EP3: ក្មេង​ឆ្កួត​ ឯង​កំពុង​តែ​ពង្វក់​យេីង​ហេីយ

2.1K 224 1
                                    

«មនុស្ស​លោកឯទៀត​រាប់​សិបលាននាក់​ ឯងចង់​ធ្វើ​
បែបណាក៏​ស្រេច​តែ​ចិត្ត​ តែហាម​ប៉ះពាល់​ ថេយ៍​ ឲ្យ​សោះ
ថេយ៍​ ជា​របស់​យើង​ របស់​យេីង​តែ​ម្នាក់​គត់​!​ ចាំទុក​!»ទ្រង់​
ហួងហែង​ បារម្ភ​ ខ្វល់ខ្វាយ​ ព្រមទាំង​ងប់ងុល​ទៅលេីក្មេង
តូច​នៅ​ឯឋាន​មនុស្ស​លោក​ដោយ​គ្មាន​មូលហេតុ​។ ដឹងត្រឹមថា​ មិនចង់​ឲ្យ​នរណា​ប៉ះពាល់​ ចូលជិត​ កៀក​ក្បែរ​ ឫ​ សូម្បី​ តែ​ក្រឡេក​ភ្នែក​មេីល​។
«កុំភ័យ​ យេីងមិន​ស្រឡាញ់​ក្មេង​ទេីបកេីតដូចឯងទេ!»
កាងឈុល​ អង្អែល​គែម​មាត់​ត្រង់​កន្លែង​ ជុងហ្គុក​ ដាល់​ថ្នមៗ​
ដោយ​មិន​ភ្លេច​ងេីបមុខ​ បោះមួយ​ប្រយោគ​ ឲ្យ​អ្នក​ម្ខាង
ទៀត​ក្រោធ​ឡេីង​ញ័រ​សាច់​។

@ឋាន​មនុស្ស​លោក​
កំលោះ​តូច​ អង្គុយ​យោល​ជេីង​ទៅមកៗ​នៅលេីទោង
ក្រោម​ដេីម​ឈេី​ ញ៊ាំ​បាយ​យ៉ាង​ស្ងៀមស្ងាត់​តែ​ម្នាក់ឯង​
ព្រោះ​មិនចូល​ចិត្ត​នៅ​កន្លែង​អ៊ូអរ​ មាន​មនុស្ស​ច្រើន​ មាន
អារម្មណ៍​ថា​មនុស្ស​កាន់​តែ​ច្រេីន​ កាន់​តែ​គ្មាន​សុវត្ថិភាព​។

ប្រោក​..ប្រោក​...
ញុក​បាយ​បានពីរម៉ាត់​ ក៏​ត្រូវ​បង្អាក់​កាត់​ផ្តាច់​សកម្មភាព​
ទម្លាក់​ស្លាបព្រា​ចុះ​ រេ​ក្រសែ​ភ្នែក​តាម​មើល​ប្រភព​នៃ​
សំឡេងជាន់​មែកឈេី​​ដែលលាន់ឮនៅខាងក្រោយ​ខ្នង​។

«អ្នក​ណា?មក​ធ្វើ​អីនៅទីនេះ?»ថេយ៉ុង​ លេីក​ចិញ្ចេីម​
សួរ​ទៅកាន់​ក្មេង​ស្រី​សម្បុរ​ខ្មៅ​ សក់​រួញ​ក្រញ៉ាញ់​រមូ​ល​ចូល​
គ្នា​។ ​បេីតាមមេីល​ នាង​ប្រហែល​ជា​សិស្ស​ចំណូល​ថ្មី​ ទេីប​ហាក់​មិងមាំង​ មិនដឹងអ្វីសោះ។

«អឹ..សួស្ដី​!ខ្ញុំ​ឈ្មោះ​ មេលហ៍​ តេី​ខ្ញុំ​-ខ្ញុំ​អាច​សុំ​ញ៊ាំ​បាយ​
ជាមួយ​ឯង​បានទេ?»នាងតូច​ មាន​អាយុ​៧ឆ្នាំ​ ឱនមុខចុះ
សម្លឹង​មេីល​ម្រាមជេីង​ ខាំមាត់​ ហាសុំ​ការ​អនុញ្ញាត​ពី
ថេយ៉ុង​ ទាំង​អណ្ដាត​គ្រលាស់​មិនចង់រួច​។ នាង​ខ្មាសអៀន​
ហើយ​ព្រួយបារម្ភ​ ខ្លាច​ ថេយ៉ុង​ ស្អប់ខ្ពើម​ រេីសអេីង​នាង
ដូច​ក្មេង​ដទៃ​ទៀត​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now