ភាគទី67;ខឹងរឿងអូនរឿងអី?

5.4K 201 1
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦៧


     អ្វីៗក៏ចាប់ផ្ដើមប្រសើរឡើងវិញជីវិតគ្រួសាររបស់ពួកគេក៏ទទូលបានស្នាមញញិមនិងភាពរីករាយត្រឡប់មកវិញដែរ បើរាប់មកដល់ពេលនេះគឺវាមានរយ:ពេលមួយខែពេញទៅហើយ លោកគីមនិងអ្នកស្រីគីមក៏បានត្រឡប់មករស់នូវក្នុងទឹកដីកូរ៉េខាងត្បូងវិញ ពួកគាត់ត្រឡប់មករស់នៅក្នងវិមានត្រកូលគីមរបស់គាត់វិញរយ:ពេលប៉ុន្មានឆ្នាំមកនេះពួកគាត់មិនបានមកវិមានវិញក៏ពិតមែនប៉ុន្តែមាននាក់បម្រើចាំមើលថែនិងសម្អាតបានយ៉ាងល្អ

     « អ៊ូកៗ..»សម្លេងក្អួតចង្អោរបន្លឺឡើងពេញបន្ទប់ទឹក ជុងហ្គុកចាប់ផ្ដើមមិនស្រួលទៀតហើយញុាំអ្វីក៏មិនបាននៅក្អួតមិនឈប់ថែមទៀតផង

     « បងយ៉ាងម៉េចហើយនិងជុង? »ថេយ៉ុងពិតជាបារម្ភនិងអ្នកជាប្ដីខ្លាំងណាស់ប៉ុន្តែមិនអាចជួយអ្វីបានចង់នាំទៅមន្ទីពេទ្យក៏មិនព្រម

     « បងមិនអីទេ ..កុំបារម្ភពីបងអី »ទុះយ៉ាងណាក៏ជុងហ្គុកនៅតែអាចញញិមដាក់អ្នកជាប្រពន្ធបានជានិច្ចទាំងដែលខ្លួនឯងឈរលែងចង់និងទៅហើយ

     « តោះ..អូននាំបងទៅអង្គុយ »រាងតូចជួយគ្រាជុងហ្គុកទៅអង្គុយនៅលើសាឡុងនិងចូលក្នុងផ្ទះបាយយកទឹកអោយអ្នកជាប្ដីផឹក

     « មកដល់ហើយចៅហ្វាយ »មនុស្សមិនដឹងនៅឯណាទេប៉ុន្តែសម្លេងសមកមុនបាត់ទៅហើយ ហ្វីរត់ចូលមកជិតអ្នកជាចៅហ្វាយមុននិងដាក់ចាន់ម្ជួរនៅចំពោះមុខគេព្រោះថាមុននេះជុងហ្គុកបានប្រាប់អោយហ្វីទៅទិញម្ជួរអោយគេញុាំ

     « បងញុាំទៀតហើយមែនទេ?..ប្រយ័ត្នឈឺក្រពះ »អត់បារម្ភមិនបានពិតមែនបាយក៏ញុាំមិនកើតបែជាមកញុាំម្ជូរជំនួសទៅវិញគេខ្លាចថាប្ដីរបស់គេអាចនិងឈឺក្រពះ

     « បងមិនអីទេអូន..ទុកចឹត្តចុះ »ជុងហ្គុកងើបមុខញញិមដាក់ប្រពន្ធទាំងដែលក្នុងមាត់សុទ្ធតែស្វាយ មើលចុះគេញុាំធ្វើដូចគ្មានជូរអ្វីបន្តឹចទាំងដែលវាជាស្វាយខ្ចីនៅរបស់ជូរៗជាច្រើនទៀត នេះប្ដីរបស់គេកើតអ្វីអោយប្រាកដទៅ?

     « ស្លាប់ហើយកូនជុង..»អ្នកស្រីចនដែលដើមកជាមួយលោកចន លោកគីមនិងអ្នកស្រីគីមនោះក៏លាន់មាត់ឡើងលើកដៃស្ទាបទ្រូង នេះកូនប្រុសរបស់គាត់កំពុងតែញាត់ម្ជូរពេញៗមាត់ ពេលនេះជុងហ្គុកនិងថេយ៉ុងបានចេញមករស់នៅវិមានរបស់ពួកគេហើយ វិមាននេះជុងហ្គុកបានអោយគេសាងសង់ឡើងតាំងតែពី1ឆ្នាំមុនមកម្លេះទើបតែសាងសង់រួចនៅមួយសប្ដាហ៍មុននេះទេ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now