រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦២ថ្ងៃនេះជាថ្ងៃទីពីរដែលជុងហ្គុកមកជាន់សាលាដែលកូនរៀន ពេលគេមកម្ដងៗដូចជាមកធ្វើសង្គ្រាមយ៉ាងអញ្ចឹងកូនចៅ5-6ឡានឯណ្ណោះ ជុងហ្គុកលើកកូនចុះពីឡាននិងដើដឹកដៃកូនសម្ដៅទៅទីចាត់ការដែលនៅជាន់ទីបី
« សួស្តីលោកចន »លោកនាយកអោនមុខចុះគោរពយ៉ាងមានសុជីវធម៌ខុសពីដៃជើងដែលមិនអំណោយផលចេះតែញ័ររហូត
« យើងត្រូវការជួបគ្រូបន្ទុកថ្នាក់របស់ជុងយូ »ជុងហ្គុកដើចូលទៅខាងក្នុងអង្គុយលើតុនាយកសាលាទាំងមិនខ្វល់ច្រើន ពេលនេះអ្វីដែលគេចង់បាននោះគឺត្រូវនិយាយជាមួយនិងគ្រូបន្ទុកថ្នាក់របស់ជុងយូ
« បាទ..»គាត់មិនហ៊ានជំទាស់និងជុងហ្គុកនោះទេទុះម្បីជាបារម្ភពីភរិយាក៏ដោយ ប៉ុន្តែលើកនេះមិនដូចលើកមុនៗភរិយារបស់លោកបែជាបង្កររឿងប៉ះចំទាយាទត្រកូលចនទៅវិញ
មួយសន្ទុះក្រោយមកអ្នកគ្រូបន្ទុកថ្នាក់របស់ជុងយូក៏ដើចូលមកតាមការហៅដោយការមិនពេញចឹត្ត តើនេះនាងមិនដឹងទេមែនទេថាអ្នកដែលនៅចំពោះមុខនាងជាអ្នកណា?
« លោកហៅខ្ញុំមកធ្វើអ្វី?ខ្ញុំគ្មានពេលឥតប្រយោជន៍នោះទេ ខ្ញុំត្រូវទៅបង្រៀន »គាត់ពិតជាមិនស្គាលនោះទេថាអ្នកដែលកំពុងតែនៅចំពោះមុខគាត់ជាអ្នកណា កំពុងតែបង្រៀនក៏ត្រូវគេហៅអោយមកទីចាត់ការជាបន្ទាន់បែបនេះធ្វើអោយគាត់មួម៉ៅខឹងច្រឡោតណាស់ ព្រោះតាំងតែពីដើមមកគាត់មិនដែលគោរពវិន័យអ្វីទេពេលប្រជុំក៏គាត់មិនមកផងព្រោះតែគាត់អាងថាខ្លួនជាប្រពន្ធនាយកសាលានេះឯង
« អូន ...»លោកនាយកពិតជាទើសទាល់និងភរិយារបស់គាត់ណាស់ព្រោះតែប្រពន្ធរបស់គាត់និយាយអ្វីមិនដឹងមុខក្រោយ ខ្វះសុជីធម៌សម្រាប់នាយម៉ាហ្វៀមានអំណាចរូបនេះ សង្ឈឹមថារស់ទាំងគ្រួសារទៅចុះ
« យើងមកនេះគឺចង់និយាយពីរឿងអ្នកដែលធ្វើដាក់កូនប្រុសរបស់យើង »ជុងហ្គុកគេពិតជាទើសទាល់និងពាក្យសម្ដីរបស់អ្នកម្ខាងទៀតខ្លាំងណាស់ ប៉ុន្តែគេក៏មិនចង់វែងឆ្ងាយដែរគេត្រូវនិយាយគ្នាអោយដឹងរឿង
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...