៤:30នាទីទៀបភ្លឺ...
ម្រាមដៃកណ្ដាលធំ វែង ស្រឡោកៗ រេីបម្រះតិចៗ
ខណៈបបូរមាត់ក្រៀមស្ងួតបេីកហាម្ហបៗត្រូវការទឹកត្រជាក់ៗមកក្រេបដេីម្បីផ្សេីមបំពង់ក តែសំឡេងរបស់គេ បែរជា
ស្អក និង ឮតិចបំផុត មាត់ក៏រឹងនិយាយមិនរួចទៅវិញ។«ហ្ហឹក»អ្នកទេីបងេីបពីសេចក្ដីស្លាប់ ប្រៀបដូចទេវតា
ប្រទានជីវិតថ្មីមកឲ្យ ក៏ដង្ហក់មួយហឹក បន្ទាប់ពីដឹងដល់
របស់អ្វីម្យ៉ាងមានទម្ងន់ធ្ងន់ល្មមផ្ដេកសង្កត់លេីដេីមទ្រូង
ហាប់ណែនរបស់ខ្លួន។«ថេយ៍»ទីបំផុតអណ្ដាតរឹងកំព្រឹសក៏អាចគ្រលាស់បាន។ ជុងហ្គុក ស្ទុះក្រោកអង្គុយ ស្រវាទាញរាងកាយ
តូចស្ដើងមានសភាពទន់ល្អូកមកឱបជាប់ដេីមទ្រូង ហេីយ
អង្រួនខ្លាំងៗ ហេីយក៏កាន់តែខ្លាំង ក្រោយអង្រួនមួយ
សន្ទុះទៅហើយ ថេយ៉ុង នៅតែដេកធ្មឹងដដែល។បេះដូងដែលលែងលោតអស់រយៈពេលជិត២៤ម៉ោង
ទេីបតែលោតសាជាថ្មីបានមួយភ្លែត ក៏ស្ទេីរតែស្ទះស្លាប់
ម្ដងទៀតបន្ទាប់ពីកែវភ្នែកទាំងគូក្រឡេកប៉ះរបួសជាច្រើន
កន្លែងដែលនាំឲ្យឈាមហូរស្រក់ស្ទេីរតែខ្សោះអស់ពីចេញពីរាងកាយមនុស្សជាទីស្រឡាញ់ តែក៏ដកដង្ហើមធូរទ្រូងខ្សាក ពេលដឹងថា ប្រពន្ធ គ្រាន់តែសន្លប់ ព្រោះតែទប់ទល់ជាមួយនឹងភាពឈឺចាប់ និង ការបាត់បង់ឈាមមិនបាន ថេយ៉ុង មិនដាច់ចិត្តទៅចោលគេដូចលេីកមុនឡេីយ។5:00នាទីទៀបភ្លឺ
ប្រេីរយៈពេលអស់៣០នាទី ជុងហ្គុក ក៏បានលាងរបួស
ជូតខ្លួនប្រាណ និង ស្លៀកពាក់សម្លៀកបំពាក់ថ្មីឲ្យ ថេយ៉ុង
រួចស្រេចបាច់ មុននឹងឈោងដៃយកថ្នាំមកបញ្ច្រកចូលក្នុង
មាត់តូចច្រមិចហេីយប្រេីប្រអប់ដៃធំក្រាស់ខ្ទប់ច្រមុះ រហូត
ដល់អ្នកជំងឺព្រមបេីកបំពង់កទទួលយកថ្នាំ ទេីបគេព្រមលែង។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី