រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣៥ជីមីនបានត្រឹមតែខាំមាត់សង្កត់ចឹត្តដែលកំពុងតែឈឺចាប់ គេខំតែគិតថាអ្នកដែលប៉ាម៉ាក់របស់គេជ្រើនអោយស្រលាញ់គេប៉ុន្តែចុងក្រោយទើបដឹងថាគ្មានអ្នកណាស្រលាញ់គេនោះទេ ពេលខ្លះគេពិតជាអន់ចឹត្តនិងខ្លួនឯងណាស់ព្រោះមិនមានមនុស្សណាម្នាក់មកស្រលាញ់គេឡើយ គេហ៊ានបើកបេះដូងស្រលាញ់មនុស្សម្នាក់តែម្ខាងប៉ុន្តែចុងក្រោយទទូលបានត្រឹមការឈឺចាប់ប៉ុណ្ណោះ បើអាចគេមិនចង់ស្រលាញ់អ្នកណាទៀតនោះទេ
« ឯងធ្វើការនៅJk-GPមែនទេ? »មិនចាំបាច់ឆ្ងល់ថាហេតុអ្វីគេសួរសំណួរបែបនេះព្រោះប៉ាម៉ាក់របស់គេបាននិយាយរឿងរបស់ជីមីនប្រាប់គេច្រើនណាស់
« មែនហើយ »ជីមីនរាងញញិមបន្តឹចនិកគិតថាយ៉ុនហ្គីចាប់អារម្មណ៍សួរពីគេខ្លះ ប៉ុន្តែ...
« អញ្ចឹងឯងប្រាកដជាស្គាល់ថេយ៍ជាមិនខាន..ថេយ៍គេធ្វើការយ៉ាងម៉េចដែរ?គេសុខសប្បាយទេ? »តាមពិតទៅគេសួរជីមីនព្រោះចង់ដឹងពីថេយ៉ុងប៉ុណ្ណោះក្រោយពីមានពត៌មានទាំងនោះហើយគេអោយកូនចៅតាមសេុីបបន្តទៀតទើបដឹងថាថេយ៉ុងធ្វើការនៅទីនោះ
« ថេយ៉ុងមែនទេ?គេពិតជាស្រស់ស្អាតខ្លាំងណាស់ »ជីមីនបានត្រឹមលួចសម្រក់ទឹកភ្នែក ទទួលស្គាល់ថាគេមានចឹត្តអោយយ៉ុនហ្គីខ្លះៗគ្រាន់តែមិនទាន់អាចដកចឹត្តពីជុងហ្គុកទាំងស្រុង គេមិនបានឆ្លើយនិងសំនួររបស់យ៉ុនហ្គីនោះទេប៉ុន្តែគេបែជានិយាយអ្វីផ្សេងទៅវិញ
« មែនហើយថេយ៍ពិតជាស្អាតខ្លាំងណាស់ »និកដល់ឈ្មោះនិងមុខមនុស្សដែលខ្លួនលួចស្រលាញ់ធ្វើអោយយ៉ុនហ្គីអាចញញិមបានយ៉ាងងាយ មើលទៅថេយ៉ុងពិតជាមានឥទ្ធិពលណាស់ ធ្វើអោយនាយតូចម្នាក់នេះអត់ច្រណែនមិនបាន អ្នកណាក៏ស្រលាញ់ថេយ៉ុងដែរមិនថាជុងហ្គុករឺយ៉ុនហ្គីដែលជាគូរដណ្ដឹងរបស់ខ្លួន
« លោកស្រលាញ់ថេយ៉ុងមែនទេ? »គេច្បាស់ក្នុងចឹត្តទៅហើយថាចម្លើយបែបណាប៉ុន្តែគេចង់បានចម្លើយអោយបានច្បាស់ជាងនេះ
« មែន..យើងស្រលាញ់ថេយ៉ុង »យ៉ុនហ្គីឆ្លើយដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តឹចធ្វើអោយជីមីនកាន់តែច្បាស់
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...