«ទេីបមកពីណា?»សំនួរដំបូងបង្អង់ដែល យ៉ាងសុី
សួរទៅកាន់បងប្រុសជីដូនមួយ បន្ទាប់ពីរង់ចាំអស់រយៈ
ពេលជាច្រើនម៉ោង ថេយ៉ុង ក៏ត្រឡប់មកវិញ។ នាងចាំ
មិនមែនបារម្ភពីគេ តែនាងចាំ ព្រោះមានរឿងសំខាន់ចង់
សួរច្រើនជាង។
«ដេីរលេង»តបតែពីរម៉ាត់ កំលោះតូច មុខឌឺ ពេបមាត់
ញាក់ស្មាបន្តិច ទេីបបោះជំហានដេីរចូលទៅក្នុងបន្ទប់
ខណៈ យ៉ាងសុី ដេីរតត្រុកតាមរហូត។
«ជាមួយអ្នកណា?ជាមួយតាចិញ្ចឹមរបស់ឯងហ្ហេស?»ឭហេីយ ថេយ៉ុង ក៏សេីច ព្រោះទប់លែងជាប់។ តាចិញ្ចឹម?តាចិញ្ចឹមហ្ហេស? កំប្លែងពេកហេីយ តែថា បេីទេវតាចិញ្ចឹមរឿងថាមិនមាន?
«មុខមាត់ស្អាតបាត ឆ្លាត ស្រស់ផូរផង់ប៉ុនយេីងដែរ បេីជ្រុលជារកមនុស្សប្រុសចិញ្ចឹមហើយ យេីងមិនឆ្កួតទៅយកតាចាស់សក់ស្កូវនាំតែពិបាកលេបទេ!ប្រុសស្អាត
សង្ហា មានឡាន វិឡា នៅគគោកពាសពេញផ្លូវឲ្យយេីង
រេីសតាមចិត្ត យេីងមិនគ្រលៀសភ្នែកមេីលផង ឆឺស!»
ថេយ៉ុង ដាក់ចំៗ ទាល់តែស្រីតូច យ៉ាងសុី ស្ពឹកមុខ លែង
មានអារម្មណ៍ត្រេកត្រអាលនឹងការចង់បានបុរសចំណាស់
ដេីម្បីចិញ្ចឹមក្រពះទៀត បេីជ្រុលជា ថេយ៉ុង ដៀលដល់
ថ្នាក់ហ្នឹងហេីយ បេីនាងនៅតែប្រឹងជំនះរកតាចិញ្ចឹមទៀត
វាមិនដូចជាអន់ពេកហេីយទេហ្ហេស?«តែយេីងឃេីញឯងឡេីងឡានទៅជាមនុស្សប្រុស
គាត់ជាអ្នកណា?មេីលទៅទំនងមានណាស់ ឫមួយឯង
លួចលាក់ជាមួយប្ដីអ្នកណា?»ស្ដាប់សំនួរមួយៗរបស់នាង
ចុះ គ្មានសំនួរណាដែលល្អប្រសេីរជាងរឿង តាចិញ្ចឹម
ឫប្រុសឈ្មោលអីសោះ ប្រហែលជារាល់ថ្ងៃ នាងរស់
បានដោយសារតែមនុស្សប្រុស មិនមែនចំណីអាហារដែល
នាងបរិភោគរាល់ថ្ងៃទេ។«មិនចេះឈឺឆ្អាលរឿងយេីងមួយរឿង ឯងស្លាក់ខ្យល់
ងាប់ឫក៏យ៉ាងម៉េច?»
«មិនស្លាក់ខ្យល់ងាប់ទេ តែយេីងចង់ដឹង»
«ក្នុងនាមជាស្អី?»
«ជាប្អូនស្រីរបស់ឯងហ្នឹងហេីយ ឆឺស!គិតថាយេីង
ចង់ធ្វើប្អូនឯងណាស់ឫ?កុំសេីច!ប្រយ័ត្នយេីងឈប់លែងចូល!»
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី