EP14:វិមាន​ឋានសួគ៌​

1.2K 134 0
                                    

     កេីត​ជាតិ​ថ្មី​ ប្រហែល​ជាល្អជាងជាតិនេះ។ ជាតិដែល
រង់ទុក្ខ​ទោស​មិនចេះ​ចប់​មិនចេះហេីយ​ ជា​ក្មេង​កំព្រា​ ឪពុក​
ស្លាប់​ចោល​តាំង​ពី​បាតជេីង​ក្រហម​ រស់នៅ​ជាមួយ​លោក
តា​រហូត​បាន​អាយុ​៥ឆ្នាំ​ លោកតា​ក៏​ប្រគល់​តួនាទី​នេះឲ្យ
អ៊ំប្រុស​អ៊ំស្រី​មេីលថែ​ជំនួស​វិញ​។
     តាំង​ពីតូច​ដល់ធំ​ មិនដែល​ស្គាល់​ក្ដី​ស្រឡាញ់​ពេញ
បរិបូរណ៍​ តែងតែ​ខ្វះ​ចន្លោះ​ប្រហោង​មក​រហូត​ មាននេះ
ខ្វះ​នោះ​ មាននោះ​ ខ្វះនេះ​ រហូត​ថ្ងៃមួយ​បាន​ជួប​ជាមនុស្ស​
មនុស្ស​ពិសេស​ម្នាក់​ ពិសេសខ្លាំង​​បំផុត​ដែលអាច​ធ្វើ​ឲ្យ​ក្មេង​ប្រុស​បេះដូង​ថ្ម​ធ្លាក់​អន្លង់​ស្នេហ៍​ត្រឹមតែ​ការ​ស្រមើស្រមៃ​។

     «បង​ធ្វើ​ឲ្យ​អូន​ហត់​ហេីយ​ សុំទោស​»កំហុស​គ្រប់យ៉ាង​
មកពី​ទ្រង់​ វត្តមាន​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ដ៏​បរិសុទ្ធ​
ម្នាក់​ប្រឡាក់ប្រឡូស​ជាមួយ​នឹង​ពពួក​ទេវតា​ ជា​ពពួក​មួយ
ដែល​គ្មាន​រូបរាង​ពិតប្រាកដ​ ត្រឹមតែ​ជា​ការ​ស្រមើស្រមៃ​
របស់​ពពួក​មនុស្ស​លោក។

     «មិនមែន​ជា​កំហុស​របស់​បង​ អូនទៅវិញទេ​ ជាក្មេង​
រំខាន​ តាម​តោងទាមបង​ ព្រមទាំង​អង្វរបង​ឲ្យ​បន្ទាបកាយ​
ក្បែរ​អូន​»គេ​ខុស​ខ្លួនឯង​ដែល​ទាមទារ​ចង់​បាន​ហួស​ព្រំដែន​។ ប៉ុន្តែ​បេីគិតៗទៅ​ គ្មាន​នរណា​ម្នាក់​ខុសនោះទេ​ ពួកគេ
គ្រាន់​តែ​ស្រឡាញ់​គ្នា​ ចង់​រួមរស់​ជាមួយគ្នា​ដូច​មនុស្ស​ទូទៅ​
ក្ដី​ស្រឡាញ់​ មិនមែន​ជា​កំហុស​។

     ភាសា​ស្នេហា​ដ៏​ផ្អែមល្ហែម​លាក់​បង្កប់​ទៅដោយភាព​
ឈឺចាប់​នៅតែ​រសាត់​កង​រំពង​ពេញ​ក្នុង​រន្ធ​ត្រចៀក​ ហើយ​
មិនយូរ​ប៉ុន្មាន​ ថេយ៉ុង​ ក៏​ទន់​ត្របកភ្នែក​គេង​លង់លក់​បាត់​
ទៅ​។

     «អូន​ជា​កម្លាំង​ចិត្ត​នៃបង​ បេីអូន​ចុះចាញ់​ទៅហើយ​
តេីបងមាន​ថាមពល​ឯណា​តតាំង​ប្រឆាំង​ព្រហ្មលិខិត​?»
អធិរាជព្រះចន្ទ​ ដាក់​សំនួរ​សួរ​ម្ចាស់​កែវភ្នែក​ ប្រេីប្រាស់​
សំឡេង​ស្រាល​ស្អក​ និង​ អារម្មណ៍​អួលណែន​ចេញមក។
ទ្រង់​មិន​និយាយ​ មិន​បង្ហាញ​ មិនបាន​ន័យ​ថា​ទ្រង់​មិនខ្វល់
មិនបាន​ឈឺចាប់​។ រាល់ថ្ងៃ​នេះ​ ប្រឹង​ខ្លាំង​ណាស់​ ប្រឹង​ដោយ​
មិនឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​ដឹងថា​ទ្រង់​បាន​ប្រឈម​មុខ​
ជាមួយ​អ្វី​ខ្លះ​ត្រឹមតែ​រយៈ​ពេល​ដ៏ខ្លី​នេះ។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now