EP36: ឃាត់​ថា​អូនកុំទៅនោះអី!​

1.6K 177 5
                                    

     «អូន​គិតអី?»
     «គិតថា​ខ្ញុំ​ប្រហែល​ជាលង់​ស្រឡាញ់​លោក​ហើយ​ទេដឹង​?អុះ!​ ម៉ែអេីយ​ភ្លាត់​មាត់​!»នាយល្អិត​ លេីកដៃ​ខ្ទប់​មាត់​
បេីកភ្នែក​ធំៗ​ចង់តែបោកក្បាលនឹង​​គ្រែ​ ព្រោះតែហួសចិត្ត​នឹង​ខ្លួន​ឯង​ខ្លាំង​ពេក​ មិនគួរណា​ ភ្លាត់​មាត់​និយាយ​ពាក្យ​
បែបហ្នឹង​ចេញមកសោះ។ ខ្មាស​គេ​ណាស់​លោកអេីយ!
បាក់​មុខ​ប្រុស​ស្អាត​ គីម​ ថេយ៉ុង​ អស់​ហេីយ​។ ឮដល់ណា
ខ្មាស​គេដល់ណោះ។ 
      «ក៏ល្អ​ បេីសិនជាអូន​ស្រឡាញ់​បងមែន»មកដល់​ត្រឹមនេះគេក៏អាក់​ លែង​និយាយ​ ជំនួស​ដោយ​ការ​ក្រោកឈរ​ ដេីរចេញទៅកាន់​តុ​អាហារ​ដែលនៅជាន់​ផ្ទាល់​ដី​ ដោយ​មាន​កំលោះ​តូច​ ដេីរតាមពីក្រោយទាំង​ងឿងឆ្ងល់​នឹង​ទង្វើ​ប្លែកៗ​របស់​គេ។

     «លោកមាន​ន័យ​យ៉ាង​ម៉េច​?»ថេយ៉ុង​ ខំសួរ​ តែគេវិញ
គិត​តែ​ឈ្ងោក​មុខ​ញ៉ាំបាយ​ធ្វើ​មិនដឹង​ មិនមែន​មិនដឹង​ គ្រាន់តែ​ធ្វើ​ពេីជាស្ដាប់មិនឮ​ គេចវេះ​មិនចង់ឲ្យក្មេង​ដឹង​អាថ៌កំបាំង​
របស់​គេ​ច្រេីន​ជាងនេះ​។ គេ​សង្ឃឹម​ថា​ថ្ងៃណាមួយ​ ថេយ៉ុង​ នឹងចងចាំគេ​ តែពេលនេះ​ពេលវេលា​របស់​គេ​ចាប់​ផ្ដើម​ថមថយ​ហើយ​ ចំណែក​ក្ដី​សង្ឃឹម​ក៏​បាត់បង់​ដូចគ្នា។

     ណ្ហើយ​ចុះ​!​ បេីមិនចាំក៏ល្អ​ ស្រួលពេលស្លាប់ទៅ​ បិទភ្នែក​ជិត​ មិនចាំបាច់​បារម្ភ​ថា​ ថេយ៉ុង​ នឹង​ត្រូវសោយ
សោកា​រហូត​សម្លាប់​ខ្លួន​ដូច​ជាតិ​មុន។

      ការ​ញ៉ាំ​អាហារ​ដ៏មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ក៏​ត្រូវ​បាន
បញ្ចប់​ដោយ​ការ​តឹងចិត្ត​ជាទី​បំផុត​។ សារភាពស្នេហ៍​តាម
ត្រង់​ចុះ​ ពេល​ ជុងហ្គុក​ ស្ងប់ស្ងាត់​បែបនេះ​ ក្មេង​ខ្លះ​ក៏នៅ
មិន​ស្ងប់​ដែរ​ ទាំង​ដែល​ខ្លួន​ឯង​ជាអ្នក​ចូល​មក​បោកប្រាស់​
លួច​ព័ត៌មាន​គេ​មុនសោះ។

      «តាមដែលដឹងមក​ បុរស​អាថ៌កំបាំង​មាន​រាងកាយ​មាំមួន​ល្អ​ខ្លាំង​ណាស់​ ហេតុ​អ្វី​ក៏មេីលទៅគេ​ហាក់​ដូចជា​
ទន់​ខ្សោយ​ម្ល៉េះ​?»ថេយ៉ុង​ ជិះទោង​ សញ្ជឹង​គិត​អំពី​អ្វី​ដែល
បាន​ឃើញ​ជាក់ច្បាស់​ និង​ អ្វីដែលបានឮមក។ ដំបូង​ឡើយ​
ក៏មេីលទៅ​រឹងមាំ​ល្អ​ធម្មតា​ទេ​ តែ​យូរៗទៅ​ មាន​អារម្មណ៍​ថា
ជុងហ្គុក​ ដូចជា​មនុស្សមាន​ជំងឺ​ប្រចាំ​កាយ​អ៊ីចឹង​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now