ភាគទី47; អូនដាច់ចោលបងហើយមែនទេ?

4.4K 231 5
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤៧


     ពេញមួយយប់យ៉ុនហ្គីមិនបានគេងឡើយរាល់ពេលបឹតភ្នែកគឺឃើញតែជីមីនប៉ុណ្ណោះ ពេលគ្មានគេទើបដឹងថាជីវិតនេះគ្មានន័យអ្វីឡើយ ងាគទៅណាក៏ឃើញតែរូបគេប៉ុណ្ណោះតើគេស្រលាញ់ជីមីនមែនទេ?ពេលដែលគេឆ្អែតឆ្អន់ហើយទើបដឹងខ្លួនខុសមែនទេ?មិនគិតថាវាហួសពេលទេ?

     គ្រាន់តែព្រះអាទិត្យបញ្ចេញពន្លឺភ្លាមយ៉ុនហ្គីក៏បើកឡានចេញពីភូមិគ្រិះសម្ដៅទៅភូមិគ្រិះផាកតែម្ដង គេមិនអាចទ្រាំទៀតទេ

     « ប៉ាក្មេកតើពេលនេះជីមីននៅឯណា? »ចូលមកដល់ខាងក្នុងក៏ជួបលោកផាកតែម្ដងមិនចាំយូរគេក៏ចូលទៅសួរ

     « សួររកកូនរបស់យើងធ្វើអ្វី? »លោកផាកមើលទៅយ៉ុនហ្គីទាំងទឹកមុខនិងធឹង យប់មិញនេះពេលមកដល់ភូមិគ្រិះវិញជីមីនបានយំខ្លាំងណាស់ហើយក៏បានប្រាប់រឿងគ្រប់យ៉ាងអោយគាត់បានដឹងដូចគ្នា គាត់ពិតជាស្ដាយក្រោយខ្លាំងណាស់ដែលគិតថាយ៉ុនហ្គីជាមនុស្សល្អអាចមើលថែកូនរបស់គាត់បានតែចុងក្រោយធ្វើអោយគាត់អស់សង្ឈឹមគាត់អាណិតកូនដែលតែងតែយំ តែងតែឈឺចាប់មករហូតស្រលាញ់ប៉ះតែមនុស្សដែលគេមាននាក់ស្រលាញ់ហើយ ចាប់ពីពេលនេះទៅគាត់និងឈប់បង្ខំចឹត្តកូនទៀតហើយ

     « ខ្ញុំមកនាំប្រពន្ធរបស់ខ្ញុំត្រឡប់ទៅវិញ »យ៉ុនហ្គីមិនបានខ្វល់ពីទឹកមុខនិងពាក្យសម្ដីរបស់គាត់នោះទេសំខាន់គេត្រូវនាំជីមីនត្រឡប់ទៅវិញ គេមិនលែងលះជាដាច់ខាត

     « ប្រពន្ធអញ្ចឹងមែនទេ?ឯងដឹងដែរថាជីមីនជាប្រពន្ធរបស់ឯង? »គាត់ហាក់អស់សំណើចអាចហាមាត់ទៅរួចដែលនិយាយពាក្យនេះ បើដឹងថាកូនរបស់គាត់ជាប្រពន្ធហេតុអ្វីក៏ធ្វើបែបនេះដាក់កូនរបស់គាត់

     « ខ្ញុំសូមទោស សូមទោសដែលធ្វើបែបនេះប៉ុន្តែខ្ញុំសុំឥកាសបានទេ?ខ្ញុំដឹងហើយថាពេលនេះខ្ញុំស្រលាញ់ជីមីនខ្ញុំមិនបានស្រលាញ់ថេយ៉ុងនោះទេ សូមមេត្តាអោយខ្ញុំបានជួបជីមីនផង »គេពិតជាសូមទោសណាស់រាល់ទង្វើរដែលធ្លាប់ធ្វើកន្លងមក គេមិនស្គាល់ខ្លួនឯងឯងច្បាស់ ធ្វើអ្វីតាមតែខួរក្បាលបញ្ជាមិនបានសួរពីបេះដូងខ្លះឡើយ ពេលនេះគេដឹងហើយ គេយល់ហើយគេមិនបានស្រលាញ់ថេយ៉ុងទេអារម្មណ៍ដែលមានអោយថេយ៉ុងមិនមែនជាក្ដីស្រលាញ់បែបស្នេហាឡើយគ្រាន់តែជាអារម្មណ៍អាណិតស្រលាញ់ចាត់ទុកជាប្អូនប្រុសម្នាក់ប៉ុណ្ណោះគេមានអារម្មណ៍ថាចូលចឹត្តថេយ៉ុងព្រោះឃើញថាថេយ៉ុងជាមនុស្សល្អ ស្លូតបូត ជាមនុស្សដែលស្មោះត្រង់ទើបធ្វើអោយគេយល់ខុសថាក្ដីស្រលាញ់នោះថាវាជាស្នេហាទៅវិញវាត្រឹមតែជាការគិតឆ្លងកាត់ពីខួរក្បាលមិនមានការសហការណ៍ពីបេះដូងឡើយ ខុសពីជីមីនវាជាការស្រលាញ់ក្នុងន័យស្នេហា ជីមីនជាមនុស្សដែលគេចង់មើលថែអស់មួយជីវិត ជាមនុស្សដែលគេស្រលាញ់ខ្វះមិនបាន តើអោយគេរៀបរាប់បែបណាទៅ?គេដឹងហើយថាពេលនេះអ្នកដែលគេស្រលាញ់គឺជីមីន គឺផាកជីមីនតែម្នាក់ប៉ុណ្ណោះ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now