណ៍​នឹង
​ទឹកមុខ​ភ័យ​អរ​របស់​អ្នក​ម្ខាងទៀត​ បែរជា​សេីច​កខឹក​ គិតថា
ជុងហ្គុក​ ព្រមងាកក្រោយក៏ព្រោះតែខ្លាច​ខ្លួន​ស្រាត​
ខោអាវ​ឲ្យ​អង្គរក្ស​គេមេីល។

     «ថេយ៍​...»កាន់​តែមេីលកាន់តែដូច។ ចរិត​នេះ​ កែវភ្នែក​នេះ​ សំឡេង​នេះ​ ប្រាកដ​ជា​ ថេយ៉ុង​ របស់​គេ
ហេីយ​ តែក៏មិន​ហ៊ាន​មាន​សង្ឃឹម​ខ្លាំង​ បាន​ត្រឹមតែ​ញញឹម​
ស្រាលៗ​ ដេីរ​តម្រង់​ទៅរក​អ្នក​ដែល​ធ្វើ​មុខ​ឡេឡឺ​ បែប
មិនដឹង​ខ្យល់​អី​ មុននឹង៖

     «ចង់​ធ្វើ​អី?»ថេយ៉ុង​ ងាកមុខចេញ​ កញ្ឆក់​ខ្លួន​ ដេីរ
ថយក្រោយ​ ពេល​នៅ​សុខៗ​អ្នក​ដែល​ហាខ្ជាក់សម្ដីឲ្យ
មនុស្ស​យក​ខ្លួន​ទៅឲ្យ​ខ្លាសុី​ ស្រាប់​តែលូកដៃមកទាញ
ក្រណាត់​ឃ្លុំ​មុខ​ចេញ។

     «ថេយ៍​...»បបូរ​មាត់​ក្រៀម​ស្ងួត​ ញ័រ​តតាត់​ ស្របដៃ
ញ័រ​ៗលេីក​ប៉ះ​ក្រសោប​មុខ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ចិត្ត​រឹងដូចថ្មប្រែជារង្គោះរង្គើ​សាជាថ្មី​ បន្ទាប់​ពីវា​រសាត់​បាត់​ចេញពី​រាងកាយអស់​រយៈពេល​១០០ឆ្នាំ​ តាំងពីថ្ងៃដែល​ ថេយ៉ុង​ ចាកចេញពី​ពិភព​លោក​របស់​គេទៅ។

     «ផាច់!ធ្វើ​អី​ហ្នឹង​?​ ប្ដូរ​ចិត្ត​ចង់​ច្របាច់ក​ខ្ញុំ​សម្លាប់
​ហ្ហេស​?»ថេយ៉ុង​ លេីកដៃវាយមុខ​សង្ហាផាច់​ ទោះមិនសូវ
ប្រេី​កម្លាំង​ខ្លាំង​ ក៏អាចឲ្យ​មុខ​ស​ស្រស់​សង្ហា​ប្រែទៅជា
ក្រហម​បានដែរ។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now