ភាគទី56;អូនស្រលាញ់បងតែអូនជ្រើសរើសយកកូន

3.5K 175 2
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៥៦


     ថេយ៉ុងប្រែទៅជាស្ងៀមស្ងាត់ហាស្ដីលែងចេញគេកុំពុងតែស្លុតចឹត្តជាមួយនិងពាក្យស្ដីរបស់ជុងហ្គុក ចង់មានន័យយ៉ាងម៉េច?ហេតុអ្វីក៏ក្លាយទៅជាបែបនេះ?

     « សូមអង្វរណាថេយ៍អូនព្រមអោយគ្រូពេទ្យវះកាត់យកកូនចេញទៅ អូនត្រូវតែរស់នូវក្បែបង »គេគ្មានអ្វីដែលត្រូវនិយាយនោះទេក្រៅពីការអង្វរ សូមមេត្តាដល់គេផងចុះគេមិនអាចខ្វះវត្តមានថេយ៉ុងឡើយ

     « កុំស្ងៀមបែបនេះអីថេយ៍ »ជុងហ្គុកស្ទើរតែស្រែកយំទៅហើយពេលដែលថេយ៉ុងគិតតែពីស្ងាត់ស្ងៀមបែបនេះ គេភ័យណាស់សូមអង្វរកុំស្ងាត់បែបនេះអី

     « បងលុតជង្គង់អង្វរអូនណាថេយ៍..ព្រមវះកាត់ទៅ »ជុងហ្គុកលុតជង្គង់ចុះនៅចំពោះមុខថេយ៉ុងចង់អោយគេលើកដៃសំពះទៀតក៏គេព្រមអោយតែថេយ៉ុងព្រមវះកាត់គេអាចបាត់បង់កូនបានប៉ុន្តែគេមិនអាចបាត់បង់ថេយ៉ុងបានទេ

     « អូន..អូនសុំទោសជុង »ថេយ៉ុងមើលទៅជុងហ្គុកទាំងទឹកភ្នែក គេដឹងថាជុងហ្គុកស្រលាញ់គេខ្លាំងហើយក៏ដឹងថាជុងហ្គុកមិនអាចខ្វះគេបានទេ ប៉ុន្តែគេពិតជាមិនអាចធ្វើបានពិតមែន

     « អូនចង់មានន័យថាយ៉ាងម៉េច? »ជុងហ្គុកងើបមុខទៅមើលថេយ៉ុងទាំងញ័របបូរមាត់ សុំទោសអញ្ចឹងមែនទេ?ចង់មានន័យថាយ៉ាងម៉េច?

     « ហិកហិ..ជុង អូនមិនអាចធ្វើបានទេ អូនចង់បង្កើតកូនរបស់ពួកយើងចង់អោយកូនបើកភ្នែកឃើញពន្លឺថ្ងៃទុះយក..យកជីវិតអូនមកប្ដូរក៏អូនព្រម..»ថេយ៉ុងមើលទៅជុងហ្គុកទាំងអាណិតប៉ុន្តែគេក៏អាណិតកូន កូនរបស់ពួកគេទាំងពីរមិនដឹងអ្វីនោះទេគេគ្មានកំហុសអ្វីឡើយ គេក៏គ្មានផ្លូវជ្រើសរើសដូចគ្នា

     « ហិកហិ..ថេយ៍បងសំពះអូនចុះព្រមវះកាត់ទៅថេយ៍ សូមមេត្តាបងផងថេយ៍ អាណិតបងផងថេយ៍ អ្ហិក..»ជុងហ្គុកស្រាប់តែលើកដៃសំពះថេយ៉ុងភ្លាមៗគេសុំសំពះសុំត្រឹមតែថេយ៉ុងព្រមវះកាត់ សូមេត្តាគេផងចុះ

     « ហិកហិ..ទេជុង ..ហិក..បងកុំធ្វើបែបនេះអី ហិកហិ..»ថេយ៉ុងដែលនៅលើគ្រែបានត្រឹមតែស្រែកយំហាមមិនអោយជុងហ្គុកធ្វើបែបនេះប៉ុន្តែគេគ្មានកម្លាំងឯណាក្រោកទៅរកជុងហ្គុកទេ បើអាចគេនិងចូលទៅអោបជុងហ្គុក

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now