Ep51:មនុស្ស​គ្រប់គ្នា​ច្រណែន​អូន​ ព្រោះ​អូនមាន​សំណាង​បានបងជាប្ដី

2K 198 10
                                    

     @ផ្សារ​ទំនើប​
     បន្ទាប់​ពីចេញ​ពី​ក្រុម​ហ៊ុន​ ជុងហ្គុក​ បាននាំ​ភរិយា​ជា
ទី​ស្រឡាញ់​មកដេីរ​ផ្សារ​ មេីលគេមេីលឯង​ ចៀសវាង​ការ
ធុញ​ថប់​ក្នុង​កំឡុង​ពេល​មានផ្ទៃពោះ​ និង​ ទិញ​សម្ភារៈ​ខ្លះៗ
ត្រៀម​សម្រាប់​សម្រាល​កូន​ ក៏ដូចជា​របស់​របរ​ប្រើប្រាស់​
សម្រាប់​ទារិកា​តូច​ពេល​វះកាត់​ចេញពីពោះម្ដាយ។
    
     @វិមាន​ឋានសួគ៌​
      «អូននៅ​ទីនេះ​ហើយ​ បងយក​អីវ៉ាន់​ទៅទុក»ជុងហ្គុក​
ដាក់​កាយ​ស្ដេីង​ឈរ​ក្ដោប​ពោះប៉ោង​ស្ទីង​ ឲ្យ​​អង្គុយ​លេី
សាឡុង​ថ្នមៗ​ ទេីប​កាន់​អីវ៉ាន់​សំពីងសំពោង​យកទៅទុក
​ក្នុង​បន្ទប់​។ ពេល​រួចរាល់​ ក៏​ប្រញាប់ប្រញាល់​ដេីរត្រលប់​មកវិញ​ ហេីយហួសទៅ​ផ្ទះបាយ​ ដេីម្បី​ដាំទឹកក្ដៅ។

     នៅក្នុង​វិមាន​ អ្នក​បម្រើ​មានមិនខ្វះ​ ប៉ុន្តែ​គេមិនចង់ប្រេី
គេចង់​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ ចង់​បំពេញ​ងារជាប្ដី​ តួនាទី​ជា
ឪពុក​ម្នាក់​ ទោះបី​មិនបានល្អ​ឥត​ខ្ចោះ​ដូច​ឪពុក​ដទៃ​ សុំ
ត្រឹមតែជា​ឪពុក​ដ៏​ប្រពៃ​សម្រាប់​កូនប្រុសស្រីគឺ​គ្រប់​គ្រាន់​
ហើយ​។

     «ឡាឡាង​!!»ដាក់​ដាំទឹករួច​ ជុងហ្គុក​ ក៏ងាកហៅស្រី
បម្រេី​ស្មោះស្ម័គ្រ​របស់​ខ្លួន​ឲ្យ​មកក្បែរ។ ពេលនាងដេីរ
មកជិត​ ទេីប​បន្ត​ប្រយោគ​៖

      «ហៅ​អ្នក​បម្រើ​ និង​ អង្គរក្ស​គ្រប់​គ្នា​ឲ្យ​មកទីនេះ
ឥឡូវ​នេះ! »ស្រី​ក្រមុំ​ងក់ក្បាល​ ព្រមទាំង​បោះ​ជំហាន​ដេីរចេញទៅ​។ មួយ​សន្ទុះ​ក្រោយ​មក​ អ្នក​បម្រេី​ស្រីប្រុស​ រួមទាំង​អង្គរក្ស​មាឌតូចធំក៏មកដល់។

     «ចាប់​ពីថ្ងៃនេះទៅ​អ្នក​ទាំងអស់​គ្នា​អាច​សម្រាក​បាន
មិនបាច់​មក​ធ្វើ​ការទេ​ ចំណែក​ប្រាក់​ខែ​ខ្ញុំ​ទូទាត់​ឲ្យ​ដូចដេីម»
ឮ​សម្ដី​អ្នក​ជា​ចៅហ្វាយ​នាយហេីយ​ ពួកគេក៏ងាកមេីលមុខគ្នាបែបមិនសូវយល់ន័យពីអ្វីដែល​ ជុងហ្គុក​ បាន​និយាយ​។

      «ខ្ញុំ​ត្រូវ​ការ​ពេលវេលា​ផ្ទាល់​ខ្លួន​ជាមួយ​ប្រពន្ធ​កូន
ក្នុង​កំឡុង​ពេលនេះ​អ្នក​ទាំងអស់​គ្នា​ចង់ទៅណាក៏បាន​ ទៅ
ដេីរលេង​កំសាន្ត​ លំហែ​កកាយ​ ឫរកពេល​សប្បាយ​ៗ​ជួបជុំ​
ជាមួយ​គ្រួសារ​ មនុស្ស​ជាទី​ស្រឡាញ់​ចុះ​ ចំណែកប្រាក់ខែ
ខ្ញុំ​គិត​ឲ្យ​ដូចដេីម​»ស្ដាប់​ចប់​ ពួកគេក៏​ស្រែក​ហ៊ោ​កញ្ជ្រៀវ​
រាំរែក​ឱបគ្នា​ដោយ​ភាព​សប្បាយរីករាយ​។ មិនងាយ​ទេណា
ដែល​រស់នៅ​ប៉ះ​ចៅហ្វាយ​ល្អ​ ផ្ដល់​ពេលវេលា​ឲ្យ​កូនចៅ
ដេីរលេង​ ហើយ​នៅគិតប្រាក់ខែពេញលេញឲ្យទៀត។
បេីមិន​សប្បាយ​ មិន​ហ៊ោកញ្ជ្រៀវ​ មានតែ​ចម្លែក​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now