EP27:អូនមាន​អារម្មណ៍​ថា​កូនលែងនៅ​ក្នុង​ពោះ​អូន​ទៀត​ហេីយ​

1.2K 140 4
                                    

     «យ៉ាង​ម៉េច​ហើយ​រាជពេទ្យ?ប្រពន្ធ​កូន​យេីងមាន​សុវត្ថិភាព​ទេ?»បន្ទាប់​ពី​អន្ទះសា​រ​ ដេីរទៅដេីរមក​អស់​
រយៈ​ពេលមួយ​សន្ទុះ​ធំ​ រាជពេទ្យក៏បាន​ពិនិត្យ​ និង​ ដាក់​
ថ្នាំ​បំបាត់​ការ​ឈឺចាប់​ឲ្យ​ ថេយ៉ុង​ គេងលង់លក់​ភ្លេច​អស់​
ទុក្ខ​កង្វល់​ ប៉ុន្តែ​ តេី​ថ្នាំ​នេះមាន​ប្រសិទ្ធភាព​យូរ​ប៉ុណ្ណា​ទៅ?
     «ម្ចាស់​តូច​រួចផុត​ពី​គ្រោះថ្នាក់​ហើយ​ព្រះពរ​ ប៉ុន្តែ​»
ចម្លើយ​ប៉ុន្តែ​របស់​រាជពេទ្យ​ ធ្វើ​ឲ្យ​បេះដូង​អធិរាជ​ព្រះចន្ទ​
ធ្លាក់​ក្ដុក​ដល់​ឋាន​បាតាល​។ ទ្រង់​ មិនទាន់​ធ្វើ​ចិត្ត​ ដេីម្បី​
ទទួល​ដំណឹង​ដ៏​រន្ធត់​នេះបានឡេីយ​ ទេីប​ស៊ូ​ បែរខ្នងដេីរ
ចេញទៅរក​ប្រពន្ធ​ គេចវេះ​មិនព្រមទទួលស្គាល់ការពិត
តែក៏មាន​សំឡេង​មួយ​ឃាត់​ដំណើរ​៖

     «ម្ចាស់​តូច​រលូត​បុត្រ​ហើយ​ព្រះពរ​ ខ្ញុំ​ម្ចាស់​ឥត​បាន
ការ​ ជួយ​បុត្រី​តូច​មិនបាន​ អធិរាជ​ដាក់​ទោស​មកចុះ»រាជ
ពេទ្យ​ឱនក្បាល​ រង់ចាំ​ទទួល​ទោស​កំហុស​ ដែល​ខ្លួន​គ្មាន​
សមត្ថភាព​ជួយ​បុត្រី​តូច​បាន​ ពិតជាអត់បានការមែន!។

     «ទទួល​កំហុស​ហើយ​កូនយេីង​រស់ឡេីងវិញទេ!!?»
ជុងហ្គុក​ គំហក​សួរ​ ស្រប​កែវភ្នែក​ប្រែពីខ្មៅទៅជា​ក្រហម
លាក់​បង្កប់​ទៅដោយ​ភាព​ឈឺចាប់​ និង​ គុំនុំ​គុំកួន​លេីអ្នក
ដែល​ហ៊ាន​លេីកដៃ​សម្លាប់​សូម្បី​តែកូនក្មេង​មិនដឹង​ខ្យល់​អី
មិន​អនុញ្ញាត​ឲ្យ​គ្នាបាន​ស្គាល់​ពិភព​ខាងក្រៅ​សិន។

     «សូម​ព្រះរាជ​ទោស​អធិរាជ​»
     «ឆ្លេីយ​ឲ្យ​ត្រង់​មក​ កូនយេីងទៅចោលយេីង​ដោយ​
សារអ្វី!!?»ស្រប​សម្ដី​ ទឹកភ្នែក​មួយ​តំណក់​ក៏​ស្រក់ចុះ​ បង្ហាញ​ពី​អារម្មណ៍​ឪពុក​ម្នាក់​ដែល​បាត់បង់​កូនទៅ​ដោយ​មិនបានត្រៀម​ចិត្ត​បន្តិច​សោះ។ ប្រអប់​ដៃ​មាំ​ លេីកវាសទឹកភ្នែក
ចេញពីថ្ពាល់​ មិនឲ្យ​នរណា​ម្នាក់​ឃើញ​ភាព​ទន់​ខ្សោយ​
របស់​ទ្រង់ទាន់​​ មុននឹង​គំហក​សួរ​រាជពេទ្យ​សាជាថ្មី​៖

     «ឆ្លេីយ​ភ្លាម​មក!!!»
     «ខ្ញុំ​ម្ចាស់​សូម​អភ័យទោស​ចំពោះ​ចម្លើយ​មួយនេះផង
ក្រាបទូល​ តាមពិត​ទៅ​ សុខភាព​របស់​ម្ចាស់​តូច​ ពិតជាល្អ
ខ្លាំង​ណាស់​ មិនអាច​កេីត​រឿង​ហេតុ​អាក្រក់​បែបនេះ​បាន
ឡេីយ​ កាលដែល​ក្មេង​ក្នុង​ពោះ​​លែងនៅក៏ដោយសារតែ​ ម្ចាស់​តូច​ សោយ​ថ្នាំ​រំលូត​កូន​ ថែម-ថែមទាំង​ជាថ្នាំ​ប្រភេទ​
ខ្លាំង​ទៀតផង​ក្រាបទូល»ស្ដាប់​ចប់​ ជុងហ្គុក​ ក៏បក់ដៃឲ្យ
រាជពេទ្យ​ចេញ​ទៅ​ ខណៈ​ ឡាឡាង​ ក៏បង្ហាញ​ខ្លួន​តាម
ដោយ​ទឹកភ្នែក​ដិតដាម​ពាសពេញ​ថ្ពាល់​ ទោះមិន​និយាយ​ ក៏
ដឹងថានាងខូចចិត្តខ្លាំង​ប៉ុណ្ណាដែរ​ តែ​អ្នក​ដែល​ពិបាក​ទទួល​
យក​ និង​ ខូច​ចិត្ត​ខ្លាំង​បំផុត​គឺម្ដាយរបស់ក្មេងដែលបាន
ចាកឋានទៅ​ដោយដៃ​ទេវតាចិត្ត​​អប្រិយ​។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now