ភាគទី31;នាងប្រហ៊ើនពេកហើយ

4.5K 220 1
                                    



រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 31




     ជុងហ្គុកប្រញ៉ាប់ចេញពីក្រុមហ៊ុនបើកឡានត្រឡប់មកវិមានវិញដោយមិនចំាហ្វីនោះឡើយ ជុងហ្គុកជាន់ហ្គាកប់ៗល្បឿនលឿនស្ទើរតែហោះពេលនេះគេមិនខ្វល់ពីអ្វីទំាងអស់រឹតតែមិនខ្វល់ពីអ្នកផ្សេង គេខ្លាចថាថេយ៉ុងនិងខឹងគេព្រោះតែគេប្រជុំយូរពេកទើបមកវិមានចោលគេបែបនេះ

     ងុឺតត... សម្លេងហ្វ្រំាងឡានបន្លឺឡើងដូចរន្ទះក្នុងបរិវេនវិមានចន ជុងហ្គុកមិនចំាយូរក៏ប្រញ៉ាប់រត់ចូលទៅក្នុងវិមានភ្នែករេមើលឆ្វេងស្ដំា ប៉ុន្តែមិនឃើញនាយតូចថេយ៉ុងឡើយគឺឃើញតែម៉ាក់របស់គេដែលកំពុងតែអង្គុយផឹកតែនៅបន្ទប់ទទញលភ្ញៀវប៉ុណ្ណោះ

     « ម៉ាក់ ឯណាថេយ៍? »ជុងហ្គុកចូលមកសួរអ្នកស្រីចនទំាងស្លន់ស្លោ គេមិនដែលបែបនេះពីមុនមកនោះទេទុះមានរឿងធំយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ថេយ៉ុង ទុះម្បីជារឿងតឹចតូចក៏ជុងហ្គុកអាចឆ្លេឆ្លាបានដែរ

     « ហេតុអ្វីមកសួរម៉ាក់បែបនេះ?ក្រែងថេយ៉ុងទៅក្រុមហ៊ុនជាមួយកូនមិនអញ្ចឹង? »អ្នកស្រីចនទម្លាក់កែវតែចុះមើលទៅកូនប្រុសវិញដោយខួរក្បាលផ្ទុកដោយចម្ងល់ ហេតុអ្វីមកសួរគាត់ទៅវិញ?ទំាងដែលព្រឹកមិញនេះពួកគេទៅក្រុមហ៊ុនជាមួយគ្នា

     « នេះកុំប្រាប់ណាថា...»ជុងហ្គុកលឺហើយក៏ចាប់ផ្ដើមឆ្លេឆ្លាលើសមុនទៅទៀត មិនគិតយូរគេក៏ប្រញ៉ាប់រត់ចេញទៅវិញបើកឡានចេញទៅយ៉ាងលឿនដោយមិនចំាអោយអ្នកស្រីចនសួរទាន់ឡើយ

     « ថេយ៍អូននៅឯណាទៅ? »ជុងហ្គុកបើកឡានតាមដងផ្លូវយឺតៗងាគមើលឆ្វេងមើលស្ដំាខ្លាចថាថេយ៉ុងអាចជានៅម្ដុំនេះ ហើយក៏មិនភ្លេចអោយកូនចៅឯទៀតតាមរកថេយ៉ុងនោះដែរ

     ទឺតៗ...សម្លេងទូរស័ព្ទដែលនៅជិតដៃក៏បន្លឺឡើងជុងហ្គុកក៏ប្រញ៉ាប់លើកព្រោះថានោះជាលេខរបស់ហ្វី អាចថាហ្វីដឹងពីថេយ៉ុងក៏ថាបាន

     « ហាឡូចៅហ្វាយ...ខ្ញុំបានឆែកមើលកំាមេរ៉ានៅមុខក្រុមហ៊ុនហើយមិនបានឃើញអ្នកប្រុសថេយ៍ចេញពីក្រុមហ៊ុននោះទេ បាទ »ក្រោយស្ដាប់ហ្វីរៀបរាប់ចប់ហើយជុងហ្គុកក៏បត់ឡានបើកទៅក្រុមហ៊ុនវិញក្នុងល្បឺនផ្ដាច់ព្រលឹង

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now