EP18:អូនគ្មាន​បំណង​ចូល​មក​បំផ្លាញ​ពិធី​រៀប​អភិសេក​របស់​បងទេ

1.3K 159 7
                                    

     «ពិតទេ​ ឡាឡាង​?»
     «ចាស៎!ពិត​ ម្ចាស់​តូច​»
     «ជាមួយ​អ្នកណា​?»
     «ជាមួយ​ទេពធីតា​ផ្កា​ឈូក​ ព្រះនាម​ យ៉ាងសាន​»
ថេយ៉ុង​ ងក់ក្បាល​តិច​ៗ​ ទទួល​យក​ចម្លើយ​ចេញពីមាត់
មេក្រុម​នារី​ទេព​ទាំង​ដេីម​ទ្រូង​ចុក​អួល​ណែន​។ គេ​ព្យាយាម​
ណាស់​ ព្យាយាម​មិនយំ​ មិន​បង្ហូរ​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​
អ្នក​ណា​ តែក៏មិន​ប្រាកដ​ថាវា​ទប់​បាន​រហូត​ទៅដែរ។
«អធិរាជព្រះចន្ទ​ ជា​អ្នក​អញ្ជើញ​ទៅហើយ​ បេី​ខ្ញុំ​
មិនទៅ​ វា​ដូចជាមិនសម»

ថេយ៉ុង​ ញញឹម​ខ្សោះ​ចំអក​ឲ្យ​ខ្លួន​ឯង​ ត្រូវ​មនុស្ស​ជាទី​ស្រឡាញ់​រៀបការ​ចោល​ឈឺចាប់​មធ្យម​ ងុំ​គេហៅទៅ​ចូល​រួម​ទៀត​ ពិតជា​សម្លាប់​ក្មេង​ប្រុស​ម្នាក់នេះ​ឲ្យ​ស្លាប់​ទាំង​រស់​មែន។

«ម្ចាស់​តូច​មិនអាចទៅ​ទាំង​បែប​នេះបានទេ»ឡាឡាង​
ដាក់​បំរាម​ហាមឃាត់​ ពេល​ឃើញ​ ថេយ៉ុង​ ដេីរតាម​អធិរាជ​
ព្រះ​អាទិត្យ​បំណង​ឡើង​ទៅ​ឋានសួគ៌​។

«ទុក​រាងកាយ​នៅទីនេះ​ យកតែ​ព្រលឹង​ទៅ​បាន​ហេីយ​»សម្ដី​របស់​អធិរាជ​ព្រះ​អាទិត្យ​ ធ្វើ​ឲ្យ​ ថេយ៉ុង​ កាន់​តែមាន
ចម្ងល់​។ ដក​ព្រលឹងទៅ​ឋានសួគ៌​ ហើយ​​ទុក​រាងកាយ​នៅ
ឋាន​មនុស្ស​លោក?ទុក​យ៉ាង​ម៉េច​?ដក​យ៉ាងម៉េច?គេមិន
ចេះទេ​ ព្រោះ​មិនមែន​ជា​ទេវតា​ឫ​អ្នក​មាន​មន្ត​អាគម​។

«កុំ​បារម្ភ​!យេីងនឹង​ជួយ​ ឯងគ្រាន់តែចូល​ក្នុង​បន្ទប់​ បិទ​ទ្វារ​ឲ្យ​ជិត​ បន្ទាប់​មកឡេីងគេងលេីគ្រែ​ ដាក់​ខ្លួន​ឲ្យ​ត្រង់​ នឹក​ស្រមៃ​ដល់​កន្លែង​ដែលឯងចង់ទៅ​ នោះ​បំណង​របស់​ឯង
នឹងបាន​សម្រេច​»​យល់​ពីអ្វីដែល​ទ្រង់​បាន​និយាយ​ ថេយ៉ុង​
ក៏​សម្រេចចិត្ត​ដេីរទៅផ្ទះវិញ​ ហួសចូល​ក្នុង​បន្ទប់​ និង​ ធ្វើ​
គ្រប់​យ៉ាង​តាម​សម្ដី​របស់​អធិរាជ​ព្រះ​អាទិត្យ​ ហើយ​ក៏បាន
ផលពិតមែន​ ព្រោះមាន​កម្លាំង​ព្រះ​អាទិត្យ​ពណ៌​មាស​ចែងចាំង​បញ្ចាំង​ពន្លឺ​ចូល​តាម​បង្អួច ដេីម្បី​ជា​ជំនួយ​ក្នុង​ការ​ដក
ព្រលឹង​ និង​ នាំ​ព្រលឹង​របស់​ ថេយ៉ុង​ ទៅកាន់​ឋានសួគ៌​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now