EP21:នេះហ្ហេស​ ទេពធីតា​ផ្កា​ឈូក​?មុខដូច​សត្វ​កន្តេះឡង់​

1.2K 149 1
                                    

     មក​ទល់ពេលនេះហេីយ​ ប្រកែក​ក៏ប្រកែកមិនបានមានតែ​សារភាព​ការពិត​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​បានដឹង
ទោះបីជា​ត្រូវ​ ថេយ៉ុង​ ស្ដី​បន្ទោស​ក៏ទ្រង់ព្រម។

     «ហេតុអី្វ​ព្រះឥន្ទ្រ​ដាក់​ទោស​បង?បង​ធ្វើ​អ្វី​ខុសមែនទេ?»ថេយ៉ុង​ ប្រឹងសួរ​ ខណៈ​ ជុងហ្គុក​ ប្រឹងស្ងាត់មិនព្រមឆ្លេីយ។

    «ឫមួយ​ដោយសារ​តែអូន?អូនមែនទេ​ អ្នកដែល​ធ្វើ​ឲ្យ
បង​ក្លាយ​ជា​បែបនេះ?​ ឆ្លេីយ​នឹងអូន!អ្ហឹក​ៗ​»

     អធិរាជព្រះចន្ទ​នៅតែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ មិនព្រម​ផ្ដល់​ចម្លើយ​ណាមួយទៅឲ្យ​បណ្ដូលចិត្ត​។ ខឹងពេក​ អន់ចិត្ត​ពេក​ ថេយ៉ុង​ ក៏ស្ទុះដេីរចេញ​ ទាញ​សម្លៀកបំពាក់​ដែល​ភីលៀង​រៀបចំ​ទុក​ដាក់​រួចជា​ស្រេច​បាច់​ដាក់នៅលេីតុ​ មក​ស្លៀក​ រួច​បន្តសំដៅទៅរក​ ឡាឡាង​ ដែល​កំពុង​ឈរនៅខាងក្រៅ​ដំណាក់​។

     «ឡាឡាង​»សំឡេង​ស្រាល​ស្អក​ ដាស់​អារម្មណ៍​ភ្លឹក​
ភាំង​ឲ្យ​វិលមក​សភាព​ធម្មតា​វិញ​។ ឡាឡាង​ ញញឹម​
បន្តិច​ រង់ចាំ​ស្ដាប់​ប្រយោគ​បន្ទាប់​របស់​ម្ចាស់​តូច​។

    «ហេតុអី្វ​ព្រះឥន្ទ្រ​ដាក់​ទោស​អធិរាជ​ព្រះចន្ទ​?»សំនួរ​
របស់​ ថេយ៉ុង​ ធ្វេី​ឲ្យ​មេក្រុម​នារី​ទេព​ គាំងស្ដូកតែម្ដង
នាងមិនដឹងត្រូវ​តប​ឆ្លេីយ​បែបណាទេ​ តេី​អ្នក​ណាអាច
ជួយ​ឆ្លេីយ​ជំនួស​នាងបាន?

    «អឹ-គឺ»
    «នៅ​អឹគឺដល់ណា​ ខ្ញុំ​ចង់​បាន​ចម្លើយ​ពិតប្រាកដ​!នៅ
ទីនេះ​ខ្ញុំ​មិនទុកចិត្តអ្នកណាក្រៅពីនាង​ និង​ ជុងហ្គុក​ ទេ
សង្ឃឹម​ថានាងនឹងមិន​កុហក​ខ្ញុំ​ទៅចុះ»

     «អធិរាជព្រះចន្ទ​ ត្រូវ​បាន​ព្រះឥន្ទ្រ​ដាក់​ទោស​ គឺ
ជារឿង​ពិត​ម្ចាស់​តូច​»
     «ហេតុអី្វ​ក៏​ត្រូវ​ដាក់​ទោស​?ទ្រង់​ធ្វើ​អ្វី​ខុស​?»របួស​
ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ មិនមែន​គ្រាន់​តែស្នាម​ធម្មតា​នោះទេ
ប៉ុន្តែ​ជាស្នាម​រលាក​ ហើយ​ខ្មៅរលួយ​ មាន​ផ្សែង​ចេញ
មកពីមុខ​របួស​ទៀត​។

     «ព្រះឥន្ទ្រ​ ទ្រង់​ជ្រាប​អំពី​រឿង​ស្នេហា​រវាង​មនុស្ស​លោក​ធម្មតា​ និង​ អនាគត​នៃ​ម្ចាស់​ឋានសួគ៌​គឺ​អធិរាជព្រះចន្ទ
ទ្រង់​ក្រោធ​ខ្លាំង​ណាស់​ បាន​បញ្ជា​សេនា​ទេវតា​ឲ្យ​ឃុំឃាំង​
អធិរាជ​ ចំនួន​៣០ថ្ងៃ​ និង​ បាន​បានដាក់​ទោសដោយការវាយនឹងរំពាត់​​រន្ទះ​មេឃា​ចំនួន​៥រំពាត់​ក្នុងរយៈ​​ពេល​ប្រាំពីរ​ថ្ងៃម្ដង​ សរុប​ចូល​គ្នា​គឺ២០​រំពាត់​»អធិរាជព្រះចន្ទ​ អាច​ទ្រាំទ្រ​ដល់២០រំពាត់​ ចំណែក​មនុស្ស​ធម្មតា​វិញ​ ត្រូវ​តែ​ចុង​រំពាត់​រន្ទះ​មេឃា​តែបន្តិច​ ព្រលឹង​នឹងរលាយអស់គ្មានសល់​សូម្បីតែ​បំណែកដ៏តូចមួយ។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now