រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 11ជុងហ្គុកអង្គុយធ្វើការនៅក្នុងofficeជាធម្មតាប៉ុន្តែអ្វីដែលមិនធម្មតានោះគឺគេតែងតែមើលម៉ោងរហូតតាំងពីព្រឹកមកម្លេះទាំងដែលរាល់ដងគេវក់ធ្វើការមិនដែលខ្វល់ថានេះម៉ោងប៉ុន្មានហើយនោះទេប៉ុន្តែអ្វីៗស្រាប់តែប្រែប្រួលភ្លាមៗនៅពេលដែលមានវត្តមានរបស់ថេយ៉ុង
« ម៉ោង11ហើយ »គ្រាន់តែដល់ម៉ោងភ្លាមជុងហ្គុកក៏ប្រញាប់រៀបចំឯកសារទុកមុននិងដើចេញពីofficeយ៉ាងលឿនដើម្បីទៅវិមានវិញញុាំបាយជាមួយប្រពន្ធ
« លោកអគ្គនាយកចា៌..ថ្ងៃនេះ..»ខេឡាឃើញជុងហ្គុកបើកទ្វាចេញមកភ្លាមនាងក៏ប្រញាប់ក្រោកឈរសួរនាំប៉ុន្តែជុងហ្គុកដើទៅបាត់ទាំងមិនខ្វល់និងមិនអោយនាងបញ្ចប់ប្រយោគទាន់ធ្វើដូចជានាងជាខ្យល់អាកាសគ្មានរូបរាង្គយ៉ាងអញ្ចឹង
« ប្លែកៗ »ខេឡាដាក់ខ្លួនអង្គុយនៅតុធ្វើការវិញទាំងខឹងហើយក៏និកថាអគ្គនាយកប្លែកៗ មិនអោយនាងគិតយ៉ាងម៉េចបើរាល់ដងគេធ្វើការមិនគិតបាយទឹកផងនោះស្មានេះអីនៅធ្វើការមិនលែងនោះទេ តែនេះជាអ្វីវិញ?គ្រាន់តែម៉ោងសម្រាកភ្លាមចេញទៅបាត់
ពេលមកដល់វិមានវិញជុងហ្គុកមិនខ្វល់ពីអ្វីទាំងអស់រេភ្នែកមើលពាសពេញវិមានដើម្បីរកប្រពន្ធអុីតាសុីវិលរបស់ខ្លួនប៉ុន្តែបែជាមិនឃើញទើបធ្វើអោយគេកាន់តែបារម្ភ
« រីនអ្នកប្រុសតូចនៅឯណា? »ពេលដែលឃើញរីនទើបគេប្រញ៉ាប់ចូលទៅសួរយ៉ាងលឿនខ្លាចថាប្រពន្ធមានបញ្ហាអ្វីដឹងទេថាគេបារម្ភនៅពេលមិនឃើញថេយ៉ុងនៅក្នុងវិមានទាំងដែលរាល់ដងថេយ៉ុងមិនចេញក្រៅវិមាននោះទេ
« ចា៌អ្នកប្រុស..អ្នកប្រុសថេយ៍នៅសួនច្បារ »រីន
« គឺអ្នកប្រុសខ្ញុំមានរឿងចង់ប្រាប់ចា៌ »រីន ឃើញថាជិងហ្គុកចង់ទៅរកថេយ៉ុងនៅសួនច្បាទើបនាងប្រញាប់ឃាត់ព្រោះថានាងមានរឿងត្រូវប្រាប់ជុងហ្គុក
« មានរឿងអី? »ជុងហ្គុក ងាគមករកនាងវិញទាំងទឹកមុខមុាំមិនប្ដូរ
« គឺព្រឹកមិញ..»រីនក៏បានរៀបរាប់រឿងកាលពីព្រឹកមិញដែលគេនាំថេយ៉ុងទៅផ្សារអោយជុងហ្គុកដឹងគ្មានសល់នាងធ្វើបែបនេះដើម្បីការពារថេយ៉ុងមិនចង់អោយអ្នកប្រុសតូចរបស់នាងជួបរឿងបែបនេះទៀតឡើយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...