ថេយ៉ុង មិនបានខឹងនឹងពាក្យសម្ដីគំរោះគំរើយគួរឲ្យចង់លោតធាក់របស់គេ ថែមទាំងសេីចកក្អឹក លូកដៃឱបកប្រុសមាត់រឹង ទាញមុខសង្ហាឲ្យខិតទាប រួចហេីបគូទ ឆ្មក់ថេីបបបូរសិចស៊ីមួយខ្សឺត ដោយមិនអស់ចិត្តក៏ឆ្មក់ថេីបថ្ពាល់ក្រអូបប្រហេីរចំនួន២ខ្សឺតទៀតនាំឲ្យអ្នកខ្លះ ងាកមុខចេញសម្លឹងមេីលបង្អួច រួចលួចបញ្ចេញស្នាមញញឹមស្រស់សង្ហាមិនឲ្យប្រពន្ធដឹង ទេីបងាកមកវិញ មុននឹង៖
«ខ្ពេីមណាស់ ថយចេញឲ្យឆ្ងាយទៅ»ជុងហ្គុក ធ្វើជា
លេីកដៃជូតត្រដុសថ្ពាល់ត្រង់កន្លែងកំលោះតូចថេីបទាំង
មុខមាំក្រញ៉ូវ ជាហេតុធ្វើឲ្យអ្នកដែលមេីលឃេីញទង្វើ
បែបនេះនៅនឹងភ្នែកហេីយ ក៏អត់នឹងអន់ចិត្តមិនបាន។«ក៏បាន»ពីរម៉ាត់យ៉ាងខ្លី បោះទៅកាន់បុរសចំពោះមុខ
មុននឹងកន្រ្តាក់ផ្ដាច់ខ្សែសេរ៉ូមពីដៃ បេីកទ្វារដេីរចេញទៅបាត់ ទុកឲ្យអ្នកដែលលេងចរិតប្រុសសង្ហា ស្រាប់តែស្រងាកចិត្ត ចង់រត់ទៅតាមលួងបន្តិច អត់បន្តិច តែក៏ជ្រេីសរេីសដាក់បង្គុយចុះលេីគ្រែ ខំរម្ងាប់ចិត្តថាអីទេ ថេយ៉ុង ច្បាស់ជាត្រឡប់មករកគេវិញ។@ស្រះឈូក
កាយតូចអង្គុយត្រមង់ត្រមោច សញ្ជឹកសញ្ជឹងតែម្នាក់ឯង មិនយល់ពីទង្វើតោះតេីយ និង សម្ដីទ្រគោះបោសបោករបស់បុរសម្នាក់នោះ តែក៏ស៊ូមុខក្រាស់មិនទៅណា
ដរាបណា នៅមិនទាន់ដឹងហេតុផលនៅពីក្រោយរឿង
នេះច្បាស់ ជុងហ្គុក ច្បាស់ជាមានអ្វីមួយជាក់ជាមិនខាន។គេទ្រាំរង់ចាំខ្ញុំរហូតដល់ទៅ១០០ឆ្នាំ ហេតុអ្វីគ្រាន់តែ
ថេីបបន្តិចក៏ខឹងដាច់ក្បាលដាច់កន្ទុយ?ឫមួយ មិនមែនជា
ការខឹង តែជាការលេងចរិតឲ្យខ្ញុំលួង? តែធម្មតា អធិរាជ
ព្រះចន្ទ មិនមែនចរិតបែបនេះទេ តែថា...គេអាចនឹង
ផ្លាស់ប្ដូរចរិតទៅតាមពេលវេលា និង មជ្ឈដ្ឋានដែល
រស់នៅក៏ថាបាន។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី