សង្គ្រាមស្នេហ៍ត្រូវបានបញ្ចប់ បន្ទាប់ពីការបញ្ចូលថាមពលតាមរាងកាយប្រព្រឹត្តទៅយ៉ាងរលូន គ្មានរអាក់
រអួល ដោយមានការជ្រោមជ្រែងពីសមីខ្លួនទាំងសងខាង។«បង...»ថេយ៉ុង ក្នុងសភាពអាក្រាតកាយ ងេីបកាយ
ចេញពីដេីមទ្រូងហាប់ណែនសាច់ដុំណែនក្ដន់ សម្លឹងចូល
ជ្រៅក្នុងក្រសែភ្នែកប្រុសបណ្ដូលចិត្តដោយបួញមាត់ស្រួច
ដូចគូទមាន់ បញ្ចេញឫកពាម៉ក់ៗយ៉ាងគួរឲ្យស្រឡាញ់។«គេងទៅ មេឃភ្លឺឥឡូវហេីយ»ជុងហ្គុក តបវិញទាំង
ភ្នែកសម្លឹងមេីលទៅក្មេងកំហូចមិនដាក់។ លេងឫក
លេងពារបែបនេះ ប្រាកដជាមានរឿងអ្វីមួយចង់ស្នេីសុំមក
កាន់នាយមិនខាន។«គេងមិនលក់»
«ហេតុអី?»
«មានរឿងខ្លះនាំឲ្យចិត្តអូនកង្វល់»
«ទាក់ទងនឹងបងត្រូវទេ?»សំនួររបស់ ជុងហ្គុក ធ្វើឲ្យ
កំលោះតូច ងេីបក្រេស មេីលទៅគេដោយនឹកស្មានមិនដល់ថា គេអាចទាញចិត្តខ្លួនដឹងច្បាស់ដល់ដល់ថ្នាក់នេះសោះ។«ម៉េចក៏បងដឹង?»
«ខ្សែភ្នែកអូនបញ្ជាក់»មិនត្រឹមតែខ្សែភ្នែក តែគ្រប់យ៉ាងដែលនាំឲ្យ ថេយ៉ុង ឈានចូលមកកាន់ទីនេះដំបូង
ក៏ព្រោះតែចង់ស៊េីបការពីគេ គេដឹង ដឹងទាំងអស់ ថែម
ទាំងដឹងច្បាស់ទៀតផង គ្រាន់តែមិនមាត់ ស៊ូបិទភ្នែក ធ្វេី
ល្ងង់ ធ្វេីភ្លេី ព្រោះតែចង់បានក្មេងបោកប្រាស់មកឱបក្រសោបក្នុងដៃដ៏កក់ក្ដៅទាំងគូ។«ខឹងអូនទេ? បេីអូនចូលមកក្នុងជីវិតបងដំបូងក៏ព្រោះ
តែចង់ស៊េីបប្រវត្តិបង ដេីម្បីលក់ព័ត៌មានឲ្យរដ្ឋាភិបាល?»
អាល្អិត បេីកភ្នែកម៉ក់ៗ បំណងទាក់ទាញចិត្តគេឲ្យទោរទន់
កុំខឹង កុំស្អប់ខ្លួន តែអ្នកម្ខាងទៀតបែរជានៅស្ងៀម មិន
បញ្ចេញប្រតិកម្មអ្វីទៅវិញ។ជុងហ្គុក រក្សាភាពស្ងប់ស្ងាត់ ដោយការក្រោកអង្គុយ
ហើយងេីបឈរដេីរចូលក្នុងបន្ទប់ទឹកបាត់។ មួយសន្ទុះក្រោយមកក៏ចេញមកវិញ ដោយនៅលេីរាងកាយត្រូវបាន
សម្អាតរួចជាស្រេច។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី