រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 7ជុងហ្គុកជាមនុស្សដែលឆ្លាតខ្លាំងណាស់គ្រាន់តែនាងនិយាយចេញមកគេដឹងបាត់ទៅហើយថានាងមានចេទនាចង់និយាយមើលងាយដាក់ថេយ៉ុងកុំស្មានថាគេមិនដឹងនោះ ខឹងម្ដងៗចង់តែទាញកាំភ្លើងបាញ់សម្លាប់នាងដើម្បីរំសាយកំហឹង គេអាចថាអោយថេយ៉ុងបានប៉ុន្តែអ្នកផ្សេងមិនអាចឡើយ
« គឺខ្ញុំគ្រាន់តែអាណិតគេម្នាក់នោះប៉ុណ្ណោះ »ស៊ូរ៉ានៅតែសម្ដែងទឹកមុខជាមនុស្សល្អចេះអាណិតអ្នកដ៏ទៃទាំងដែលក្នុងចឹត្តលួចភ័យនិងពាក្យសម្ដីរបស់ជុងហ្គុកអម្បាញ់មិញនេះ
« យកពេលមកអាណិតថេយ៍ទៅអាណិតគ្រួសាររបស់នាងទៅ »ជុងហ្គុកសម្លឹងមើលមុខនាងចំៗទាំងចងកំហឹងគេមិនមែនចេះតែនិយាយនោះទេប៉ុន្តែគេនិយាយជាការពិតនាងគូរតែយកពេលដែលអាណិតថេយ៉ុងទៅអាណិតគ្រួសារនាងវិញទៅ
« លោកចន ចង់និយាយអ្វីនិង? »នាងញញិមមិនសូវសមអាណិតគ្រួសារនាងយ៉ាងម៉េចព្រោះថាគ្រួសារនាងមិនមានបញ្ហាអ្វីឡើយ តើជុងហ្គុកចង់និយាយពីអ្វី?
« នាងនិងដឹងខ្លួនឯង »ថាហើយជុងហ្គុកក៏រុញរទះថេយ៉ុងចេញទុកអោយនាងនៅឈរឆ្ងល់តែម្នាក់ឯងតែក៏ក្ដីច្រណែនមានទៅកាន់ថេយ៉ុងមិនបានកាត់បន្ថយ គេជាអ្នកណាដែលអាចស្និទ្ធស្នាលជាមួយជុងហ្គុកបាន?ត្រឹមតែជាមនុស្សពិការប៉ុន្តែបែជាមានឥទ្ធិពលអោយមនុស្សមានអំណាចដូចជាចន ជុងហ្គុករុញរទះអោយនោះ?
នៅក្នុងឡានពោពេញទៅដោយភាពស្ងប់ស្ងាត់គ្មាននាក់ណាហ៊ានហាមាត់និយាយរឺបញ្ចេញសម្លេងអ្វីឡើយ ថេយ៉ុងក៏លួចមើលមុខជុងហ្គុកខ្លះដែរតែបានត្រឹមតែលួចមើលនិងឆ្ងល់ក្នុងចឹត្តមិនហ៊ានសួរប៉ុណ្ណោះព្រោះមើលទៅទឹកមុខរបស់ជុងហ្គុកនៅពេលនេះមិនល្អឡើយ មិនមែនមិនល្អធម្មតានោះទេគឺមុខមុាំកាចតែម្ដងមិនដឹងថាគេកើតអ្វីនោះទេទាំងដែលពេលមកមិនបែបនេះទេគេតែងតែអោបថើបនិងនិយាយញ៉ោះអោយនាយតូចអៀនតែពេលនេះអង្គុយដូចខ្លាចប៉ះគ្នាយ៉ាងអញ្ចឹង ជុងហ្គុកកើតអ្វី??
ពេលមកដល់វិមានវិញជុងហ្គុកក៏ចុះពីលើឡានដើចូលទៅខាងក្នុងធ្វើប្រងើយទាំងមិនខ្វល់ពីថេយ៉ុងដែលកំពុងតែអង្គុយលើឡានតែម្នាក់ឯង
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...