ភាគទី25;ការវិលត្រឡប់

4.7K 245 5
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ២៥


     ទ្រនិចនាឡិកាដើទៅជារើយៗពីមួយនាទីទៅមួយម៉ោង មួយថ្ងៃរហូតមកដល់ពេលនេះរយ:ពេលបីខែទៅហើយ បីខែដែលជុងហ្គុកនិងថេយ៉ុងមិនដែលបានជួបមុខគ្នាបានត្រឹមតែមើលមុខគ្នាតាមទូរស័ព្ទ ឃ្លាតឆ្ងាយប៉ុន្តែមិនដែលណាយចឹត្តនោះទេក្ដីនិករលិកនិកនាដល់គ្នាចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីស្រឡាញ់ចេះតែកើនឡើងឥតឈប់ឈ. គ្រប់ពេលដែលថេយ៉ុងខលវីឌីអូជាមួយជុងហ្គុកគេតែងតែអង្គុយលើរទះរុញជានិច្ចធ្វើអោយជុងហ្គុកមានអារម្មណ៍ថាអាណិតប្រពន្ធណាស់ដែលមិនអាចក្រោកឈ.ចង់សូមទោសដែលមិនអាចអោយថេយ៉ុងដើបានម្ដងទៀត រយៈពេលបីខែហើយបើនៅតែបែបនេះទៀតគេនិងយកថេយ៉ុងត្រឡប់មកកូរ៉េវិញហើយ ទុះថេយ៉ុងមិនអាចដើបានប៉ុន្តែគេអាចដើបានគេនិងធ្វើជាជើងរបស់ថេយ៍ ប្រពន្ធម្នាក់គេអាចមើលថែបានយ៉ាងល្អ

     នៅក្នុងក្រុមហ៊ុនមានភាពអ៊ូអខ្លាំងណាស់នៅថ្ងៃនេះម្នាក់ៗនាំគ្នាញញិមស្រស់ព្រោះអ្វីដឹងទេ?ព្រោះថាពេលនេះសណ្ឋាគាររបស់អគ្គនាយករបស់ពួកគេសាងសង់រួចហើយថែមទាំងត្រៀមខ្លួនសម្ភោធឡើងនៅថ្ងៃស្អែកនេះទៀតផង ជុងហ្គុកបានអញ្ជើញបុគ្គលិកគ្រប់ជាន់ថ្នាក់អោយទៅចូលរួមកម្មវិធីនៅសណ្ឋាគាររបស់គេ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនដែលឆ្ងល់ថាហេតុអ្វីទើបជុងហ្គុកដាក់ឈ្មោះសណ្ឋាគារមួយនោះថា T.K Hotel ( ធីខេ ហូធែល )ទៅវិញព្រោះថាឈ្មោះរបស់ជុងហ្គុកមិនអក្សធីនោះទេ គ្រប់យ៉ាងបានត្រឹមតែឆ្ងល់គ្មានសិទ្ធសួរនោះទេ

     « នែ..ពួកឯងថាទៅមើកថាលោកអគ្គនាយកនិងបណ្ដើរអ្នកណាចូលទៅក្នុងកម្មវិធីនៅយប់ស្អែកនេះ? »បុគ្គលិកមួយក្រុមបានមកអង្គុយនិយាយគ្នានៅម៉ោងសម្រាកពួកនាមិនបានទៅញុាំបាយខាងក្រៅនោះទេព្រោះថាពួកនាងបានយកបាយមកញុាំ

     « ប្រហែលជាអ្នកនាងស៊ូឆៀទេដឹង »បុគ្គលិកស្រីម្នាក់ទៀតក៏ឆ្លើយតបយ៉ាងជឿជាក់ព្រោះតែនាងនេះហើយនៅខាងស៊ូឆៀបើជុងហ្គុកនាំអ្នកណាមកនាងនិងរាយការទៅប្រាប់ស៊ូឆៀប៉ុន្តែមិនដែលឃើញជុងហ្គុកនាំអ្នកណាមកឡើយរឹតតែមិនដែលឃើញទៅស្និទ្ធស្នាលជាមួយនិងអ្នកណា

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now