«អូនយកលុយធ្វេីអីច្រើនម្ល៉េះ?»
«ទុកប៉ាវប្រុសញ៊ាំស្រា ពេលអធិរាជឡេីងទៅឋានសួគ៌
វិញ»កំលោះតូច ញញឹមក្របួចមាត់ បោះមួយប្រយោគឲ្យ
អធិរាជព្រះចន្ទ ក្អួតឈាមទាំងដុំ ហើយក៏សេីចកក្អឹក ប្រះខ្នងគេងនៅលេីពូក។«នេះជាល្បិចឃាត់បងដោយមិនចាំបាច់និយាយមែនទេ?
ហ្ហាស ក្មេងក្បាលខូច?»ជុងហ្គុក ឱនមុខចុះ ញីញក់ថេីបថ្ពាល់ក្រអូបប្រហេីរ រួចហេីបមុខឡើងមុខ សម្លឹងមេីលអ្នកនៅខាងក្រោមទ្រូងដោយភាពក្នកក្នាញ់។«ប៉ា!ម៉ាក់! ឲ្យឆាប់ឡើង មកមេីល ថេយ៉ុង នាំមនុស្សប្រុសមកដេកក្នុងបន្ទប់នៀក៎»ក្រោយពីលួចសំងំស្ដាប់
អស់រយៈពេលជាយូរ យ៉ាងសុី ក៏ដាច់ចិត្តស្រែកប្រាប់
លោកប៉ាអ្នកម៉ាក់ អំពីរឿងដែល ថេយ៉ុង លួចនាំមនុស្ស
ប្រុសចូលផ្ទះ ថែមទាំងប្រលែងគ្នាមិនក្រែងចិត្តនាង
ជាអ្នកស្នាក់បន្ទប់ជាប់គ្នាសោះ។«ឯណាៗ? អាប្រុសនោះនៅឯណា?»គ្រាន់តែសម្រែក
ស្រែកហៅរបស់កូនស្រីបណ្ដូលចិត្តភ្លាម អ្នកស្រីអ៊ុនហុី
និង លោកលី ក៏ប្រញាប់ប្រញាល់រត់ស្ទុះស្ទាមកមេីលភ្លែត។«គឺនៅក្នុងនេះម៉ាក់! ថេយ៉ុងៗ ថេយ៉ុង បេីកទ្វារភ្លាម!»
នាងតូច យ៉ាងសុី ប្រឹងលេីកដៃវាយទ្វារផាំងៗ រហន់ចង់
ឃើញមនុស្សប្រុសដែលបងប្រុសជីដូនមួយយកមកលាក់
ទុក។នាងសង្ស័យយូរហើយ នៅទីបំផុតការពិតក៏បែកធ្លាយ។
ចាំមេីលចុះ មានមុខឯណាទៅបណ្ដេីរគ្នាជាមួយបងវូហ្កា
របស់នាងទៀតទៅ?ក្រាកកក
«មានការអីហ្ហេស?»ថេយ៉ុង បេីកទ្វារ បាញ់ក្រសែភ្នែក
ធុញទ្រាន់ ព្រមទាំងសួរបែបផ្ចាញ់ផ្ចាល ខណៈក្នុងចិត្ត
លួចអរភេីតមិនស្ទេីរទេ សំណាងហើយដែល អធិរាជព្រះចន្ទ ចេះយុទ្ធសិល្ប៍ បំបាំងកាយទៅឋានសួគ៌វិញបាត់ កុំអី
រឿងធំមិនខានទេ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី