«ធ្វើបានល្អណាស់ប្រពន្ធសម្លាញ់! »ជុងហ្គុក ជញ្ជក់
មាត់ សរសើរប្រពន្ធតាមប្រហោងទ្វារ។ កាចឆ្នាស ចិត្ត
ដាច់ ម៉ាត់ណាម៉ាតហ្នឹង ទេីបសមជា គីម ថេយ៉ុង ប្រពន្ធ
ចន ជុងហ្គុក។«លាហើយ មិនបាននៅជជែកលេងជាមួយបងយូរទេ
ប្រញាប់ទៅគេងឱបប្ដី»វាចាចប់ កំលោះតូច ក្រោកចេញ
ពីលេីពូក ដេីរចេញទៅយ៉ាងចិត្តដាច់ ទុកឲ្យ គ្រីម មាន
អារម្មណ៍ខុសឆ្គងជាខ្លាំងដែលមានចិត្តលោភលន់ចង់បាន
ស្វាមីប្អូន ថែមទាំងភ្លេីតភ្លេីនចង់បំបែកបំបាក់ពួកគេ ឲ្យក្មួយនាងក្លាយជាក្មេងកំព្រា ព្រោះតែមានអ៊ំស្រីចិត្តព្រៃផ្សៃដូចជានាង។«ក្រាកកក អ្ហុះ»ថេយ៉ុង លេីកដៃខ្ទប់មាត់ ភ្លាត់សំឡេង
បន្តិច ពេលបេីកទ្វារ ក៏ប្រទះឃេីញស្វាមីកំពុងតែឈរ
ផ្អែកខ្នងនឹងជញ្ជាំង លេីកដៃក្រព័ទ្ធត្រឹមដេីមទ្រូង ញញឹម
ក្របួចមាត់ ហាក់សប្បាយរីករាយយ៉ាងខ្លាំង។«បងមកឈរធ្វេីអីត្រង់នេះ?អ្ហាយយយ»មិនឆ្លើយ
បែរជាញញឹមបែបខូចខិល មុននឹងទម្លាក់ដៃមាំពីដេីម
ទ្រូង លូកឱបកាយតូចស្ដេីងបីរត់ចុះតាមកាំជណ្ដើរ ទៅ
ជាន់ក្រោម ទាំងមិនស្រៀវរអា ឫ ខ្លាចធ្លាក់។«បងស្រឡាញ់អូន ជុប៎! ទៅផ្ទះយេីងវិញណា»
...........
៦ខែក្រោយមក...
ធ្មេចបើកៗរយៈពេល៦ខែកន្លងផុតទៅយ៉ាងឆាប់
រហ័ស។ ពេលនេះ ថេយ៉ុង មានផ្ទៃចំនួន៧ខែហេីយ ខ្វះតែ
បន្តិចប៉ុណ្ណោះ បន្តិចទៀតប៉ុណ្ណោះ ពួកគេទាំងពីរ នឹងបាន
ឃេីញមុខកូនស្រីជាទីស្រឡាញ់។ត្បិតតែរស់នៅជាមួយគ្នាយូរយ៉ាងណាក្ដីក៏ពិតមែន តែពិធីមង្គលការរវាង ចន ជុងហ្គុក និង គីម ថេយ៉ុង មិនទាន់កេីតឡេីងដែរ។
ចំណែក គ្រីម វិញ ចាប់តាំងពីថ្ងៃដែលត្រូវ ថេយ៉ុង
ស្ដីឲ្យ នាងមានអារម្មណ៍អាម៉ាស់ជាខ្លាំង ហេីយក៏ស្ដាយ
ក្រោយខ្លាំងណាស់ដែរ ទេីបសម្រេចចិត្តទៅរស់នៅ
ប្រទេសបារាំង ធ្វើជាតារាបង្ហាញម៉ូដនៅទីនោះ ប្រសេីរ
ជាងរស់នៅធ្វើជាឆ្អឹងទទឹងកប្អូននៅទីនេះដែរ ទោះបីនាង
អស់ក្ដីស្រឡាញ់ទៅលេី ជុងហ្គុក ទៅហេីយក៏ដោយក្ដី។
VOCÊ ESTÁ LENDO
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី