EP23:ស្គាល់​ ជុងហ្គុក​ ទេ?​ ជុងហ្គុក​ ប្ដី​ខ្ញុំ​!

1.2K 150 2
                                    

     មិនឲ្យ​ទាស់​ចិត្ត​ ថេយ៉ុង​ ក៏​លូកកាច់ផ្កាឈូក​ថែម៦
ទងទៀតមកកាន់នឹងដៃ​ សរុប​ទាំងអស់​មាន​ចំនួន​៧ទង
រួច​ស្ទុះ​រត់ឡេីង​ចេញពីទឹក​ តែចេញមិនទាន់ផុតផង
វត្តមាន​របស់​ម្ចាស់​ផ្កាឈូក​ ក៏លេចឡេីង​អមជាមួយ​​ពាក្យ​
ជេរ​ប្រទេច​យ៉ាង​អសុរោះ​៖
«អា​ក្មេង​ចោរ!»ទេពធីតា​ផ្កា​ឈូក​ ញោច​ស្នាម​ញញឹម​សមចិត្ត​ចេញមក​ ពេល​តាមទាន់​ជាន់​កែង​ ថេយ៉ុង​ ច្បាស់​ៗនឹង​ភ្នែក​បែបនេះ​ ហើយ​ប្រាកដ​ណាស់​ វានឹងក្លាយជាប្រធាន​បទ​ដល់​ក្ដៅ​គគុក​ដឹងឮដល់​ភ្នែក​ត្រចៀក​ អគ្គម
ហេសី​​ ហ្វង់ជឺ​ មិនខានឡេីយ។
 
     @សាល​ឋានសួគ៌​
      «ព្រូស​!!»រាងកាយ​តូច​ស្ដើង​ដួល​ទ្រោប​ទៅលេី​ឥដ្ឋ​
តាមដោយ​ការរុញច្រាន​របស់​ទេព​ធីតា​ផ្កាឈូក​។ កំលោះតូច​ ងេីបមុខ​សម្លឹង​មេីល​ព្រះនាង​ យ៉ាងសាន​ ទាំង​អារម្មណ៍​
ក្នកក្នាញ់​ មិនបានខឹងដែល​ព្រះនាង​ប្រេី​កម្លាំង​លេី​ខ្លួន​ តែ
បារម្ភ​ខ្លាច​ប៉ះពាល់​ដល់កូន​ក្នុង​ផ្ទៃ​ទៅវិញ​ទេ។

     «មេីលស្អីអាក្មេងចោរ?»ទេពធីតា​ផ្កា​ឈូក​ ចោទសួរ
ឡេីង​ដោយ​ប្រេីប្រាស់​ពាក្យ​ចោរ​មក​វោហារ​មិនដាច់ពីមាត់
ជាហេតុ​ធ្វើ​ឲ្យ​ មេក្រុម​នារី​ទេព​ ឡាឡាង​ បុកពោះ​ផឹបៗ​
ឱនមុខចុះ​ រកនឹក​វិធី​ជួយម្ចាស់តូចឲ្យបានលឿនបំផុតតាម
អ្វី​ដែលអាច​ធ្វើ​ទៅបាន​ មុននឹងរឿងនេះ​លេចឮដល់ខាង
ក្រៅ​ បង្កេីត​រឿងរ៉ាវ​កាន់​តែ​ធំ​ ហើយ​ ថេយ៉ុង​ អាចនឹង
ត្រូវ​ដាក់​ទោស​ពី​បទ​ចូល​បំពាន​កន្លែង​របស់​អ្នក​ដទៃ​ ព្រម
ទាំងមានដៃមានជេីងលួច​របស់​គេ។

     «មេីល​ទេពធីតា​»ប្រយោគ​ដំបូង​ ធ្វើ​ឲ្យ​ព្រះនាង​
យ៉ាង​សាន​ ញោចស្នាម​ញញឹម​ចេញមក​ដោយ​ហាម
មិនបាន​ ព្រោះ​គិត​ថា​គូ​សត្រូវ​ស្នេហា​កំពុង​តែ​សរសេីរ​ខ្លួន​
ខណៈ​ដែល​ស្ដាប់​ដល់​ប្រយោគ​បញ្ចប់​ ស្ទេីរ​តែ​ក្អួត​ឈាម​
ទាំងដុំ៖

     «ផ្កាល្វា​ ជា​ល្វា​ដែល​ស្រស់​ស្អាត​តែ​សម្បក​ខាងក្រៅ
ស្រប​ការពិត​រលួយ​ក្នុង​ សូម្បីតែ​សត្វ​ដង្កូវ​ក៏​រអេីម​ក្នុង​ការ
ប៉ះពាល់​!»
     «បិទមាត់​ទៅ!»អគ្គមហេសី​ ខឹង​កញ្ជ្រោល​ឡើង​មក
ស្រែក​គំហក​លាន់​សំឡេង​ស្រួយ​ស្រេះ​ដូច​សារិកា​ពេញ
សាល​ឋានសួគ៌​ ស្រប​ក្រសែ​ស្អប់​ខ្ពើម​ត្របាញ់​ទៅរក
ថេយ៉ុង​ មិនដាក់។

ម្ចាស់​បេះដូង​អធិរាជ​ព្រះចន្ទ​Where stories live. Discover now