រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣៤មុននិងមកមន្ទីពេទ្យវិញជុងហ្គុកបានមកវិមានផ្លាស់ប្ដូរសម្លៀកបំពាក់ជាមុនសឹនទើបទៅមន្ទីពេទ្យ ពេលទៅដល់ថេយ៉ុងមិនទាន់ភ្ញាក់នៅឡើយទេអាចថាមកពីថ្នាំងងុយគេងដែលគ្រូពេទ្យចាក់ចូលទៅក្នុងសេរ៉ូម ជុងហ្គុកបានអោយម៉ាក់របស់ខ្លួនត្រឡប់ទៅវិញគាត់នៅទីនេះរាប់ម៉ោងហើយ
« គេងលក់ស្រួលណាស់ហើយប្រពន្ធបង ជុបប »ជុងហ្គុកដើទៅជិតអ្នកកំពុងគេងលក់ផ្ដឹតស្នាមថើបនៅលើថ្ងាស់របស់នាយតូចមើលចុះគេគេងលក់ស្រួលខ្លាំងណាស់
« បងបានសងទៅពួកវាវិញជំនួសអូនហើយ..បងមិនអោយអ្នកណាធ្វើបាបអូនបាននោះទេ បងនិងការពារអូន »ជុងហ្គុកមើលទៅថេយ៉ុងដោយក្រសែរភ្នែកស្រទន់គេបានសកសឹកពួកវាវិញហើយគេមិនអោយអ្នកណាមកធ្វើបាបបណ្ដូលចឹត្តរបស់គេងាយៗ បើអោយថេយ៉ុងដឹងច្បាស់ណាថានាយតូចម្នាក់នេះសូមអង្វរគេមិនអោយធ្វើបាបបីនាក់នោះ មនុស្សដូចជាថេយ៉ុងជាមនុស្សចឹត្តទន់ងាយអាណិតគេខ្លាំងណាស់ហើយក៏ជាមនុស្សដែលងាយអោយគេធ្វើបាបបានដែរដោយសារតែភាពចឹត្តល្អ ងាយជឿសម្ដីអ្នកដ៏ទៃនេះឯងវាជាអ្វីដែលធ្វើអោយជុងហ្គុកបារម្ភខ្លាំង
ជីមីនមុខមិនស្រស់នោះទេនិងអ្វីដែលប៉ាម៉ាក់របស់គេបង្គាប់បញ្ជាគេទទូលស្គាល់ថាពេលនេះគេកំពុងតែកាត់ចិត្តពីជុងហ្គុកប៉ុន្តែរយ:ពេលខ្លីយ៉ាងនេះគេមិនអាចធ្វើវាបានមួយរយភាគរយនោះទេ ក្ដីស្រឡាញ់មិនមែនថាស្រលាញ់គឺស្រលាញ់ កាត់ចឹត្តគឺកាត់ចឹត្តងាយនោះទេវាត្រូវការពេលវេលា
« យ៉ាងម៉េចហើយឈឺចាប់ណាស់មែនទេ?ទឹកភ្នែកហើយ?យើងប្រាប់ឯងរួចហើយថាអោយកាត់ចឹត្តពីដំបូងតែឯងមិនស្ដាប់ »លោកផាកថាអោយជីមីនខ្លាំងៗពេលដែលជីមីនយំនៅចំពោះមុខគាត់ ពត៌មានដែលនៅកម្មវិធីសម្ភោទសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ជុងហ្គុកកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ថ្ងៃមុនដំបូងៗគឺចេញពត៌មានធម្មតានោះទេ រឿងដែលជុងហ្គុកចូលទៅអោបថេយ៉ុងនោះពួកគេគិតថាថេយ៉ុងអាចជាបងប្អូនរឺមិត្តភក្តិដែលបែកគ្នាច្រើនឆ្នាំព្រោះតាំងពីដើមមកមិនដែលឃើញថាជុងហ្គុកមានទំនាក់ទំនងគូរអោយសង្ស័យអ្វីឡើយ ប៉ុន្តែនៅថ្ងៃនេះបែរជាមានពត៌មានមួយចេញមកបន្ថែមទៀតជាមួយនិងរូបភាពយ៉ាងច្រើនអំពីជុងហ្គុកនិងថេយ៉ុង មានគ្រប់រូបភាពផ្អែមល្ហែមដូចជាគូរស្នេហ៍រាប់សឹបឆ្នាំធ្វើអោយសាធារណ:ជនប្រាកដចឹត្តថាមហាសេដ្ឋីរូបនេះមិនបាននៅទំនេរទៀតនោះទេ ធ្វើអោយមនុស្សស្រីយ៉ាងច្រើនខូចចឹត្តព្រមទាំងលួចច្រណែននិងថេយ៉ុង
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...