រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ១៩ក្រោយពីនិយាយជាមួយលោកដុកទ័ររួចរាល់ក៏ប្រញ៉ាប់ចូលទៅរកថេយ៉ុងក្នុងបន្ទប់សម្រាកដែលមានអង្គរក្សនៅការពារពាសពេញមុខបន្ទប់
« បងនិងធ្វើគ្រប់យ៉ាងដើម្បីអូន »ជុងហ្គុកចូលទៅអង្គុយកៅអីក្បែថេយ៉ុងនិងលើកដៃទៅអង្អែលសក់អ្នកដែលកំពុងគេងសន្លប់នៅលើគ្រែអ្នកជម្ងឺ គេបានខលទៅប្រាប់អ្នកនៅវិមានរួចហើយមិនចាំបាច់អោយពួកគាត់មកនោះទេប្រហែលជាមួយម៉ោងក្រោយថេយ៉ុងក៏ដឹងខ្លួនមកវិញគេរេភ្នែកមើលឆ្វេងមើលស្ដាំក៏ឃើញថាជុងហ្គុកកំពុងតែគេងកើយដៃនៅក្បែគេ នេះម៉ោង7យប់ទៅហើយជុងហ្គុកក៏ធ្វើការហត់ពេញមួយថ្ងៃដូចគ្នានៅរឿងរបស់ថេយ៉ុងថែមទៀតទើបធ្វើអោយគេគេងលឿនដល់ថ្នាក់នេះ
« អូនស្រលាញ់បងណាស់ជុងហ្គុក »ថេយ៉ុងញញិមលើកដៃអង្អែលសក់របស់ជុងហ្គុកថ្នមៗដោយក្ដីស្រលាញ់ គេដឹងថាល្ងាចមិញនេះជុងហ្គុកភ័យនិងបារម្ភពីគេខ្លាំងណាស់
« ថេយ៍..អូនភ្ញាក់ហើយមែនទេ?មានឈឺត្រង់ណាទៀតរឺអត់? »ជុងហ្គុកស្រាប់តែក្រោកពីគេងភ្លាមៗព្រោះតែគេដឹងដល់ថេយ៉ុងដែលកំពុងតែអង្អែលសក់ក្បាលរបស់គេ
« អត់ទេអូនលែងឈឺហើយ »ថេយ៉ុងញញិមនិងគ្រវីក្បាលតឹចៗបញ្ជាក់ប្រាប់អ្នកជាប្ដីមិនចង់អោយបារម្ភពីគេនោះទេ
« បងមានរឿងល្អមួយប្រាប់ទៅអូន »ជុងហ្គុក
« មានរឿងអី្វមែនទេ? »ថេយ៉ុងលើកចញ្ចើមសួរទាំងចម្ងល់ រឿងល្អមែនទេ?តើជារឿងអ្វីទៅ?
« គឺលោកដុកទ័រប្រាប់បងថាជើងអូនក្លាយជាបែបនេះគឺជារោគសញ្ញាអោយយើងដឹងថាអូនអាចមានភាគរយខ្ពស់អាចដើបានម្ដងទៀត »ជុងហ្គុករៀបរាប់មួយៗប្រាប់ទៅប្រពន្ធទាំងញញិមជាមួយដំណឹងល្អមួយនេះ គេនិងធ្វើអោយថេយ៉ុងអាចដើបានម្ដងទៀត មិនអោយអ្នកណាមកមើលងាយថេយ៉ុងទៀតទេ
« ពិត..ពិតមែនទេជុង?បងមិនកុហកអូនទេត្រូវទេ? »នាយតូចរំភើបឡើងចថ់ស្រក់ទឹកភ្នែកទៅហើយ តើគេពិតជាអាចដើបានម្ដងទៀតមែនទេ?គេមិនធ្លាប់គិតថាគេអាចត្រឡប់មកដើបានម្ដងទៀតឡើយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...