«ប្ដី! អុីម្នាក់នេះចាប់ឲ្យអូនធ្វើតារាហក៎ អូនឡេីងភ័យ!»ស្ដាប់សម្ដីប្រពន្ធហើយ ជុងហ្គុក ក៏ងាកសម្លឹងមុខ
ជំនួយការលី ដោយក្រសែភ្នែកនឹងថ្កល់ ធ្វើឲ្យនាងអត់នឹង
រអាមិនបាន តែក៏មានចិត្តក្លាហាន មិនខ្លាចនឹងបកស្រាយ។«ពិតទេជំនួយការលី?»ជុងហ្គុក លេីកចិញ្ចេីមសួរ។
«គឺ-ចាស៎ពិត តែរឿងដែលខ្ញុំចាប់បង្ខំឲ្យធ្វើតារារឿងលោកពិតទេលោកអគ្គនាយក ខ្ញុំគ្រាន់តែសួរនាំប្អូន
ប៉ុណ្ណោះ»នាងមិនទាន់បានបង្ខំ មិនទាន់បានគំរាមកំហែងឫគាបសង្កត់ នាងគ្រាន់តែនិយាយបញ្ចុះបញ្ចូលទៅតាមរបៀបរបស់នាងតែប៉ុណ្ណោះ គ្មានអ្វីលេីសហ្នឹងទេ។«ថេយ៍ អូនកុហកបង?»ជុងហ្គុក ទាញកាយស្ដេីង
ចេញពីខ្លួនប្រមាណ២ចំអាម ឱនមុខចុះសួរទាមទារចម្លើយពិត។«ទំនេរពេក កុហកលេង ហិហិ បងស្រីកុំប្រកាន់ខ្ញុំអី
ណា ប៊េប៊ីខ្ញុំអ្នកប្រាប់ឲ្យកុហកទេ ហិហិ»ថេយ៉ុង សេីចហិហិ ទាំងមិនសូវសម ខ្លាចត្រូវស្វាមីស្ដីបន្ទោស រឹតតែខ្លាច
ជំនួយការលីអាក់អន់ស្រពន់ចិត្ត ទេីបដាក់បង្គុយចុះលេី
កៅអី ទម្លាក់ដៃចាប់សមយកទៅចាក់លេីសាច់មួយចំណិត
តូចដាក់ចូលក្នុងមាត់ តែក៏ត្រូវប្រអប់ដៃមាំចាប់កញ្ឆក់យ៉ាង
រហ័ស មិនឲ្យញ៉ាំបាន។«ម៉េចបានមកញ៉ាំរបស់អូនអ៊ីចឹង?»កំលោះតូច បូញ
មាត់ចង់យំ មិនសុខចិត្តដែលអ្នកជាស្វាមីមកដណ្ដើមអាហារ
ដ៏សែនឈ្ងុយឆ្ងាញ់របស់ខ្លួន។ជុងហ្គុក មិនបានឆ្លេីយតប គិតតែសំងំទំពាស្ទេកសាច់គោ ហើយបិទភ្នែកស្ងៀមមួយសន្ទុះ ទាល់តែលេបចូល
ក្នុងពោះអស់ ទេីបហុចសមឲ្យទៅប្រពន្ធវិញ មុននឹង
ពោល៖«នៅក្នុងសាច់គ្មានជាតិពុល អូនអាចញ៉ាំបាន»នេះ
ហើយជាមូលហេតុដែលនាំឲ្យគេកញ្ឆក់សាច់យកមកញ៉ាំ
ទាំងទទឹងទិស។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី