រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦១ពេលមកដល់ក្នុងបន្ទប់ព្យាបាលក្រុមគ្រូពេទ្យក៏នាំគ្នាអោនមុខចុះគោរពនាយក្រាស អ្នកណាដែរថាមិនស្គាលចន ជុងហ្គុកនោះ
« ជុងយូយ៉ាងម៉េចហើយ? »ជុងហ្គុកសួរទៅកាន់គ្រូពេទ្យទាំងបារម្ភពីកូន មើលចុះកូនរបស់គេទឹកមុខស្លេកស្លាំងខ្លាំងណាស់តើគេកើតអ្វីអោយប្រាកដ?កុំអោយគេដឹងណាថាមាននាក់ចង់ធ្វើបាបកូនរបស់គេ
« គឹ..ក្មេង..គឺអ្នកប្រុសតូច...»គ្រូពេទ្យបានរៀបរាប់ពីអាការៈរបស់ជុងយូអោយជុងហ្គុកបានដឹងទាំងអស់ ម្នាក់ៗនាំគ្នាភិតភ័យអោនមុខចុះស្ទើរតែដល់ដីទៅហើយ
« ប៉ាប៉ា ..»ក្មេងតូចដែលគេងនៅលើគ្រែនោះក៏ស្រាប់តែដឹងខ្លួនឡើង គេពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលក្រោកឡើងបានឃើញប៉ារបស់គេនៅទីនេះដែរ
« យូនីយ៉ាងម៉េចហើយកូន? »ជុងហ្គុកស្រាប់តែស្ទុះចូលទៅអោបកូនប្រុសដែលកំពុងគេងនៅលើគ្រែ ដឹងទេថាគេបារម្ភខ្លាំងប៉ុណ្ណា?ហើយក៏លួចបន្ទោសខ្លួនឯងដែលមើលថែកូនមិនបានល្អ
« ប៉ា..អ្ហិក..»ជុងយូក៏ស្រាប់តែយំចេញមក មិនមែនយំព្រោះតែមិនស្រួលខ្លួនអ្វីនោះទេគឺយំព្រោះតែសប្បាយចឹត្តដែលប៉ារបស់គេអោបគេ ប៉ារបស់គេកំពុងតែអោបគេ តើនេះជាយល់សុបិន្តមែនទេ?បើវាជាសុបិន្តគេនិងគេងមិនក្រោកនោះទេ
« យ៉ាងម៉េចហើយកូន? »ជុងហ្គុកលែងចេញពីការអោបក្រសោបមុខកូនប្រុសសួរដោយការបារម្ភ ឃើញកូនយំបែបនេះទ្រូងអ្នកជាប៉ាក៏មិនស្រួលចឹត្តដែរ
« កូនឈឺក្បាលណាស់ »គេពិតជាឈឺក្បាលពិតមែន ដឹងហើយក្មេងឈឺរឺក៏មិនស្រួលខ្លួនដឹងតែយំហើយប៉ុន្តែសម្រាប់ជុងយូគេពិតជារឹងមុាំខ្លាំងណាស់
« ទៅមន្ទីរពេទ្យជាមួយប៉ា..ចំណែកលោកនិងមានរឿងដោះស្រាយជាមួយយើង »ជុងហ្គុកលើកជុងយូពរនៅក្នុងដៃដើម្បីនាំកូនទៅមន្ទីពេទ្យប៉ុន្តែមុននិងទៅក៏មិនភ្លេចងាគមកនិយាយជាមួយនិងលោកនាយកដែរ គេមិនព្រមអោយរឿងនេះចប់ងាយៗទេហើយក៏មិនព្រមអោយកូនរបស់គេឈឺខ្លួនទទេៗនោះដែរ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...