EP20: បង​ត្រូវ​ព្រះឥន្ទ្រ​ដាក់​ទោស​ ដោយការវាយនឹង​​រន្ទះ​មេឃា​

1.3K 159 1
                                    

     «អ្នក​ណាក៏ដោយហ៊ាន​ប៉ះពាល់​គេ​ ស្មេីនឹង​ប្រកាស​សង្គ្រាម​ជាមួយ​យេីង!»សម្ដី​ច្បាស់​ៗ​ ប្រាកដ​ប្រជា​ បញ្ជាក់​
ថាមិនបានលេងសេីច។ អ្នកណា​ក៏ដោយ​ ហ៊ាន​ប៉ះ​ពាល់​ឫ
មាន​គំនិត​ធ្វើ​បាប​មនុស្ស​របស់​ទ្រង់​ ស្មេីនឹង​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​អធិរាជ​ព្រះចន្ទ​។

      «បុត្រ​!»ទេវតា​មេឃា​ ដែល​ស្ងាត់​អស់​រយៈពេល​ជា
យូរ​ រង់ចាំ​មេីល​ស្ថានការណ៏​ដ៏សែន​យ៉ាប់យ៉ឺន​ ក៏​បោះសំ
ឡេង​ បង្ហេីរ​សម្ដីហៅ​បុត្រា​ឮខ្លាំងសមល្មម​ មិនសូវពេញ
ចិត្ត​នឹងភាព​ផ្ដាច់ការ​របស់​គេ​ ដែល​ហ៊ាន​ប្រកាស​សង្គ្រាម​
សូម្បីតែ​ជាមួយ​មាតា​បង្កើត​របស់​ខ្លួន​។

     «ព្រោះតែឯង!!!ឯងតែ​ម្នាក់​គត់!»ព្រះនាង​ ហ្វង់ជឺ
លេីកដៃ​ចង្អុល​មុខ​ក្មេង​ប្រុស​សម្អប់​ធ្វេី​មុខ​ម៉ក់ៗគួរឲ្យ​ជ្រក់
ជ្រេញ​ក្នុង​ក្រសែភ្នែក​របស់​ទ្រង់​ ទាំង​ខឹង​ ទាំង​ក្ដៅ​រហូត​
ហូរទឹកភ្នែកដោយមិនដឹង​ខ្លួន​ រួចងេីបដេីរចេញទៅ​ដំណាក់
ដោយ​មាន​ទេព​ធីតា​ផ្កាឈូក​យាងតាមពីក្រោយ​ទាំង​
ទឹកមុខ​កំសត់​ អមដោយ​ទឹក​ភ្នែក​សស្រាក់សស្រាំ​ ខូចចិត្ត
ត្បិត​ពិធី​រៀប​អភិសេក​ត្រូវ​បាន​រំសាយ​។

     ខ្វះតែ​បន្តិច​ តែបន្តិច​ប៉ុណ្ណោះ​ ព្រះនាងនឹងបាន​ក្លាយ​ជា​អគ្គមហេសី​របស់​អធិរាជ​ព្រះចន្ទ​ ពេញ​សិទ្ធិ​ទៅហេីយ​ ប៉ុន្តែ​ចុងក្រោយ​ការ​ព្យាយាម​ទាំង​អម្បាល​ម៉ាន​ត្រូវ​បាន​អាសាបង់​ ព្រោះតែ​មនុស្ស​លោក​ល្ងង់​ខ្លៅ​គួរ​ឲ្យ​ឆ្អេីម​រអេីមម្នាក់!។

     «មាតា​ អ្ហឹក​ៗ​ ខ្ញុំ​ម្ចាស់​រង់ភាព​អាម៉ាស់​ពេក​ហើយ​ អ្ហឹក​ៗ​
ខ្ញុំ​ម្ចាស់​គ្មាន​មុខ​ទៅ​ជួប​អ្នក​ណាទៀតទេ​ នៅពេលដែល
ពិធី​រៀប​អភិសេក​ ត្រូវ​រំសាយ​ទាំង​កណ្ដាល​ទី​បែបនេះ
អ្ហឹក​ៗ​»ព្រះនាង​ យំ​រៀបរាប់​ បង្ហាញ​ពី​សេចក្ដី​អាម៉ាស់​
និង​ ភាព​ឈឺចាប់​ដែលរត់ចូលមក​ក្នុង​ពេលតែមួយ​។

     មាន​ទេវតា​ច្រើន​ព្រះ​អង្គ​ ទេព​ធីតា​ អារក្ស​ អ្នកតា​ ទេវតា​រក្សា​ឋាន​ទាំង​បី​ សូម្បីតែ​អធិរាជ​បិសាច​ ក៏ចូលរួម​ ក្រុម
នារី​ទេព​ កញ្ជ្រោង​ទេព​ ទេវតា​គ្រប់ជាន់​ថ្នាក់​ លេីកលែង
តែ​ព្រះឥន្ទ្រ​ដែលគ្មាន​វត្តមាន​នៅក្នុង​ពិធី​រៀប​អភិសេក​។
តេីឲ្យ​ព្រះនាង​ យកមុខទៅទុក​នៅ​កន្លៀត​ណា?ព្រះនាង​
ជា​ទេពធីតា​ផ្កាឈូក​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ អ្នកណា​
ក៏ស្គាល់​ ក៏គោរពថ្វាយ​ជា​ពិសេស​នាថ្ងៃ​សិល​ ប៉ុន្តែ​
ព្រះនាង​បែរជាមកចាញ់ក្រោមដៃ​មនុស្ស​លោក​ធម្មតា​
ម្នាក់​ទៅវិញ?ព្រះនាង​ មិនសុខចិត្តទេ​!។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now