«អ្ហឺៗ ត្រឡប់មកវិញណាថេយ៍ណា អ្ហាៗ»វាមានរយៈ
ពេល៣យប់៣ថ្ងៃហេីយ ដែលអធិរាជព្រះចន្ទ ដេកយំឱប
សាកសពប្រពន្ធនៅលេីទូកកណ្ដាលទន្លេព្រលឹង។
ចាប់ពីថ្ងៃដែលដឹងរឿង រហូតមកដល់ពេលនេះ ទ្រង់
គ្មានកម្លាំងចិត្តកម្លាំងកាយធ្វើអ្វីទាំងអស់ បេះដូងខ្សោះឈាម បៀមទុក្ខសោកដែលអ្នកផ្សេងគ្មានថ្ងៃនឹងយល់។
ទ្រង់ឈឺចាប់ ខ្លោចផ្សារ ធ្វើចិត្តនឹងការបាត់បង់កូន
មិនទាន់បានផង ក៏ត្រូវបាត់បង់ភរិយាជាទីស្រឡាញ់ទៅ
ម្នាក់ទៀត។ សួរថាអ្នកណាធ្វើចិត្តបាន? អ្នកណាមិនយំ?
ទោះអ្នកនោះខ្លាំងពូកែ រឹងមាំខ្លាំងកម្រិតណាក៏ដោយ ក៏
នៅតែស្រក់ទឹកភ្នែកចំពោះការបាត់បង់នៃវត្តមានមនុស្ស
សំខាន់ទាំងពីរនាក់នេះដែរ។«អូនដាច់ចិត្តណាស់ អ្ហឹក ដាច់ចិត្តទៅចោលប្ដីម្នាក់នេះ
អូនមិនអាសូរបងខ្លះទេឫ? ហុឹកៗ»បបូរមាត់ក្រៀមស្ងួត
បេីកម្ហបៗសួរមនុស្សដែលមានត្រឹមសំបកកាយ ខណៈ
ចុងច្រមុះស្រួចស្លេមថេីបត្រដុសលេីកញ្ចឹងកកដិតដាម
ដោយស្នាមឈាមថេីរៗ ទាំងទឹកភ្នែកហូរសស្រាក់ ហូរ
ឡេីងស្ងួត លែងចេញទឹកភ្នែក ស្ទេីរតែស្រក់ឈាម
ជំនួស។«បងនឹកអូនណាស់ថេយ៍ ហុឹក បងនឹកសំឡេងអូន
នឹកកែវភ្នែកស្រទន់ នឹកទឹកមុខម្ញ៉ិកម្ញ៉ក់ដែលអូនតែងតែធ្វើដាក់បងពេលទាមទារចង់បានអ្វីមួយ អ្ហឹកៗ បងនឹកគ្រប់
យ៉ាងនៃអូនណាថេយ៍ណា អ្ហឹកៗ ថេយ៍ អ្ហា ថេយ៍ របស់បង ត្រឡប់មករកបងវិញណា បងអង្វរអូន...»សំឡេងធ្លាប់តែគ្រលរមាំបង្ហាញពីអំណាចដ៏អស្ចារ្យ ប្រែជាស្រាលស្អក
បាត់សំឡេងម្ដងបន្តិចៗ ព្រោះតែទ្រង់និយាយយូរពេក
និយាយបីយប់បីថ្ងៃហេីយ និយាយផង យំផង អង្វរលន់
តួ គ្រប់សព្វបែបយ៉ាងឲ្យតែ ថេយ៉ុង ត្រឡប់មករកទ្រង់
វិញ តែក្មេងម្នាក់នេះក្បាលរឹងណាស់ ចិត្តដាច់ក៏ខ្លាំង
ណាស់ដែរ គេទៅចោលទ្រង់ ទៅដោយមិនអាល័យ មិន
ស្រណោះអ្នកដែលត្រូវរស់រងទុក្ខរាប់ម៉ឺនឆ្នាំតែម្នាក់ឯង។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី