រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 13ក្រោយពីអស់ម៉ោងការងារវាក៏ល្ងាចទៅហើយជីមីនក៏មិនទាន់ត្រឡប់ទៅវិញដែរគេនៅអង្គុយតុក្បែៗបុគ្គលិកថែមម៉ោងដើម្បីចាំមើលផ្លូវរបស់ជុងហ្គុកគេគិតថាយប់ជ្រៅបន្តឹចទើបជុងហ្គុកចេញពីក្រុមហ៊ុនព្រោះនេះជាទម្លាប់របស់ជុងហ្គុក ប៉ុន្តែអ្វីដែលធ្វើអោយនាយតូចជីមីនឆ្ងល់នោះគឺជុងហ្គុកបានចេញពីធ្វើការនៅពេលល្ងាចដញចបុគ្គលិកធម្មតាដែរ តាមគេសង្កេតប៉ុន្មានថ្ងៃនេះជុងហ្គុកប្លែកៗគេចូលនិងចេញធ្វើការទៀងទាត់មិនថែមម៉ោងដល់យប់ជ្រៅទៀតនោះទេ
« គាត់ប្លែកខ្លាំងណាស់ »ជីមីនបានត្រឹមតែដើលបៗតាមមើលពីខាងក្រោយមើលជុងហ្គុករហូតដល់គេឡើងឡានបើកចេញទៅបាត់ មិនចង់គិតច្រើនជីមីនក៏ទៅរកឡានរបស់ខ្លួនបើកទៅភូមិគ្រិះរបស់គេវិញ
នាយតូចជីមីនដើចូលក្នុងភូមិគ្រិះទាំងទឹកមុខមិនល្អប៉ុន្មាននោះទេ ព្រោះគេដឹងថាប្រាកដជាមានរឿងឈ្លោះប្រកែកជាមួយប៉ាម៉ាក់របស់គេទៀតមិនខាន
« ថ្ងៃនេះឆាប់មកផ្ទះ? »មិនទាន់គិតអស់ផងសម្លេងមួយបានហោះមកទម្លុះការគិតរបស់គេទៅហើយមិនមែនជាសម្លេងរបស់អ្នកណាក្រៅពីលោកផាកនោះទេ ជីមីនបានត្រឹមតែធ្វើមុខស្អុយចូលទៅអង្គុយក្បែលោកផាកនិងអ្នកស្រីផាក
« មែនហើយប៉ា..ថ្ងៃនេះឈប់ប្រកែកគ្នាមួយថ្ងៃទៅប៉ាខ្ញុំហត់ណាស់ »ជីមីនមើលទៅប៉ាម៉ាក់របស់គេ គេហត់ទាំងចឹត្តទាំងកាយព្រោះតែមកអង្គុយប្រកែកជាមួយប៉ាម៉ាក់នេះឯង កំពុងតែពិបាកចឹត្តគិតច្រើននិងរឿងរបស់ជុងហ្គុកផង
« បើចង់អោយយើងឈប់..ឯងត្រូវលាឈប់ពីទីនោះ ក្រុមហ៊ុនមានបើចង់ធ្វើការមកធ្វើការនៅក្រុមហ៊ុនរបស់ប៉ា »មិនមែកតែជីមីនទេដែលហត់គាត់ក៏ហត់ដូចគ្នាមានកូនតែមួយមិនចេះជួយធ្វើការនោះទេក្រុមហ៊ុនខ្លួនឯងមានមិនធ្វើទៅធ្វើនៅក្រុមហ៊ុនអ្នកផ្សេង គាត់មិនមែនស្អប់រឺមិនពេញចឹត្តនិងJk-Group នោះទេគាត់គ្រាន់តែចង់អោយកូនមកធ្វើការនៅក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះម៉្យាងគាត់ខ្លាចកូនមានគ្រោះថ្នាក់
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...