ភាគទី58;ឈប់យំទៅកូនទន្សាយ

3.8K 199 2
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៥៨


     ស្នាមញញឹមដ៏សែនស្រស់ស្អាតពេលនេះគឺមានតែនៅក្នុងរូបថតតែប៉ុណ្ណោះព្រោះថាម្ចាស់របស់វាលែងមានវត្តមាននៅលើលោកនេះទៀតហើយ បន្សល់ទុកត្រឹមតែការចងចាំធ្វើអោយគ្រប់គ្នាស្រក់ទឹកភ្នែកបៀមការឈឺចាប់ប៉ុណ្ណោះ

     « កាត់ចឹត្តទៅជុង »អ្នកស្រីចនដើចូលមកជិតជុងហ្គុកដែលកំពុងតែអង្គុយអោបរូបថតថេយ៉ុងសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ពេលខ្លះយំគ្មានសម្លេងវាឈឺចាប់ចាប់អួលណែនក្នុងទ្រូងនិយាយអ្វីមិនចេញឡើយ

     « ថេយ៍ទៅហើយ..ហិកហិ..ថេយ៍ទៅចោលខ្ញុំហើយម៉ាក់ »នេះហើយដែលគេមិនចង់ហាមាត់និយាយព្រោះគ្រប់ពេលដែលគេនិយាយគឺគេមិនអាចទប់សម្លេងយំបានឡើយ ពេលនេះថេយ៉ុងទៅចោលគេមែនហើយ ថេយ៉ុងទៅចោលគេជារៀងរហូតហើយ

     « ជុងកូន..»អ្នកស្រីចនចូលទៅអោបកូនប្រុសជាប់ទ្រូង គាត់ដឹងថាពេលនេះជុងហ្គុកឈឺខ្លាំងកម្រឹតណាប៉ុន្តែគាត់មិនអាចធ្វើអ្វីបានឡើយក្រៅពីលួងលោម

    « ខ្ញុំគ្មានសល់អ្នកណាទេ..ខ្ញុំគ្មានទេ អ្ហិកក..ប្រពន្ធខ្ញុំគេដាច់ចឹត្តណាស់ម៉ាក់..ហិកហិ »ជុងហ្គុកស្រែកយំខ្លាំងៗបញ្ចេញការឈឺចាប់ចេញមក គេឈឺប៉ុន្តែមិនដឹងនិយាយអ្វីអោយសមនិងចឹត្តដែលឈឺ ថេយ៉ុងពិតជាដាច់ចឹត្តណាស់ ថេយ៉ុងចឹត្តអាក្រក់ណាស់ដែលហ៊ានទុកគេចោលបែបនេះ

     « រឹងមុាំឡើងកូន »អ្នកស្រីអង្អែលក្បាលជុងហ្គុកថ្នមៗគាត់ដឹងថាពេលនេះនិយាយអ្វីក៏ជុងហ្គុកស្ដាប់មិនចូលដែរ កូនប្រុសដែលរឹងមុាំរបស់គាត់ពេលនេះទៅណាហើយ?ជុងហ្គុកពេលនេះគឺមានតែទឹកភ្នែកប៉ុណ្ណោះ

       « ហិកហិ...ខ្ញុំនិកថេយ៍ណាស់ម៉ាក់ ខ្ញុំនិកថេយ៍ »ជុងហ្គុកនៅតែមិនអាចឈប់គិតបានដឹងត្រឹមថាពេលនេះគេនិងថេយ៉ុងខ្លាំងណាស់មនុស្សស្រលាញ់គ្នាតែងតែនៅក្បែគ្នាបែជាត្រូវចាកចេញពីគ្នា តើគេអាចតស៊ូបានប៉ុន្មានទៅបើជីវិតនេះគ្មានថេយ៉ុងនោះ? គ្រប់ទីកន្លែងងាគទៅខាងណាក៏ឃើញតែថេយ៉ុង

     ថ្ងៃនេះជាថ្ងៃទីពីរហើយដែលថេយ៉ុងចាកចេញទៅពិធីបុណ្យសពគឺបានបញ្ចប់តាំងតែពីរថ្ងៃដំបូងដែលថេយ៉ុងបានបាត់បង់ជីវិតមកម្លេះ ពេលនោះជុងហ្គុកយំខ្លាំងណាស់អ្នកណាក៏ចាប់មិនឈ្នះដែររហូតមកដល់ពេលនេះជុងហ្គុកគិតតែពីសង្ងំនៅក្នុងបន្ទប់អោបរូបថតថេយ៉ុងប៉ុណ្ណោះ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now