«កន្លែងនេះស្មោកគ្រោក កង្វក់ គួរឲ្យខ្ពើមរអេីមខ្លាំងណាស់ មិនស័ក្ដិសមជាមួយមនុស្សល្អដូចជាអូន និងកូន
របស់ពួកយេីងទេ ល្មមដល់ពេលដែលត្រូវត្រឡប់ទៅរស់នៅកន្លែងដេីមរបស់អូនវិញហើយណា»ជុងហ្គុក បន្លឺឡើងក្នុងចិត្ត ត្រកងបីបមកាយញ័រញាក់ជាប់ក្នុងប្រអប់ទ្រូង លួងលោម រហូតទាល់តែកំលោះតូច ទន់ត្របកភ្នែកគេងលង់លក់ម្ដងទៀត។«អធិរាជ»ឮសំឡេងហៅរបស់អ្នកជំនិត អធិរាជព្រះចន្ទ
ក៏ងេីបដេីរសំដៅទៅរកមេក្រុមនារីទេពទាំងចិត្តអាល័យមិន
ចង់ទៅណាចោលប្រពន្ធកំសត់។«និយាយមក»ស្ដាប់ប្រយោគដ៏សែនសោះកក្រោះលាក់បង្កប់ទៅដោយភាពឈឺផ្សា ឡាឡាង ក៏មិនហ៊ាន
សូញសាញច្រើន ក្រៅពីប្រឹងរៀបរាប់តាមអ្វីដែលនាង
បានដឹង។«ចម្លើយនៅតែដដែលក្រាបទូល ទោះបីនាងត្រូវហូតសសៃសឹងតែដាច់ដង្ហើមស្លាប់ ក៏នាងនៅតែនិយាយថាអ្នកដែលដាក់ថ្នាំរំលូតកូនឲ្យម្ចាស់តូចគឺជាអគ្គមហេសីហ្វង់ជឺ»
ឡាឡាង មិនចង់ជឿថាយាយបង្កេីតហ៊ានសម្លាប់ឈាមជ័រខ្លួនឯងទេីបគិតថាមានអ្នកនៅខាងក្រោយខ្នង។ នាងព្យាយាមធ្វើទារុណកម្ម សួរចម្លើយ យ៉ាងអឺ ស្ទេីរតែគ្រប់វិធីសាស្ត្រ តែចម្លើយដែលទទួលបានមិនខុសពីអ្វីដែលនាងផ្ដល់ឲ្យកាលពីលេីកដំបូង។ជុងហ្គុក ងក់ក្បាលទទួលចម្លើយ រួចបក់ដៃឲ្យ ឡាឡាង ចេញពីដំណាក់ ទេីបបង្វែរព្រះកាយ បោះជំហាន
វែងៗសំដៅទៅរកប្រពន្ធ តែក៏ភ្ញាក់ព្រើត បន្ទាប់ពីដឹងថា
អ្នកដែលទ្រង់គិតថាគេងលង់លក់ព្រោះតែភាពហត់នឿយ
កំពុងតែពួនសំងំស្ដាប់ទាំងខ្ទប់មាត់ហូរទឹកភ្នែករហាមនៅ
កៀនទ្វារដំណាក់។«ថេយ៍...»ជុងហ្គុក ហៅឈ្មោះមនុស្សជាទីស្រឡាញ់ស្រាលៗ លូកដៃបម្រុងនឹងក្រសោបខ្លួនតូចល្អិតមកឱបលួងលោមដូចសព្វមួយដង តែអ្នកម្ខាងទៀតបែរជាគេចចេញ ហេីយងេីយមុខសម្លក់សម្លឹងដាក់ទ្រង់ពោរពេញទៅដោយកំហឹង និង ភាពខ្លោចផ្សារ ហើយក៏ខកចិត្ត ឈឺចាប់ដែលត្រូវស្វាមីកុហកបោកប្រាស់ បន្លប់ថាកូននៅរស់រានមានជីវិត។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី