រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៥៣រយៈពេលមួយសប្ដាហ៍ក៏បានកន្លងហួសទៅយ៉ាងឆាប់រហ័ស ថ្ងៃនេះក៏ដល់ថ្ងៃអាពាហ៍ពិពាហ៍របស់យ៉ុនហ្គីនិងជីមីនផងដែរ កម្មវិធីប្រព្រឹត្តិឡើងនៅក្នុងសណ្ឋាគាររបស់យ៉ុនហ្គីផ្ទាល់តែម្ដងនៅក្នុងកម្មវិធីមានភាពអ៊ូអរខ្លាំងណាស់ភ្ញៀវសុទ្ធតែជាអ្នកមានមុខមាត់មានអំណាចនៅក្នុងសង្គម គ្រាន់តែថា...
« ល្មមក្រោកហើយលោកកូន »អ្នកស្រីមីនចូលមកដាស់កូនដល់បន្ទប់បើមិនដាស់ប្រហែលមិនក្រោកទេបើកូនកម្លោះនិងកូនកម្លោះតូចដេកអោបគ្នាថ្ងៃរះដល់ថ្នាក់នេះហើយនៅមិនក្រោកទៀត ថ្ងៃនេះថ្ងៃមង្គលផង
« កុំរំខានខ្ញុំម៉ាក់ ខ្ញុំកំពុងតែស្បថស្បែមុខលោកអាចារ្យ »យ៉ុនហ្គីរឹតដៃអោបជីមីនកាន់តែខ្លាំងមាត់ក៏និយាយតវ៉ាជាមួយម៉ាក់របស់ខ្លួនចេះមកកាត់ក្ដីសុខគេទៅកើត
« ក្រោកៗៗ..ភ្លើងឆេះផ្ទះហើយ »អ្នកស្រីមីនក៏ស្រែកឡើងតែម្ដងនៅបំភ័យរឿងឆេះផ្ទះទៀត ហើយក៏បានផលពិតមែនទាំងពីរនាក់ប្ដីប្រពន្ធក្រោកឡើងវិងចុះពីលើគ្រែ
« ឯណាភ្លើង?ម៉ាក់បោកពួកខ្ញុំ »យ៉ុនហ្គីងាគមើលឆ្វេងមើលស្ដាំរកភ្លើងប៉ុន្តែមិនឃើញអ្វីសោះនៅធម្មតាសោះនិង ប្រាកដណាស់ថាម៉ាក់របស់គេកុហក
« បើមិនកុហកក្រោកទេ?ឆាប់ទៅនាំគ្នារៀបចាំខ្លួនទៅសណ្ឋាគារទៅថ្ងៃរៀបការផង »មានតែមួយទេលើលោកនិងអ្នកផ្សេងតែដល់ថ្ងៃការគេរំភើបគេងមិនលក់ តែពីរនាក់នេះវិញគេងតាំងពីក្បាលម្លប់ហើយមិនខ្ចីក្រោកតតែចូលមកដាស់
« ទៅហើយម៉ាក់ ទៅហើយៗ »ពួកគេទាំងពីរក៏ចូលទៅសមម្អាតខ្លួននិងរៀបចំខ្លួនចំណែកឯអ្នកស្រីមីនក៏សើចឡើងតែម្ដងមុននិងចេញទៅសណ្ឋាគារមុនដើម្បីទទូលភ្ញៀវ
នៅក្នុងកម្មវិធីពិតជាស្រស់ស្អាតខ្លាំងណាស់គឺជាពណ៌ផ្ទៃមេឃបំពាក់ដោយគ្រឿងសង្ហារឹមថ្លៃៗកប់ពពក ជាពិសេសពោពេញទៅដោយផ្កាលីលីពណ៌សជាផ្កាដែលជីមីនចូលចឹត្ត យ៉ុនហ្គីគេពិតជាយកចឹត្តទុកដាក់និងរឿងនេះខ្លាំងណាស់
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...