ដំណេីរល្វត់ល្វន់បោះចេញពីព្រលានយន្តហោះ សំដៅទៅរកឡានពណ៌ក្រហមឆេីត ដែលមាននារីកូន
កាត់ស្បែកខ្មៅម្នាក់ ឈរផ្អែកខ្នងនឹងទ្វារឡាន រង់ចាំជាស្រេច។
«ស្វាគមន៍មកកាន់ទឹកដីកូរ៉េខាងត្បូងសម្លាញ់»មេលហ៍
ដកវែនតាចេញពីភ្នែក ស៊ូកចូលក្នុងអាវត្រង់ចន្លោះដេីម
ទ្រូង ស្ទុះស្រវាឱបមិត្តសម្លាញ់ទាំងសេចក្ដីនឹករលឹក ទាំង
ដែលទេីបតែបែកគ្នាមិនដល់១ខែផង។
«ឯណាម៉ូតូយេីង?»ថេយ៉ុង ព្រលែងចេញពីការ
ឱប ថយក្រោយមួយជំហាន ងាកឆ្វេងស្ដាំសម្លឹងរកមេីល
ម៉ូតូសំណព្វចិត្តខ្លួន តែរកមិនឃេីញសោះ។ ឫមួយ មេលហ៍
មិនបានយកវាមកទទួលគេតាមសន្យាទេ?«មិនបាច់ធ្វើមុខបែបហ្នឹងទេ យេីងបានរៀបចំរួចរាល់ហើយ នេះនែក៎!តែនៗ»នាងតូច លូកច្បិចចង្កាមិត្តបន្តិច
ទេីបទាញក្រណាត់ពណ៌ខ្មៅចេញ បង្ហាញឲ្យឃេីញម៉ូតូធំ
ពណ៌ខ្មៅបញ្ឈរយ៉ាងស្រស់សង្ហា ស័ក្ដិសមឥតខ្ចោះជាមួយ
នឹងម្ចាស់ដ៏ស្រស់ស្អាត ឆ្លាតវៃ តែទាស់ត្រង់ថា ពូកែអួត
បន្តិច ហិហិ។«អរគុណហើយណាសម្លាញ់ ជួបគ្នាយប់នេះ»
កំលោះតូច ហក់ឡេីងលេីម៉ូតូ កាច់សោរ បញ្ឆេះម៉ាស៊ីន
មូលហ្គារបេីកចេញទៅយ៉ាងលឿន រកតែទុកពេលឲ្យមេលហ៍ សួរនាំសិនមិនបាន ទោះបីមិនប្រាប់ ក៏ទាញដឹងដែរថាប្រញាប់ខ្លាំងបែបនេះ ព្រោះតែមូលហេតុអ្វី។
.....«វិមានឋានសួគ៌ ឈ្មោះចម្លែកម្ល៉េះ?»ទម្រាំនឹងបាន
ឈប់ផឹកទឹកត្រជាក់ៗនៅក្រោមដេីរឈេី ថេយ៉ុង ជិះ
ឆ្វែលវិមានឋានសួគ៌របស់បុរសអាថ៌កំបាំង ចន ជុងហ្គុក
ជាង២០០ត្រឡប់ហេីយ រហូតធ្វើឲ្យពួកអង្គរក្សចាប់ផ្ដើម
មានមន្ទិលសង្ស័យ កោះហៅមនុស្សមកយាមបន្ថែម
ក្រែងលោថាក្មេងតូចជិះម៉ូតូធំទៅមកៗ គឺជាជនបង្កប់
ចេញពីកន្លែងណាមួយ។«ខ្ញុំចង់ជួបម្ចាស់ឯងណាស់»អង្គុយសុខៗ អារម្មណ៍
ប្លែកថ្មីមួយក៏ផុសឡេីង បេះលោតឌុកឌាក់ៗ ញាប់រន្ធឺន
ស្របម្រាមដៃស្រឡូនស្រឡៅលូកប៉ះខ្សែករូបព្រះចន្ទ
ពេញវង់ដែលនៅជាប់នឹងកតាំងពីធំដឹងក្ដីមក សួរប៉ាម៉ាក់
ក៏ពួកគាត់មិនដឹង គ្មានចម្លើយពិតប្រាកដមួយមកឲ្យ ប៉ុន្តែ
គេមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងខ្សែកមួយខ្សែ
នេះណាស់ ទេីបគ្មានសូម្បីតែកូនចិត្តចង់ដោះវាចេញ។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី