រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 2មេឃចាប់ផ្ដើមបាក់ពន្លឺទៅជាស្រទន់ប្រៀបដូចជាស្នាមញញិមរបស់មនុស្សម្នាក់ដែលកំពុងតែអង្គុយលើរទះរុញនេះយ៉ាងអញ្ចឹង សម្លេងហ្រ្វាំងឡានបន្លឺឡើងនាំមនុស្សម្នាក់ចេញពីក្នុងឡានគេម្នាក់នេះគ្មាននាក់ណាក្រៅពីចន ជុងហ្គុករបស់យើងនោះទេ គេដើចូលមកខាងក្នុងវិមានទាំងទឹកមុខមុាំនិងធឹងប៉ុន្តែវាធម្មតាសម្រាប់នាក់នៅទីនេះបាត់ទៅហើយព្រោះគ្មាននាក់ណាម្នាក់ដែលធ្លាប់ឃើញជុងហ្គុកញញិមឡើយសូម្បីតែប៉ាម៉ាក់របស់គេផ្ទាល់
« ខ្ញុំមកហើយ »ជុងហ្គុកចូលមករកប៉ាម៉ាក់របស់ខ្លួនគេត្រូវទៅមើលក្លឹបនិងកាសុីណូរបស់គេបន្តទៀតមិនមែនមកយកពេលអត់ប្រយោជន៍បែបនេះនោះទេ
« មកក៏ល្អហើយ..នេះគែថេយ៉ុងជាអនាគតប្រពន្ធរបស់កូន »លោកចនងគ់ក្បាលហើយក៏ណែនាំថេយ៉ុងអោយបានស្គាល់
«...»ជុងហ្គុកងើបមើលមុខថេយ៉ុងដែលកំពុងតែមើលមកគេភ្លិះៗហើយក៏អោនមុខចុះគេចពីគេតែមើលទៅគូរអោយស្រលាញ់ដែរតើឃើញហើយចង់តែហក់សង្គប់នោះទេមនុស្សអីស្អាតខ្លាំងបែបនេះ..អេនេះហេតុអ្វីគេអង្គុយលើរទះរុញនេះកុំប្រាប់ណាថា...???
« ម៉ាក់..គេជាមនុស្សប្រុសណាហើយថែមទាំងពិការមែនទេ?..ខ្ញុំមិនចង់បានប្រពន្ធពិការនោះទេ »ជុងហ្គុកស្រែកឡើងភ្លាមៗទាំងមិនខ្វល់ពីចឹត្តរបស់នាយតូចថេយ៉ុងឡើយថាគេមានអារម្មណ៍បែបណាដែលស្ដាប់លឺគេនិយាយបែបនេះ ថេយ៉ុងបានត្រឹមតែអោនមុខចុះលួចសម្រក់ទឹកភ្នែកទទូលស្គាល់ថាគេឈឺចាប់ណាស់នៅពេលលឺសម្ដីនេះរហូតដល់ទប់ទឹកភ្នែកមិនជាប់ទាំងដែលរាល់ដងគេពូកែលាក់ទឹកភ្នែកខ្លាំងណាស់
« ហេតុអ្វីក៏កូននិយាយបែបនេះដាក់ប្អូនហាសសជុងហ្គុក? »អ្នកស្រីចនក្រោកឈរស្ដីអោយកូនប្រុសវិញគាត់មិននិកស្មានសោះថាកូនប្រុសរបស់គាត់ជាមនុស្សបែបនេះ ហេតុអ្វីមិនខ្វល់ពីអ្នកផ្សេងពេលដែលលឺហើយគេនិងមានអារម្មណ៍បែបណា?
« ចុះវាពិតទេ? »ជុងហ្គុកនៅតែមិនព្រមចាញ់ចង់អោយគេយកមនុស្សពិការមកធ្វើជាប្រពន្ធ?ចុះមុខមាត់របស់គេនោះទុកត្រង់ណាគេមិនព្រមនោះទេ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...