១១ឆ្នាំក្រោយមក...
កន្លងផុតអស់រយៈពេល១១ឆ្នាំហើយ តែ ថេយ៉ុង
នៅតែស្រពិចស្រពិល មិនអាចរកចម្លើយពិតប្រាកដណា
មួយឲ្យខ្លួនឯងបាន។ មិនមែនមិនស្វែងរក ប៉ុន្តែហាក់បីដូច
ត្រូវបានមនុស្សអាថ៌កំបាំងម្នាក់នោះ លាក់បាំងអត្ត
សញ្ញាណយ៉ាងជិតឈឹង សូម្បីតែស្រមោលក៏មិនសល់ទុក
ឲ្យឃើញផង។
«បងព្រះចន្ទ ថេយ៍ គេងមុនហើយណា»កំលោះតូច
បន្លឺសូរសៀងលាព្រះចន្ទពេញវង់ តាមទម្លាប់ ទាំងខ្សែភ្នែកលាក់គំនួច មុននឹងបែរខ្នងពាំនាំរាងកាយទៅលេីពូកទន់ៗ។
«យប់នេះ ខ្ញុំនឹងស្វែងរកការពិតឲ្យឃើញ»ចង់ដឹងខ្លាំង
ណាស់ តេីអធិរាជព្រះចន្ទមានរូបរាងពិតប្រាកដឫអត់? ឫ
គ្រាន់តែកេីតឡេីងតាមការស្រមេីស្រមៃរបស់ខ្លួន?«ផឹកស្រាតែបន្តិចសោះ ក្ដៅខ្លួនដែរ»ថេយ៉ុង ញញឹម
ក្របួចមាត់ លួចបាញ់ក្រសែភ្នែកកំហូចទៅកាន់មាត់បង្អួច
ធ្វើជានិយាយពីរឿងផឹកស្រា ដេីម្បីឲ្យមនុស្សគ្មានរូបរាង
ឆាប់បង្ហាញខ្លួន។«បង វូហ្កា សង្ហាខ្លាំងណាស់ ហិហិ»អាល្អិត កាន់តែផ្គេីនដោយលេីកឈ្មោះបុរសសង្ហានៅក្បែរផ្ទះមកនិយាយ
បញ្ឆេះកម្ដៅក្នុងទ្រូងអ្នកខ្លះឲ្យកាន់តែពុះកញ្ជ្រោល។«ផឹកស្រា? ញ៉ែប្រុស?»អធិរាជព្រះចន្ទ ទល់អណ្ដាតនឹងថ្ពាល់ ខាំធ្មេញគ្រឺតក្រតៗ ចង់ខាំញិចក្មេងចម្កួតនៅ
ឯឋានមនុស្សលោកលេបចូលក្នុងពោះ ដេីម្បីកុំឲ្យបុរសណាផ្សេងដណ្ដេីមយកទៅបាត់។«ក្បត់នៅនឹងមុខតែម្ដង!»ហាឡេីងសុទ្ធតែក្បត់នៅនឹង
មុខ ភាសានិយាយ ប្រៀបដូចទ្រង់ និង ថេយ៉ុង គឺជា
របស់គ្នាទៅវិញទៅមកអ៊ីចឹង ខណៈដែលអ្នកម្ខាងទៀត
មិនដែលសូម្បីតែបានឃើញព្រះភ័ក្ត្រទ្រង់ផង។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី