«ខ្ញុំនាំគេទៅគេង»
«តែថេយ៍-»
«ថេយ៍ ជាប្រពន្ធខ្ញុំ ប្ដីនាំប្រពន្ធទៅផ្ទះមិនបានឫ?»
«ហាស???»កំលោះសង្ហា វ៉ូហ្កា និង ស្រីស្រស់
មេលហ៍ ឧទានឡើងព្រមៗគ្នា ហើយងេីបឈរសម្លឹងមេីល
ការចាកចេញរបស់ម្ចាស់វិមានឋានសួគ៌ ទាំងចំហមាត់ធ្លុង
ប្រៀបដូចហេតុការណ៍អម្បាញ់មិញត្រឹមជាការយល់សប្តិ
ប៉ុណ្ណោះ។ តែថា...យល់សប្ដិនេះ ស្រស់ៗពេកហើយ
ជាការពិតឫ? ថេយ៉ុង មិត្តសម្លាញ់គឺជាប្រពន្ធរបស់បុរស
អាថ៌កំបាំង ចន ជុងហ្គុក ដែលទេីបតែបញ្ចេញមុខជា
សាធារណៈថ្មីៗនេះឫ?អូយ!!!សុំសន្លប់មួយសិន។ព្រឹកថ្ងៃថ្មី
«ទឹ...ទឹក»បបូរមាត់ក្រៀមស្ងួតបេីកម្ហបៗត្រដររក
ទឹកមកផ្សេីមបំពង់ក និង បញ្ចូលថាមពលចូលក្នុងខ្លួនវិញ។
រាងកាយមួយនេះ ខ្សោះខ្សោយពេកហេីយ ហេវហត់
អស់កម្លាំង បេីដឹងបែបនេះ យប់មិញមិនផឹកទេ ញ៉ាំសាច់
ក្លែមជំនួសស្រាវិញ។«ណេះ!»ប្រអប់ដៃមាំហុចកែវទឹកទៅឲ្យក្មេងនៅលេី
ពូក ទាំងមុខមាំក្រញ៉ូវ។ តាមចិត្តខឹង ចង់តែបាញ់នោមឲ្យ
ផឹកជំនួសទឹកត្រជាក់ៗទេ។ ផឹកសុី ស្រវឹងត្រេតត្រូតលែង
ស្គាល់ក្បាលប្ដី ប្ដីខលទៅមិនលេីក មិនលេីកមធ្យម ងុំ
បិទទូរស័ព្ទគេចោលទៀត។ ចង្រៃមែន!នឹកឃេីញកាល
ណាចង់តែលេបចូលក្នុងពោះឲ្យបាត់ៗ កុំឲ្យពូកែដេីរ
ហេីរទៅក្រៅមិនប្រាប់ប្ដីទៀត។«ឈឺក្បាលណាស់»ដៃតូចៗលេីកវាយថ្ងាសផាច់ៗ
ឈឺមហាសែនឈឺ ឈឺខ្ទោកៗសឹងប្រេះលលាដ៍ទៅហេីយ
ក៏ចំពេលងាកមុខមេីលប្ដី ឃើញប្ដីសម្លក់សម្លឹងដូចចង់
សុីខ្លួនទាំងមូលទៀត ក៏អត់នឹងរអាមិនបាន។«អូនធ្វើអីខុសហ្ហេស?ម៉េចក៏បងសម្លឹងមេីលមកអូន
ដោយក្រសែភ្នែកបែបនេះ?»សំនួរគ្មានចម្លើយ គាប់ជួន
ទូរស័ព្ទដៃនៅលេីក្បាលគ្រែក៏រោទ៍ឡើង។ ថេយ៉ុង ស្រវា
ទាញទូរស័ព្ទចុចទទួល យកមកផ្អឹបនឹងត្រចៀក បេីក
ការសន្ទនាទៅកាន់ខ្សែម្ខាងទៀត។
ESTÁS LEYENDO
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី