ស្បៃរាត្រីបានឈានចូលមកដល់ ភ្លេីងពណ៌បាញ់
ឆ្វេចឆ្វាចពាសពេញដំបូលសណ្ឋាគារផ្កាយប្រាំ ជាកន្លែង
ដែលអ្នកជំនួញវ័យកណ្តាលប្រារព្ធនៃការបេីកកម្មវិធីប្រឡង
សមត្ថភាពលំដាប់ថ្នាក់ពិភពលោក។ខ្យល់បោកបក់ខ្លាំងៗតាមធម្មជាតិបញ្ជា ពាំនាំសក់
ទន់រលោងឲ្យរវេរវិចទៅតាមកម្លាំងនៃខ្យល់បក់។ កាល
ណា ឈរនៅលេីទីវាលដ៏សែនខ្ពស់ គ្មានកន្លែងបិទបាំង មិនចម្លែកទេដែលខ្យល់ត្រជាក់បក់បោកខ្លាំងយ៉ាងនេះ។«ស្លាប់ហើយ ចេះភ្លេចទៅកេីត!»កំលោះតូច វ័យ
២២ឆ្នាំ ឧទានឡើងទាំងជេីងបោះពួយចូលទៅកន្លែង
សម្រាប់ផ្លាស់ប្ដូរសម្លៀកបំពាក់ និង តប់តែងខ្លួនយ៉ាង
លឿន ក្រោយក្រឡេកមេីលទៅនាឡិកាដៃដែល
បំពាក់នៅលេីកដៃខាងឆ្វេង ឃើញថាម៉ោង៩ជាងទៅ
ហើយ។ មិនបានទេ ត្រូវតែប្រញាប់! ព្រោះថា គ្រីម
ត្រូវឡើងបង្ហាញខ្លួននៅលេីឆាកនៅម៉ោង១០:០០នាទី
យប់នារាត្រីនេះ។@បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់
«ថេយ៉ុងហា ពាក់ខ្សែកឲ្យបងបន្តិច»គ្រីម បន្លឺ
សំឡេងប្រាប់ទៅប្អូនប្រុសដែលគិតតែឈរភ្លឹកភាំងតាំងពី
ជួយរៀបចំតប់តែងខ្លួន និង ស្លៀកពាក់ឲ្យនាងរួច។«បាទ»មាត់ឆ្លើយតប ស្របជំហានខ្លីៗបោះសំដៅ
ទៅកាន់ប្រអប់កាំម្ញីពណ៌ក្រហមឆ្អិនឆ្អៅ បេីកយកខ្សែក
ពេជ្រទៅពាក់លេីកសខ្ចីរបស់បងស្រីដ៏សែនស្រស់ស្អាត
របស់ខ្លួន ខណៈក្នុងចិត្តបុកកម្សួលមិនសុខស្រួលទាល់
តែសោះ ហាក់ដឹងមុនថា បន្តិចទៀតនឹងត្រូវប្រឈមមុខ
ជាមួយនឹងរឿងដែលគេខ្លាច។ គឺខ្លាចថាប្ដីចាប់បានថាខ្លួន
កុហក។«អ្នកនាងគ្រីមដល់ម៉ោងឡើងសម្ដែងហើយចាស៎»
ស្រីស្រស់ងក់ក្បាលទទួលដឹង ស្នាមញញឹមមានមន្តស្នេហ៍
ក៏ញោចឡេីងមក។ នៅទីបំផុត នាងបានជួបបុរសក្នុងក្ដី
ស្រមៃហើយ។ នាងស្រស់ស្អាត សិចស៊ី យ៉ាងនេះ មិនជឿទេ ថាគេមិនមេីលមកនាងដោយក្រសែភ្នែកប៉ងប្រាថ្នា។
ដៃតូចស្រឡូន លូកក្រសោបចុងកន្ទុយរ៉ូបពណ៌ស
ដាំត្បូងភ្លឺផ្លេក ចំហទ្រូង បញ្ចេញចង្អូរសាច់សខ្ចី ចោមពង់
បញ្ចេញសាច់ចង្កេះ និង ដេីមភ្លៅស្រឡូនស្រឡៅរបស់បង
ស្រី ឱបជាប់នឹងដេីមទ្រូង ជៀសវាងប្រឡាក់កំឡុងពេល
ដេីរទៅខាងក្រោយឆាក។
YOU ARE READING
ម្ចាស់បេះដូងអធិរាជព្រះចន្ទ
Romanceជាតិនេះ ស្នេហារបស់ពួកយើងមិនសមប្រកប សុំប្រាថ្នាឲ្យជាតិក្រោយពួកយើងបានជួបគ្នាជាថ្មី