ភាគទី41;កុំបំភ័យបង

3.8K 215 8
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤១


     មិនថាឡើយថេយ៉ុងដែលស្លុតចឹត្តនៅពេលឃើញហេតុការបែបនេះសូម្បីតែជុងហ្គុកក៏ដូចគ្នា ហេតុអ្វីក៏ថេយ៉ុងអាចចូលមកទីនេះបាន?

     « ថេយ៍ នេះគឺបងណា..បងជាជុងហ្គុករបស់អូននោះអី »ជុងហ្គុកព្យាយាមចូលទៅជិតនាយតូចថេយ៉ុង ប៉ុន្តែថេយ៉ុងបែជាព្យាយាមគេចពីគេទៅវិញ

     « ហិកហិ..កុំចូលមកជិតខ្ញុំ »ថេយ៉ុងព្យាយាមគេចរហូតទល់ខ្នងនិងជញ្ជាងថ្ម ពេលនេះគេខ្លាចណាស់ភ័យណាស់ ដៃទំាងពីរលើកមកបិតត្រចៀកស្រែកយំចេញមកខ្លំាងៗ

     « ថេយ៍បងជាស្វាមីរបស់អូននោះអី »ជុងហ្គុកលុតជង្គង់ចុះនៅពេលចូលមកក្បែថេយ៉ុងនិងព្យាយាមទាញថេយ៉ុងមកអោបប៉ុន្តែនាយតូចគិតតែពីរើមិនព្រមនៅស្ងៀមតតែសោះ

     « កុំធ្វើបាបខ្ញុំអី ហិហិក..ខ្ញុំខ្លាចហើយ »ថេយ៉ុងនៅតែទន្ទេញពាក្យនេះជាប់និងមុខទុះពេលនេះជុងហ្គុកនិយាយអ្វីក៏គេស្ដាប់មិនយល់ដែរ គេស្ដាប់អ្វីមិនយល់ទំាងអស់

     « បងជាជុងហ្គុកណាថេយ៍..បងជាមនុស្សដែលអូនស្រលាញ់នោះអី »ទុះម្បីជាថេយ៉ុងព្យាយាមរើបម្រាស់យ៉ាងណាក៏គេមិនព្រមលែងដែរគឺនៅសង្ងំអោបនាយតូចយ៉ាងណែន គេខ្លាចណាស់ ខ្លាចថានៅពេលដែលលែងហើយថេយ៉ុងនិងរត់ចេញពីគេ ខ្លាចថាថេយ៉ុងឈប់ស្រលាញ់គេទៀត

     « ជុង..ជុងហ្គុក ទេលោកមិនមែនជាជុងហ្គុកនោះទេ លោកគឺជាបិសាច ហិកហិ..ឯណាជុងរបស់ខ្ញុំ សងគេអោយខ្ញុំវិញមក »ថេយ៉ុងស្រែកទាមទារកជុងហ្គុកត្តឡប់មកវិញ អ្នកដែលនៅចំពោះមុខគេគឺជាបិសាចច្បាស់ណាស់ គេម្នាក់នេះមិនមែនជាជុងហ្គុករបស់គេឡើយ

     « អត់ទេ..បង បងជាជុងរបស់អូនណាថេយ៍..សូមអង្វរអូនកុំបែបនេះអី »ជុងហ្គុកចាប់ផ្ដើមភ័យខ្លាចកាន់តែខ្លំាងនៅពេលលឺសម្ដីរបស់ថេយ៉ុង គេនេះហើយជាជុងហ្គុកគ្រាកន្លងមកគេមិនមែនជាមនុស្សល្អនោះទេសម្រាប់គ្រប់គ្នា គេជាបិសាចសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែគេជាទេវបុត្រសម្រាប់ថេយ៉ុង

     « សូមទោសផងលោកម្ចាស់ ដែលខ្ញុំ...»

     ផំាងងង..បុរសនោះនិយាយមិនទាន់ទំាងចប់ផងក៏ត្រូវគ្រាប់កំាភ្លើងហោះមកទម្លុះក្បាលបាត់ទៅហើយដោយស្នាដៃរបស់ជុងហ្គុកនេះឯង

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now