ភាគទី24;សូមទោសដែលបងគ្មានភាពក្លាហាន

4.6K 219 1
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ២៤

ថេយ៉ុងអង្គុយស្ងៀមស្ងាត់សម្លឹងទៅកាន់បន្ទប់ICUដែលគេត្រូវចូលទៅក្នុងនោះនៅពេលបន្តឹចទៀតនេះទាំងស្រងូតស្រង៉ាត់បើអាចគេពិតជាចង់អោយជុងហ្គុកនៅក្បែគេនិយាយលើកទឹកចឹត្តគេខ្លាំងណាស់នៅពេលនេះប៉ុន្តែមិនអាចឡើយ មែនហើយគេត្រូវតែរឹងមុាំដើម្បីមនុស្សដែលគេស្រលាញ់គេត្រូវតែជោគជ័យ គេត្រូវតែអាចដើវិញបានគេមិនអាចទន់ខ្សោយនោះទេ

« កូនត្រៀមខ្លួនរួចហើយរឺនៅថេយ៍? »អ្នកស្រីគីមអង្គុយចុះក្បែកូនប្រុសជាទីស្រលាញ់ គាត់សង្ឃឹមថាគ្រប់យ៉ាងនិងល្អប្រសើរឡើងវិញ កូនរបស់គាត់ប្រាកដជាអាចដើឡើងវិញបាន

« ម៉ាក់កូនភ័យ..កូនខ្លាច »ថេយ៉ុងមើលទៅម្ដាយទាំងរលីងរលោងទឹកភ្នែកគេទាំងភ័យទាំងខ្លាច មិនដឹងថាអាចជោគជ័យរឺអត់ ចុះបើថ្នាំនោះមិនអាចធ្វើអោយជើងគេដើកើត?តើគេនិងធ្វើអ្វីបន្ត?

« មិនអីទេណាកូន...អូ នេះកូនជុងខលមកកូនណា »អ្នកស្រីគីមហុចទូរស័ព្ទតម្លៃថ្លៃកប់ពពកអោយទៅថេយ៉ុងព្រោះថាត្រៀមចូលបន្ទប់វះកាត់វែបនេះថេយ៉ុងមិនកាន់ទូរស័ព្ទនោះទេគេផ្ញើទូរស័ព្ទនិងម៉ាក់របស់គេនេះឯង

« ជុង..ហិក »ពេលបើកវីឌីអូខលជួបមុខជាមួយជុងហ្គុកធ្វើអោយគេស្រក់ទឹកភ្នែកតែម្ដងទំហំចឹត្តដែលនិកគឺពិតជាធំធេងណាស់សម្រាប់ពួកគេទាំងពីរតែធ្វើយ៉ាងណាព្រោះតែពួកគេនៅមានភារកិច្ចជាប់ខ្លួនប៉ុន្តែក្រោយពីចប់ពួកគេនិងត្រឡប់ទៅក្បែគ្នាដូចដើមហើយ

« ហេតុអ្វីក៏អូនយំបែបនេះ?ប្រពន្ធរបស់បងរឹងមុាំខ្លាំងណាស់ »ជុងហ្គុកដែលនៅខ្សែម្ខាងទៀតក៏ញញិមលើកទឹកចឹត្តប្រពន្ធ ឃើញទឹកភ្នែកថេយ៉ុងហើយធ្វើអោយចឹត្តគេមិនស្ងប់សោះ

« អូនខ្លាចណាស់ជុង »ថេយ៉ុងលើកដៃជូតទឹកភ្នែកមែនហើយគេត្រូវតែរឹងមុាំដូចអ្វីដែលជុងហ្គុកបាននិយាយ

« កុំខ្លាចអីប្រពន្ធបង..មិនថាគ្រប់យ៉ាងទៅជាយ៉ាងណាបងនៅតែស្រលាញ់អូន »ពួកគេទាំងពីរនិយាយគ្នារហូតតតែត្រូវដល់ម៉ោងវះកាត់ទើបបិទប៉ុន្តែមុននិងបិទក៏មិនភ្លេចនិយាយពាក្យថាស្រលាញ់ចំពោះគ្នាដែរ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now