EP19:នឹកណាស់​ ស្រឡាញ់​ណាស់​

1.3K 166 2
                                    

    «អូន​គ្រាន់​តែមកចូលរួម​ មក​ឃើញ​ឲ្យ​ជាក់​នឹង​ភ្នែក​
គ្មាន​បំណង​មក​បំផ្លាញ​ពិធី​រៀប​អភិសេក​របស់​បងទេ​ អូន
គ្រាន់​តែចង់មក​ឃើញ​ថា​បុរស​ដែលអូន​ស្រឡាញ់​សង្ហា
ខ្លាំង​កម្រិត​ណានៅពេលដែល​សម្លៀក​ឈុត​កូន​កំលោះ​
តែ​ប៉ុណ្ណោះ​ បេីអូន​ធ្វើ​ឲ្យ​បងមាន​អារម្មណ៍​ទេីសទាល់​ ឲ្យ​អូនសុំទោស​ផង​ អូន​គ្មាន​ចេតនា​ទេ»សម្ដីមួយម៉ាត់ៗ​ដូច
យក​ពូថៅ​មកកាប់​ មកចាក់​ឆ្កៀល​ ​សាច់​ស្រស់​ឈាម​ស្រស់​របស់​អ្នក​ស្ដាប់​ ឲ្យ​ឈឺចាប់​ហួស​នឹង​ថ្លែង​។ ពួកគេ​ទាំងពីរ​នាក់​ ឈឺមិនចាញ់គ្នា​ គ្រាន់​តែ​ម្នាក់​មាន​សិទ្ធិ​បញ្ចេញ​ភា​ព​ឈឺចាប់​ ចំណែក​ម្នាក់​ទៀត​ បាន​ត្រឹម​បៀម​ទុក្ខ​ម្នាក់​ឯង​។

«យេីងមិនចង់ស្ដាប់​អ្វី​ទាំងអស់​!គ្រាន់​តែ​ដេីរចេញ​ពី
កន្លែង​នេះ​ យេីង​ស្ងប់​ចិត្ត​ហេីយ​»សព្វ​នាម​ធ្លាប់​ប្រេីអូនបង
ប្រេីទៅជា​ឯង​ហើយ​និងយេីង​ សម្ដីដែល​ធ្លាប់​តែ​ផ្អែមល្ហែម​
ក៏ប្ដូរផ្លាស់ទៅជា​ល្វីង​ជូរចត់​។

ទ្រង់​ខាំមាត់​ សង្កត់​ចិត្ត​ ស៊ូ​ក្លាយ​ខ្លួន​ជា​អធិរាជ​ចិត្ត​
បិសាច​​ ប្រសេីរ​ជាង​បណ្ដោយ​ឲ្យ​មនុស្ស​ដែល​ខ្លួន​
ស្រឡាញ់​ត្រូវ​គ​រំលាយ​ព្រលឹង​ ព្រោះតែ​ការបំពានឈាន
ជេីងឡេីងមក​ឋានសួគ៌​ដែរ។

«អូន​គង់តែទៅ!តែមុននឹងទៅ​ អូនសុំ​សួរ​សំនួរ​បង
ខ្លះបានទេ?»ថេយ៉ុង​ ដក​ដង្ហើម​មួយៗ​ សម្រួល​អារម្មណ៍​កុំ​ឲ្យ​ដង្ហក់​ដោយសារ​យំ​ខ្លាំង​ពេក​ រួច​ឈានជេីងទៅមុខមួយ
ជំហាន​ៗ​រហូត​ដល់​កៀក​ក្បែរ​ អធិរាជព្រះចន្ទ​ដ៏​អស្ចារ្យ​។

«សុំទោស​ដែលអូនមិន​ស្ដាប់​សម្ដីបង»សុំទោស​ដែល
ឡេីងមកទីនេះ​ កន្លែង​ដែលមិន​ស័ក្ដិសម​សម្រាប់​មនុស្ស​
លោក​ថ្នាក់​ទាប​ សុំទោស​ដែល​បំពាន​សន្យា​ សុំទោស​ដែលនៅទី​បំផុត​ក៏ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ជា​មនុស្ស​ល្ងង់​ ត្រូវ​
បានគេ​បោកប្រាស់​មក​រហូត​។

«អូន​ស្គម​ណាស់​»អធិរាជព្រះចន្ទ​ លួច​ឧទាន​ក្នុង​ចិត្ត​។
រយៈពេល​ជាង២ខែដែល​ទ្រង់​មិនបាន​ត្រឡប់​ទៅវិញ​ ទ្រង់​
ប្រាកដ​ច្បាស់​ថាក្មេងក្បាលរឹង​ម្នាក់​នេះ​ អង្គុយ​ចាំមេីលតែ
ផ្លូវ​ទ្រង់​ ភ្លេច​បាយ​ ភ្លេច​ទឹក​ ភ្លេច​ស្រឡាញ់​ខ្លួន​ឯង​ ហាសហា​ វាដូចជា​ទ្រង់​អ៊ីចឹង​!។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Donde viven las historias. Descúbrelo ahora