EP8:ស្មៅវា​ចាក់​ខ្នង​ ហើយ​ក៏ចាក់គូទអូន​

2K 189 5
                                    

«បងបាត់ទៅណា​យូរ​ម្ល៉េះ​?»
«គឺបង-»
«ឆ្លើយ​!!»
«បង​រវល់​ចាត់ចែង​រឿង​រៀប​អភិសេក»អធិរាជព្រះចន្ទ​
សារភាព​តាម​ត្រង់​ឥត​លាក់លៀម​ ព្រោះ​ទ្រង់​ពិតជា​រវល់​
ចាត់ចែង​រឿង​រៀប​អភិសេកមែន​ ចំណែក​បញ្ហា​រវាង​ស្ដេច​
បិសាច​ និង​ ក្រុម​ទេវតា​នៃ​ឋានសួគ៌​ ក៏មិនទាន់បាន​ដោះ
ស្រាយស្រេចបាច់ដែរ។
«រៀប​អភិសេក?»កំលោះតូច​ បន្ទួន​ពាក្យ​ត្រង់​រៀប​អភិសេក​ រួច​ស្ទុះ​ងេីបចេញពីពូក​ រត់សំដៅទៅរក​ដេីមឈេី​
ធំមួយនៅ​ជាប់​មាត់​ទឹក​ខាងក្រោយ​ផ្ទះ​ដែល​ខ្លួន​ស្នាក់​នៅ
តាំង​ពី​តូច​ដល់​ធំ​ប៉ុននេះ​។

«ថេយ៍​ ស្ដាប់​បង​បកស្រាយ​សិន»ឃាត់​មិនទាន់​ ជម្រើស​
មានតែមួយ​ប៉ុណ្ណោះ​គឺចេញទៅតាម។ អធិរាជព្រះចន្ទ​ បំ
បាំងព្រះកាយទៅរក​ក្មេង​ពូកែ​ង៉ក់​ងរ​ រួច​តាម​ឱប​ក្រសោប​
និយាយ​លួងលោម​ ប៉ុន្តែ​ ថេយ៉ុង​ នៅតែរឹង​ក្បាល​ មានៈ
យក​ឈ្នះ​ចិត្ត​ទោរទន់​របស់​ខ្លួន​ឯង​ មិនព្រម​ស្ដាប់​ការ
អង្វរ​លន់​តួ​របស់​អធិរាជ​ព្រះចន្ទ​ឡើយ​។

«ទ្រង់​មិនបាច់​មាន​ព្រះរាជ​បន្ទូល​អ្វី​ទាំងអស់​ ខ្ញុំ​ម្ចាស់​យល់
ហេីយ​»ថេយ៉ុង​ ប្ដូរ​សព្វនាម​ពី​ធម្មតា​ទៅជា​ពាក្យ​ពេចន៍​
រាជសព្ទ​ ដេីម្បី​ឲ្យ​ត្រូវ​ទៅតាម​ដំណែង​របស់​គេ​ ព្រោះគេ
មិនមែន​ជា​មនុស្ស​ធម្មតា​ អាច​រួមរស់​ជាមួយ​ខ្លួន​ដល់​ចាស់​
ជរា​ស្រាប់​ហើយ​។

«ថេយ៍​ អូន​ស្ដាប់​បងសិនបានទេ?ធ្វើ​ខ្លួន​ជា​មនុស្ស​ធំខ្លះ
បានទេ?»ជុងហ្គុក​ ចូល​ទៅ​ក្រសោប​ស្មា​ស្ដេីង​ល្ហៃ​ អង្រួន​
ស្រាលៗ​ឲ្យ​បែរមុខ​សម្លឹង​មេីល​ព្រះនេត្រ​ស្រទន់​ថ្លា និង​ ស្ដាប់​ទ្រង់​សិន​ កុំអាល​អាកាត់​តែ​ម្នាក់ឯង​ ទាំង​មិន​ទាន់​ស្ដាប់​ការបកស្រាយ​ចេញពី​មាត់​របស់​ទ្រង់​។ ​

«មកពីអូន​ជា​កូនក្មេង​ហ្នឹង​ហេីយ​ទេីបអូន​ព្រម​ជឿ​តាម
សម្ដី​ទ្រង់​!ទ្រង់ដឹងទេ?កាលពីថ្ងៃមិញ​ មាន​ទេវតា​មួយ
អង្គ​ព្រះនាម​អធិរាជ​ព្រះ​អាទិត្យ​ មកប្រាប់​ការពិត​ដល់
អូន​ តែអូនមិនជឿ​អ្នក​ផ្សេងក្រៅពីបងឡេីយ​! ដូច្នេះ​ បង
និយាយ​មក​ និយាយ​ឲ្យ​អស់​ នឹងបានឆាប់ចប់!អូនក៏ចេះ
ហត់នឹងការ​រង់ចាំ​ដែរ!»

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now