«អូ-អូន អូននិងកូនរង់ចាំបង អ្ហឹកៗ»
«ថេយ៍....»អធិរាជព្រះចន្ទ បង្អូសសំឡេងហៅឈ្មោះ
មនុស្សជាទីស្រឡាញ់ដោយសេចក្ដីភ្ញាក់ផ្អើល។ ហេតុតែ
ខ្លាចស្ដាប់ច្រឡំឫត្រចៀកមានបញ្ហា ទេីបឧទានសួរសា
ជាថ្មីទាំងរដាក់រដុប៖«អូ-អូននិយាយអីមុននេះ?អូនមានកូនមែនទេ?ពិត
មែនទេថេយ៍?»ថេយ៉ុង មិនមាត់ បានត្រឹមងក់ក្បាលបញ្ជាក់ថាការពិត។ជុងហ្គុក ស្ទេីរតែអស់ជំហរដួលទាំងកំពុងឈរ ទ្រង់រំភើបចិត្តដែល ថេយ៉ុង មានកូន សប្បាយរកពាក្យបរិយាយមិនបាន តែក៏មិនសប្បាយចិត្តដែលវត្តមានរបស់កូន ធ្វើឲ្យការប៉ងប្រាថ្នាដែលទ្រង់បានរៀបចំឡើង ត្រូវរំសាយចោលទៅវិញទាំងអស់។
«បងមិនសប្បាយចិត្តទេឫ?»កំលោះតូច បុកពោះ
មានអារម្មណ៍មិនស្រួលពេលឃេីញទឹកមុខអ្នកម្ខាងទៀត
ទេីបដាច់ចិត្តសួរគេទាំងរលីងរលោងទឹកភ្នែក ខ្លាចគេមិន
បានពេញចិត្តនឹងវត្តមានកូនដូចជាខ្លួន។«នៅក្នុងចិត្តបងឫ? ទេីបគិតថាបងមិនសប្បាយចិត្ត?
បងសប្បាយសឹងតែឆ្កួតទៅហេីយ តែ»មកដល់ត្រឹមនេះ
ទ្រង់ក៏ផ្អាក ឈប់និយាយ បែរព្រះភ័ក្ត្រទៅរកព្រះឥន្ទ្រ
ព្រះមាតា និង ព្រះបិតា មុននឹង៖«ខ្ញុំម្ចាស់សម្រេចចិត្តច្បាស់ហើយថា...នឹងមិនរំលាយ
ព្រលឹងធ្វើជាមនុស្សលោកធម្មតាទេ ខ្ញុំម្ចាស់នឹងនៅទីនេះ
ជាមួយប្រពន្ធកូន ទោះបីមុខតំណែងអធិរាជព្រះចន្ទ ត្រូវ
បាត់បង់ឫត្រូវដាក់ទោសជារៀងរាល់ថ្ងៃក៏ព្រម សុំកុំឲ្យតែអ្នកណាមកប៉ះពាល់ប្រពន្ធកូនខ្ញុំទៅបានហេីយ»ថាចប់
ជុងហ្គុក ក៏ស្រាក់ម្រាមដៃជាមួយនឹងម្រាមដៃស្រលូន
រួចបណ្ដើរគ្នាចេញទៅ ក្រោមភាពស្ងេីចសរសើរពី
សំណាក់ព្រះឥន្ទ្រ និង ភាពក្រេវក្រោធពីសំណាក់
អគ្គមហេសីហ្វង់ជឺ និង ព្រះនាង យ៉ាងសាន ចំណែក
ទេវតាមេឃាបានត្រឹមតែស្ងៀមស្ងាត់ ស្របតាមការ
ការសម្រេចរបស់បុត្រ រីឯអធិរាជព្រះអាទិត្យវិញ ក៏
ចាប់ផ្ដើមមានអារម្មណ៍ខុសបន្តិចបន្តួចដែលខ្លួនជា
ដេីមហេតុធ្វើឲ្យរឿងប្រែជារញ៉េរញ៉ៃដល់ថ្នាក់នេះ។
DU LIEST GERADE
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romantikជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី