ភាគទី55;បងគ្មានជម្រើស

3.8K 217 9
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៥៥


      ពេលវេលាចេះតែរំកឹលទៅមុខឥតឈប់ឈរពេលនេះថេយ៉ុងអាចពពោះបានរយ:ពេលប្រាំបីខែទៅហើយនៅសល់តែបន្តឹចទៀតកូនរបស់ពួកគេទាំងពីរក៏អាចចេញមកឃើញពន្លឺថ្ងៃដូចគេដូចឯងហើយពិតជារំភើបណាស់ពេលនិកឃើញដល់ពេលវេលានោះ គ្រាន់តែថេយ៉ុងដូចជាមិនសូវស្រួលឡើយគេតែងតែងងិតមុខរកដួលជាញិកញាប់ហើយក៏ជាអ្វីដែលជុងហ្គុកតែងតែបារម្ភ ហើយពេលនេះក៏ដូចគ្នា...

     « ថេយ៍អូនយ៉ាងម៉េចទៅហើយ? »ជុងហ្គុកធ្វើជាខ្នងបង្អែកអោយថេយ៉ុងផ្អែក នាយតូចក្អួតឡើងទន់ខ្លួនទៅហើយ ពេលនេះសូម្បីតែកម្លាំងក្រោកអង្គុយខ្លួនឯងក៏មិនបានផងឯមុខវិញស្លេកស្លាំងដូចជាមនុស្សគ្មានឈាមយ៉ាងអញ្ចឹង ហេតុអ្វីក៏ក្លាយទៅជាបែបនេះ??

     « អូន..អូនមិនអីទេ »មាត់ប្រាប់ថាមិនអីប៉ុន្តែមិនមែនមិនអីដូចមាត់នោះឡើយពេលនេះសូម្បីតែនិយាយក៏គេពិបាកដែរ នៅពេលដែលឃើញសភាពប្រពន្ធបែបនេះហើយធ្វើអោយជុងហ្គុកពិបាកចឹត្តខ្លាំងណាស់

     « ទៅពេទ្យណាថេយ៍..បងនាំអូនទៅពេទ្យ »គេចង់នាំថេយ៉ុងទៅមន្ទីពេទ្យគេពិបាកទ្រាំមើលសភាពរបស់ថេយ៉ុងណាស់ គេបារម្ភពីថេយ៉ុង

     « អត់ទេ..ទុកអោយអូនសម្រាកបន្តឹចទៅគឺគ្រប់គ្រាន់ហើយ អូនមិនចង់ទៅមន្ទីពេទ្យទេ »គេពិតជាមិនចង់ទៅមន្ទីពេទ្យពិតមែនពេលធំក្លឹនមន្ទីពេទ្យម្ដងៗគេឈឺក្បាលខ្លាំងណាស់

     « ប៉ុន្តែអូន...»

     « ណាបងណា..អូនមិនចង់ទៅនោះទេ បងក៏ដឹងថាអូនតែងតែបែបនេះបន្តឹចទៀតគឺលែងអីហើយ »មិនអោយជុងហ្គុកបញ្ចប់ប្រយោគទាន់គេក៏និយាយកាត់យ៉ាងណាគេមិនព្រមមន្ទីពេទ្យឡើយ ម៉្យាងវាជារឿងធម្មតាទៅហើយសម្រាប់គេបន្តឹចទៀតក៏លែងអីហើយ

     « បាទ..តែបើអូននៅតែមិនស្រួលត្រូវប្រាប់បង »ថេយ៉ុងមិនចង់ទៅគេក៏មិនហ៊ានបង្ខំដែរទុះចឹត្តបារម្ភក៏មិនហ៊ានជំទាស់ចឹត្តប្រពន្ធ

     « អូនងងុយគេងណាស់ »ថេយ៉ុងបង្ហើបសម្លេងស្រាលៗស្ទើតែស្ដាប់មិនលឺពេលនេះគេពិតជាខ្សោយខ្លាំងណាស់

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Donde viven las historias. Descúbrelo ahora