EP6:អធិរាជ​!តោះលេង​ប៉ាវ​ដាក់​លុយ​

1.9K 212 5
                                    

«យល់​គឺយល់​ហេីយ​ តែអ្វីដែល​សំខាន់​ គឺ​យេីង​
ស្រឡាញ់​ថេយ៍​»
«តែ​ថេយ៍​ មិនបាន​ស្រឡាញ់​ទ្រង់​»
«ពិតមែន​ហ្ហេស​?»អធិរាជព្រះចន្ទ​ ទម្លាប់​ទឹក​មុខ​ចុះ
បែរ​ខ្នង​ដេីរ​ចេញ​ លែង​ចាំស្ដាប់​ចម្លើយ​ពិតចេញ​ពី​បបូរមាត់​
ក្រពុំ​ ខណៈ​នៅក្នុង​ដេីម​ទ្រូង​អួលណែន​រកថាមិន​ត្រូវ​។
«ថាលេង ហាសហា​»អាល្អិត​ សេីច​ស្ញេញ​ លោត
ហក់​ឱប​ក​អធិរាជ​ម្ចាស់​បេះដូង​ រួច​តោងកាយ​ក្រាស់​ជាប់​
មិន​ខ្ចីលែង។

     «លែង»អធិរាជព្រះចន្ទ​ បន្លឺ​សូរសៀង​តិច​ៗ​ បង្គាប់បញ្ជា​ឲ្យ​ក្មេង​នៅលេី​ខ្នង​ ចុះចេញពី​ទ្រង់​ តែ​ក្មេង​ខ្លះ​ក្បាល​រឹង​មិនខ្ចីស្ដាប់​ រឹតតែ​មិនព្រម​ធ្វើ​តាម។

     «មិន​ស្រឡាញ់​យេីងផង​ ឱប​យេីង​ធ្វេីអី?»ដឹងថាមុន
នេះ​ ថេយ៉ុង​ និយាយ​លេង​ ប៉ុន្តែ​មានដឹងអត់?​ ថា​ពាក្យ​និយាយ​លេងមួយម៉ាត់​ៗ​ វា​បាន​ធ្វេី​ឲ្យ​បេះដូង​ថ្ម​ត្រជាក់​ស្រេង​ដូច​តំបន់​ប៉ូល​ វាប្រែជា​ប្រេះបែក​ខ្ទេចខ្ទាំ​?

     «អីយ៉ាស់​ៗ​ ចេះងរ​ដូច​ក្មេង​ទៀត»មិន​ញ៉ោះញ៉ង​តែមាត់ដៃដែល​ទំនេរ​ ក៏លូកទៅ​ច្បិច​ចង្កា​របស់​អធិរាជ​ព្រះចន្ទ​ ញីលេង​ទាំង​សេីច​កក្អឹក​ ធ្វើ​ដូច​គេ​អាយុ​ស្របាល​នឹង​ខ្លួន​។

«យេីងមិនមែន​ក្មេង!»ជុងហ្គុក​ តបទៅវិញ​ទាំង​មុខ​ក្រញ៉ូវ​
រួច​ចាប់​ប្របេះ​ដៃតូចស្រឡូនដូច​បន្លាក្រូចចេញពី​ចង្កេះ​
បោះ​ជំហាន​ឡេីង​ទៅលេីពូក​ រួច​ប្រះខ្នង​ទម្រេត​ព្រះកាយ​
ផ្ទំ​។ បេី​ ថេយ៉ុង​ ឃាត់ឃាំង​យ៉ាង​នេះទៅហេីយ​ ទ្រង់​ក៏
មិនអាច​សម្លាប់​ទឹក​ចិត្ត​មនុស្ស​ដែល​ទ្រង់​ស្រឡាញ់​បាន
ឡេីយ​ អ្វីដែល​ធ្វើ​ដេីម្បី​ ថេយ៉ុង​ បាន​ ទ្រង់​នឹង​ធ្វើ​។ ឲ្យ​តែ
គេ​សប្បាយ​ចិត្ត​ ទ្រង់​ក៏អស់​កង្វល់​។

«សុំទោស​ កុំខឹង​ថេយ៍​អីណា»កំលោះតូច​ សសៀរ​ឱប
កាយ​ក្រាស់​ពីក្រោយ​ ធ្វើ​មុខ​កំសត់​លួងលោម​ប្រុស​បណ្ដូលចិត្ត​កុំឲ្យ​ខឹងនឹង​ពាក្យ​សម្តី​ឥត​គម្រប​មុននេះ។
អ្នក​ណាថា​ គីម​ ថេយ៉ុង​ មិន​ស្រឡាញ់​អធិរាជព្រះចន្ទ​
នោះ?​ ឃើញ​មុខ​ សុំទះ​ពីរបី​កំផ្លៀង​ហ្មង​!​ តែថា...
អ្នក​ដែល​និយាយ​ គឺជា​ គីម​ ថេយ៉ុង​ ខ្លួន​ឯង​ហ្នឹងហេីយ​​ គ្មាន​
អ្នក​ណា​ផ្សេង​ទេ​ អ៊ីចឹង​ គួរណាតែទះ​ខ្លួន​ឯង​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now