រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ១៦ពេលនិយាយជាមួយនិងលោកគីមរួចរាល់អស់ហើយជុងហ្គុកក៏ត្រឡប់មកក្រុមហ៊ុនវិញទាំងភ្លឹកៗហៅម្ដងៗមិនលឺនោះទេដូចជាមានរឿងកំពុងតែគិត
« លោកអគ្គនាយកខ្ញុំសូមសួររឿងខ្លះបានទេ?ហេតុអ្វីក៏លោកអគ្គនាយកហៅលោកគីមថាជាប៉ាទៅវិញ »ខេឡា នេះនៅក្នុងឡាននៅឡើយទៅទើបនាងឆ្លៀតសួរបើមិនបានដឹងនាងប្រហែលជាមិនអស់ចឹត្តនោះទេ ចំណែកឯជីមីនវិញគឺនៅអង្គុយស្ងៀមមិនហ៊ាននិយាយអ្វីដូចដើមប៉ុន្តែត្រចៀកកំពុងតែរងចាំផ្ទៀងស្ដាប់ចម្លើយរបស់ជុងហ្គុក គេក៏មិនខុសពីខេឡាដែរពិតជាឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីក៏ជុងហ្គុកហៅលោកគីម សុងយ៉ុងថាជាប៉ាទៅវិញ
« ការងាររបស់នាងមកចេះដឹងរឿងយើងមែនទេ? »ជុងហ្គុកមិនបានឆ្លើយទៅនាងនោះទេប៉ុន្តែបកសំណួរមកសួរនាងវិញយ៉ាងចុកឈាម គេមិនចូលចិត្តអោយអ្នកណាមកចេះដឹង មករវីរវល់ជាមួយនឹងរឿងគ្រួសាររបស់គេនោះទេជាពិសេសនោះរឿងថេយ៉ុងដែលគេមិនទាន់បានបើកបង្ហាញ
« សូមទោសចា៌ លោកអគ្គនាយក »ខេឡានាងប្រញ៉ាប់ពោលពាក្យសូមទោសយ៉ាងលឿនទាំងខ្មាសអ្នកនៅក្នុងឡាននេះមិនស្ទើរឡើយតែប៉ុណ្ណេះបានជីមីនសើចចម្អកអោយនាងទៀតហើយ តែបន្ទោសអ្នកណាមិនបានឡើយអ្នកណាអោយនាងមានមាត់សួរសំណួរមិនមើលខ្លួនឯងនោះ
ឡានបានបើកមកដល់ក្រុមហ៊ុនភ្លាមជុងហ្គុកក៏ប្រញាប់ចុះពីលើឡានដោយខ្លួនឯងភ្លាមៗមិនចាំបាច់អោយអ្នកណាមកបើកអោយដូចមុនៗឡើយឯខេឡាក៏ប្រញ៉ាប់ចុះទៅដូចគ្នា
« លោកអគ្គនាយកដូចជាប្លែកៗ..បងគិតដូចខ្ញុំទេបងហ្វី? »ជីមីនមិនទាន់ចូលក្នុងក្រុមហ៊ុននោះទេគេនៅនិយាយគ្នាជាមួយហ្វីសឹន
« មែនហើយ »ហ្វីងក់ក្បាលៗតឹចយល់ស្របតាមជីមីនព្រោះចៅហ្វាយរបស់គេពិតជាប្លែកពិតមែនតាំងពីនិយាយគ្នាជាមួយនិងលោកគីមរួច ជាធម្មតាបើជាមួយអ្នកផ្សេងមកសួរអីបែបនេះហ្វីប្រាកដជាស្ដីអោយជាមិនខានប៉ុន្តែនេះគឺជីមីនធ្វើការនៅទីនេះយូរគ្រាន់បើមើលទៅគេជាមនុស្សល្អនិងស្មោះត្រង់ទើបគេមិននិយាយអ្វីអោយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...