៧ថ្ងៃក្រោយមក...
ពេលយប់រំលងអាធ្រាត្រ ជាពេលវេលាដ៏សមរម្យ
មួយសម្រាប់សម្រាកលំហែកាយ ដោយឡែក ក្មេងប្រុស
ម្នាក់នេះវិញ បន្ទាប់ពីបាត់បង់កូន គេគេងមិនលក់ មិននឹក
នាបាយទឹក រាល់ថ្ងៃអង្គុយសញ្ជឹកសញ្ជឹង សម្លឹងមេីល
មេឃ ហេីយក៏សង្វេគចិត្តចំពោះខ្លួនឯង។«ថេយ៍ អូនចង់ទៅណាទាំងកណ្តាលយប់?»ជុងហ្គុក
ក្រោកអង្គុយ ស្រវាចាប់កដៃតូចស្ដេីងជាប់ ឃាត់ដំណើរ
ហៀបនឹងចេញទៅរបស់នាយតូចជាប្រពន្ធ។«អូនគេងមិនលក់ ចង់ទៅលេងជាមួយកូន»សម្ដី
របស់ថេយ៉ុង បណ្ដាលឲ្យដួងចិត្តអធិរាជព្រះចន្ទ រង្គោះរង្គើ
ទ្រង់មិនបានប្រកែក តែក៏ក្រោកចេញពីគ្រែ ទាញអាវ
ធំក្រៅមកពាក់លេីខ្លួន និង ទាញស្បៃដណ្ដប់លេីរាងកាយ
តូចច្រឡឹង មុននឹងបណ្ដើរគ្នាទៅទន្លេព្រលឹង។ទន្លេព្រលឹង ជាកន្លែងមួយដែលគេគ្រប់គ្នាជឿថា
អ្នកដែលបានស្លាប់នៅលេីឋានសួគ៌ ព្រលឹងរបស់គេនឹង
រស់នៅទីនេះ រហូតដល់វេលាចាប់ជាតិថ្មីបានមកដល់
ទេីបព្រលឹងបញ្ចេញរស្មីពណ៌មាសដ៏តូចមួយ ប៉ុន្តែភ្លឺ
ចិញ្ចែងចិញ្ចាច ហេីយហោះទៅរកកន្លែងមួយដែល
សមប្រកបសម្រាប់ព្រលឹងនោះ។@ទន្លេព្រលឹង
«បុត្រីតូច ត្រូវប្រញាប់ទៅចាប់ជាតិថ្មីនៅកន្លែង
ដែលស័ក្ដិសមនឹងកូនណា កុំសំងំនៅទីនេះ ព្រោះអ្នក
នៅទីនេះ ពុំសូវមានអ្នកណាល្អជាមួយនឹងពួកយេីងទេ»
ថេយ៉ុង បង្ហេីរសំឡេងទៅកាន់ផ្ទៃទឹក លាតសន្ធឹងដ៏
វែងសែនឆ្ងាយ អមដោយផ្កាពណ៌ឈូក និង ពន្លឺ
ពណ៌មាសរះជុំវិញ បង្កើតបានជាទីកន្លែងដ៏ស្រស់ស្អាតមួយ
នាពេលរាត្រី។ពន្លឺភ្លើងប្លង់ៗបញ្ចាំងដោយទៀនក្រអូបជាច្រើនដេីម
ដោតភ្ជាប់លេីទូកដែល កំលោះតូច និង អធិរាជព្រះចន្ទ
កំពុងតែអង្គុយនិយាយលេងជាមួយនឹងកូន ធ្វើឲ្យបរិយាកាសសោកសៅ ស្រងេះស្រងោចខ្លាំងទ្វេដង។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី