«ទុកជាកាដូថ្ងៃកំណើត យេីងនឹងបំពេញបំណងរបស់
អាល្អិតឯងទៅចុះ»ព្រះបន្ទូលចប់ រាងកាយមាំមួនស្រាប់តែរសាត់បាត់ពីព្រះរាជដំណាក់ បែរជាបង្ហាញព្រះកាយនៅក្នុងបន្ទប់តូចចង្អៀតមួយនៅឯឋានមនុស្សលោកទៅវិញ។មិនមែនភ្លេច ប៉ុន្តែទ្រង់កំពុងតែបំពាន បំពានច្បាប់
ឋានសួគ៌ទាំងគ្មានអារម្មណ៍ខ្លាចរអា។ ព្រះរាជបុត្រា ចន
ជុងហ្គុក ឫ ហៅថាអធិរាជព្រះចន្ទ មិនដែលក្លបខ្លាច ចុះ
ញ៉មនឹងអ្នកណា ហើយអ្វីដែលទ្រង់សម្រេចព្រះទ័យ
ធ្វើហើយ គ្មានថ្ងៃទ្រង់ស្ដាយក្រោយឡេីយ។«មនុស្សលោកពិតជារញ៉េរញ៉ៃដូចគេថ្លែងមែន!»នៅឋានសួគ៌ បុណ្យចម្រើនព្រះជន្មមានសម្រាប់តែរាជវង្សានុវង្សតែប៉ុណ្ណោះ ដោយឡែកនៅឋានមនុស្សលោកវិញ មិនថាអ្នកណា ឋានៈខ្ពស់ឫទាប ក៏អាចធ្វើបុណ្យចម្រើនព្រះជន្ម
បានដែរ ព្រោះតែបុណ្យចម្រើនឫពិធីខួបកំណើតស្អីគេហ្នឹងហេីយ! ទេីបធ្វើឲ្យអាល្អិត ញញឹមស្រស់គ្មានទុក្ខកង្វល់កាលពីម្សិលមិញ ស្រាប់តែយំទួញសោកគួរឲ្យអាណិត ថែមទាំងធ្វេីឲ្យទ្រង់កេីតទុក្ខព្រះហរទ័យ ព្រះចិន្ដានៅមិនស្ងប់ រហូតយាងចុះមកឋានក្រោមទាំងបំពានច្បាប់ឋានសួគ៌។
«ឯងមានឥទ្ធិពលលេីយេីងណាស់»អធិរាជព្រះចន្ទ ទម្លាក់ព្រះកាយ ប្រថាប់នៅលេីកម្រាលរួចទាញកាយតូចក្រសោបជាប់ព្រះឱរសដ៏សែនមាំមួន និងកក់ក្ដៅ មុននឹងបន្លឺព្រះសូរសៀងតែអង្គឯងបន្តទៀត៖
«រំខានដំណេកយេីងហេីយ មកធ្វើឲ្យយេីងលួងទៀត»ព្រះតំរិះតែអង្គឯង មានបន្ទូលតែព្រះអង្គឯង ព្រោះក្មេងដែលទ្រង់កំពុងតែវាចាសូរសៀងជាមួយ គេងលង់លក់គ្មានដឹងខ្យល់អ្វីបន្តិចសោះ។ ហេតុតែវាសនា ទេវតាចារមកពីបុព្វេ ទោះបីភ្នែកបិទ ក៏ចិត្តដឹងដល់ប្រអប់ដៃវែងស្រឡោកកំពុងតែស្ទាបអង្អែលសសៃសក់ទន់ល្មើយរបស់ខ្លួនដែរ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី